សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងកាត់ប្រាក់បៀវត្សចំនួន ៧ខែ របស់លោកដើម្បីទប់ស្កាត់នឹងវីរុស COVID-19 !

By Shield

April 01, 2020

សព្វថ្ងៃប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានជួបវិបត្តិធ្ងន់ធ្ងរដោយសារតែមានការវាយលុកពីសំណាក់វីរុស COVID-19 ដែលបណ្ដាលឱ្យមានមនុស្សស្លាប់និងឆ្លងជាច្រើននៅជុំវិញពិភពលោកផ្ទាល់ផងដែរ ។

ចំណែកឯប្រទេសកម្ពុជាយើងក៏បានរកឃើញអ្នកឆ្លងចំនួន ១០៩ ករណីរួចមកហើយហើយបានជាសះស្បើយចំនួន ២៥នាក់ដូចគ្នាដែរ ។

តែស្របពេលនេះដែររដ្ឋាភិបានកម្ពុជាក៏បានដាក់នូវវិធានការចំពោះចំណាត់ការដើម្បីទប់ទល់នឹងវីរុសកាចសាហាវនេះរួចហើយ ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយឡែកនៅនៅក្នុងល្ងាចថ្ងៃទី ១ ខែ មេសា​ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រកម្ពុជា លោកក៏បានសម្រេចកាត់ប្រាក់បៀវត្សក្នុងនាមជានាយករដ្ឋមន្ត្រីរបស់លោកចំនួន ៧ ខែ ដើម្បីបរិច្ចាកទៅដល់នាយកដ្ឋានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងក្នុងការទប់ទល់ទៅនឹងវីរុស COVID-19 ដែលបាននឹងកំពុងកើតឡើងនៅក្នុងប្រទេសយើងសព្វថ្ងៃនេះដែរ ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព