ម៉ែស្អាត ​& មនុស្ស Zero ខ្សែរឿងជីវិតទទួលបានការគាំទ្រខ្លាំង និពន្ធ&ដឹកនាំដោយផលិតករវ័យក្មេង! – Kalib9 ជីវិតកម្សាន្ត | Pelklas

ម៉ែស្អាត ​& មនុស្ស Zero ខ្សែរឿងជីវិតទទួលបានការគាំទ្រខ្លាំង និពន្ធ&ដឹកនាំដោយផលិតករវ័យក្មេង!

ភ្នំពេញ៖ ដូចដែលបានដឹងហើយថា ស្ថានីយទូរទស្សន៍បាយ័ន សហការណ៍ជាមួយផលិតកម្ម Sastra Film តែងនាំមកជូននូវភាពយន្តជីវិត ខ្លីៗប្រចាំសប្ដាហ៍ ហើយតែងទទួលបានការគាំទ្រយ៉ាងច្រើនជារឿយៗ។

87983821_1453947174781162_2148795309537361920_o

ថ្មីៗនេះ ខ្សែរឿងជីវិតពីររឿងដែលទើបចាកបញ្ចាំងចប់ ជាសាច់រឿងដែលធ្វើឱ្យអ្នកទស្សនាលើកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គម មានការកោតសសើរយ៉ាងច្រើនពីសាច់រឿងល្អមើល ការផលិតមានគុណភាព ក៏ដូចជាតួអង្គសម្ដែងបានយ៉ាងល្អប្រសើរ។ «ម៉ែស្អាត» ជាខ្សែរឿងដែលថ្លែងពីស្ត្រីមានសតិមិនសូវល្អ តែមានបេះដូងស្រស់ស្អាត បានរើសក្មេងប្រុសម្នាក់មកចិញ្ចឹមបីបាច់ រហូតធំដឹងក្ដី។ សាច់រឿងនេះ ពិតជាធ្វើឱ្យអ្នកទស្សនាមិនតិចអ្នកដែលហូរទឹកភ្នែកដោយសាររឿងមួយនេះ ខណៈលោកស្រី និន សុធារ៉ា ពិតជាសម្ដែងបានយ៉ាងល្អខ្លាំង ចំពោះតួអង្គម៉ែស្អាត បូករួមនឹងតួអង្គនានាផ្សេងទៀតផងដែរ។  ហើយរឿងនេះផងដែរ ក៏ត្រូវបាននិពន្ធនិងដឹកនាំដោយអ្នកនិពន្ធវ័យក្មេងលោក ឡាយ សុមុន្នីបញ្ញា និងដឹកនាំរឿងដោយលោក សួង ប្រុសប្រាថ្នា អ្នកដឹកនាំរឿង កូនប្រសារអ្នកមាន។

86450443_1443582305817649_684763639776804864_o

ថ្មីៗនេះ ខ្សែរឿងមួយទៀតដែលមកបន្តពីរឿង «ម៉ែស្អាត» គឺរឿង «មនុស្សហ្សេរ៉ូ» គឺជាការតាក់តែងឡើងស្ដីពីបុរសម្នាក់ដែលរស់នៅក្នុងគ្រួសារធូរធារ ប៉ុន្តែបែរជាមានអត្តចរិតមិនសមរម្យ និងក៏សម្រេចចាកចេញពីឪពុកម្ដាយ ទៅរស់ដោយខ្លួនឯង។ លោក Prince បានសម្ដែងជាតួឯកក្នុងសាច់រឿងមួយនេះ បានបង្ហាញពីការតស៊ូពីបាតដៃទទេ រហូតដល់ធ្លាក់ដល់ចំណុចសូន្យ ធ្វើឱ្យយុវជននោះ តាំងចិត្តងើបឡើងតស៊ូដើម្បីក្ដីស្រមៃ និងកូនស្រីជាទីស្រលាញ់របស់ខ្លួន ហើយចុងក្រោយគេក៏ទទួលបាននូវអ្វីដែលគេបានខំប្រឹងប្រែងវិញដែរ។  រឿងមនុស្សហ្សេរ៉ូ នេះក៏ត្រូវបាននិពន្ធដោយអ្នកនិពន្ធវ័យក្មេងលោក ងឿយ ប៊ុនរ័ត្ន និងដឹកនាំរឿងដោយលោក ប៊ុន ចាន់ពេជ្រ ។

91619883_1485820831593796_7235941543436091392_o

90070670_1472904976218715_9001316532524941312_o

ខ្សែរឿងជីវិតទាំងពីរ ទើបតែបញ្ចប់ទៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែទស្សនីយភាពទាំងពីរនេះហាក់ដិតដាមក្នុងចិត្តទស្សនិកជនមិនតិចនាក់ ហើយសាច់រឿងជាបន្តនឹងកំពុងផលិត នឹងត្រៀមចាក់បញ្ចាំងជូនទស្សនាក្នុងពេលខាងមុខ គឺរឿង «ស្អប់អ្នកផ្ទះ» បើចង់ដឹងយ៉ាងណា មានតែរង់ចាំទស្សនាទាំងអស់គ្នា លើស្ថានីយទូរទស្សន៍បាយ័ន និង Facebook Sastra Film៕

ទស្សនារឿងទាំងនេះ តាមតំណខាងក្រោម៖

https://www.youtube.com/watch?v=sJUkq-LMSCs

https://www.youtube.com/watch?v=Sc4AIYKIl4o

https://www.youtube.com/watch?v=4K5rLaJMggQ

https://www.youtube.com/watch?v=634sKBqxqw0

https://www.youtube.com/watch?v=RKDQOEAuO4o

https://www.youtube.com/watch?v=elSUDYlzVsc

https://www.youtube.com/watch?v=JNHZNGLwt8E

https://www.youtube.com/watch?v=zzD_SmQt4c4

https://www.youtube.com/watch?v=ysXvZZ_wm8g

https://www.youtube.com/watch?v=Kybc7k6NUtE

https://www.youtube.com/watch?v=YdNxcmXKozg

https://www.youtube.com/watch?v=pmSMRHsbvqo

https://www.youtube.com/watch?v=E6QeLttv1ns

https://www.youtube.com/watch?v=VBJtkr70bH8