សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សារចែករំលែកដល់អ្នកដែលមានបញ្ហាអាឡែរហ្សីស្បែក ( កន្ទាលត្រអាក ) ឱ្យយល់ដឹងនិងបញ្ឈប់ទាំងអស់គ្នា !!

By Shield

April 05, 2020

អាឡែរហ្សីអាចថាជាបញ្ហាមួយដែលកើតឡើងទៅលើមនុស្សជាច្រើនដោយអ្នកខ្លះកើតទៅលើស្បែកឬអវៈយីវៈផ្សេងទៀតនៅលើរាងកាយមនុស្ស ដោយអ្នកខ្លះគឹកើតទៅលើច្រមុះបណ្ដាលឱ្យផ្ដាសាយជាប់ជាដើម ។

ថ្ងៃនេះម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះថា Rachana Manika បានចែករំលែកទាក់ទងទៅនឹងបញ្ហា អាឡែរហ្សីស្បែក ដែលមានដូចតទៅ ៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាគ្រាន់តែជាសារចែករំលែកទេ​ សម្រាប់អ្នកមានបញ្ហាអាឡែរហ្សីស្បែក​ ( កន្ទាលត្រអាក​)

មនុស្សមួយជំនួនតូចអាចនិងជួបបញ្ញា​ រោគសេីរស្បែក ឬកន្ទាល្រអាក( អាឡែរហ្សី​)ដែរគ្រាន់តែអ្នកខ្លះ​ គាត់អាឡែរហ្សី​ គ្រឿងសមុទ្រ​,ពងមាន់ពងទាពងទាកូន, អ្នកខ្លះទៀតអាឡែរហ្សីធាតុអាកាស​,ត្រជាក់ខ្លាំង​ក្តៅខ្លាំង,ញេីស, ប្រតិកម្ម​ថ្នាំ,និងប្រតិកម្ម​សារធាតុឡេ។ *រយះពេលជិត៤ឆ្នាំដែលខ្ញុំរស់និងជាមួយ​ ជំងឺសេីរស្បែកនេះ។ ហេីយចំណែកខ្ញុំឡេីងពេលញុំា​គ្រឿងសមុទ្រ​ របស់ញុំាមួយចំនួនធំក៏ខ្ញុំឡេីង ហេីយនិងធាតុអាកាសក្តៅត្រជាក់។

* ពេលប្រតិកម្ម​ : មានសភាព​ ថប់ដង្ហេីម​, រមាស់ខ្លាំង​ កាន់តែអេះកាន់តែឡេីង​,​ សាច់កន្លែងឡេីងមានភាពក្តៅងំ​ខ្លាំង​។ ​ – ខ្ញុំបានសាកល្បងទៅពេទ្យអោយគេផ្សំថ្នាំអោយផង​ ទៅពិភ្សានិងលោកគ្រូដែរមានជំនាញនិងបញ្ហានេះផង​ ក៏នៅមិនបាត់​ អាចថាខ្ញុំញុំាមិនតម។ – សាកល្បងស្អំទឹកកក​ នឹងលាបក្រូចឆ្មា​ បានធូរតែរយះពេលខ្លីទេឡេីងវិញហេីយ * អ្នកមានបញ្ហានេះបានយល់អារម្មណ៍ខ្ញុំ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

+តែថ្ងៃមួយខ្ញុំបានជួបលោកគ្រូពេទ្យម្នាក់គាត់នៅជិតផ្ទះ​ គាត់អោយថ្នាំបន្ទះនោះខ្ញុំផឹករយះពេល២សប្ដាហ៍​ តែខ្ញុំសាកល្បងតែ៤ថ្ងៃទេ​ (ព្រឹក​ ល្ងាច)​ មានអារម្មណ៍​ថាធូរស្បេីយជាងមុន។ +​ហេីយខ្លះទៀតបានសាកល្បងថ្នាំក្អកកូនក្មេង​ ព្រោះគិតថាវាគ្មានសារធាតុខ្លាំងដែរអាចប្រឈមនិងផ្នែកផ្សេងទៀតនៃរាងកាយ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មកទល់នាពេលឥឡូវរយះពេល១ឆ្នាំហេីយដែរគ្មានវត្តមាន​ កន្ទាលត្រអាក​ (អាឡែរហ្សី​)កេីតឡេីង៕ ✌🏻🙏🏻

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព