រំភើបណាស់ខួបអាពាហ៍ពិពាហ៍ ២៦ឆ្នាំហើយស្នេហានៅគង់វង្ស «អូនគ្មានអ្វីសោះសូម្បីតែរូបសម្បត្តិ តែបងឆ្លើយថាអូនមានអ្វីដែលនារីដ៍ទៃគ្មាន ​»

ជិវិតអាពាហ៍ពិពាហ៍ ​ទម្រាំតែបានដើរមកដល់ផ្លូវនេះជាមួយគ្នា ​ច្បាស់ណាស់ ​គឺជាស្នេហាច្បាស់លាស់ពិតប្រាកដហើយ ​ទើបអាចកាន់ដៃគ្នាដល់ផ្លូវមួយនេះ។

ការរួមរស់ជាមួយគ្នា មិនមែនមើលតែលើរូបសម្បត្តិតែមួយមុខនោះទេ ​អាចថាក្រៅពីក្តីស្រលាញ់  គឺលក្ខណៈសម្បត្តិចរិយា និងចិត្តគំនិត ​ជាគុណសម្បត្តិដ៏ធំធេងពោលគឺស្អាតពីក្នុងខ្លួនទាំងចិត្តគំនិតទើបរួមរស់ជាមួយគ្នាពេញដោយសុភមង្គល។

នៅក្នុងនោះគូស្វាមីភរិយា១គូ ​ដែលបានរៀបអាពាហ៍ពិពាហ៍រយៈពេល ​២៦ ​ឆ្នាំ បានបញ្ចេញហេតុផលមួយដែលធ្វើឱ្យពួកគាត់ស្រលាញ់គ្នារួមរស់ជាមួយគ្នាបានយូរ ​ព្រមទាំងហេតុផលនៃក្តីស្រលាញ់មិនគិតលើរូបសម្បត្តិធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបចិត្តខ្លាំង។

91028670_2634590323486188_5007354254164230144_n

80803207_2558140884464466_3982814944147013632_n

តាមរយៈគណនីហ្វេសប៊ុក រ៉ា នូ បានឱ្យដឹងថា៖ « អូនចាំថាអូនសួរបង ហេតុអីបាន បងស្រឡាញ់អូន បើអូនគ្មានអ្វីសោះសូម្បីតែរូបសម្បត្តិ បងឆ្លើយថា ❤️អូនមានអ្វីដែលនារីដ៍ទៃគ្មាន❤️គ្រាន់តែបងប្រាប់ថាស្រឡាញ់អូនៗ ពេលនោះរំភើប រកពាក្យអ្វីមកនិយាយមិនកើត សឹងមិនជឿខ្លួនឯង ព្រោះតាំងពីតូចដល់ធំអូនមិនដែលមាន មនុស្សប្រុសណា មើលមុខអូនឡើយ ❤️

យើងទាំង២ បានរៀបការ រួមរស់ជាមួយគ្នាអស់រយៈពេល 🌺២៦ឆ្នាំ🌺 អូនមានមោទនភាពចំពោះខ្លួនឯងណាស់ព្រោះថាលោកប្តី កាលនោះ ជាកម្លោះសង្ហារ មានគ្រប់បែបយ៉ាង ឯអូនជានារីម្នាក់ដែលគ្មានអ្វីសោះ...

ថែមទាំងរូបសម្បត្តិក៍អាក្រក់ មិនស្អាតដូចនារីដទៃ ព្រោះពេលនោះបងមានមនុស្សស្រីច្រើនណាស់តាមយកចិត្ត ស្ម័គ្រចិត្តស្រឡាញ់បង តែបងបែជាជ្រើសរើសអូនស្រឡាញ់ពេញចិត្ត ពេញបេះដូងបង ព្រមទាំងផ្តល់កិត្តិយសរៀបអាពាហ៍ពិពាហ៍ជាមួយអូន ផ្តល់គ្រប់បែប គ្រប់យ៉ាង ក្តីស្រឡាញ់ ការគោរព ភាពស្មោះត្រង់ ការជឿជាក់ សំខាន់បំផុតយើងទាំង២មានមរតកជីវិត ២នាក់ ជាកូនល្អប្រកប ដោយគុណធម៌ ព្រមទាំងមានសមត្ថភាព ធ្វើឲ្យយើងមានមោទនភាពចំពោះគេ អូនអរគុណលោកប្តីសម្រាប់គ្រប់បែប គ្រប់យ៉ាង ❤️❤️ថ្ងៃចន័្ទ ៧កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូលនឹងថ្ងៃទិ ❤️❤️៣០/០៣/២០២០❤️❤️ ខួបអាពាហ៍ពិពាហ៍យើងទាំង២❤️❤️ » ៕

S 58708

91323741_2634590580152829_6962158453720612864_n

91298730_2634590416819512_6417640004557733888_n

91782312_2634590513486169_3249064397745684480_n

91174900_2633974353547785_599024139654660096_n