ស្ត្រីភាគច្រើនអាចបន្តធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេក្នុងពេលមានផ្ទៃពោះហើយគ្រាន់តែត្រូវការផ្លាស់ប្តូររបៀបរស់នៅបន្តិចបន្តួចប៉ុណ្ណោះ។ សុខភាព និងសុខុមាលភាពរបស់ស្ត្រី និងទារកដែលកំពុងលូតលាស់គឺជាកង្វល់ចម្បងក្នុងពេលមានផ្ទៃពោះ ដូច្នេះវាជាការប្រសើរណាស់ក្នុងការជៀសវាងទទួលទានអាហារមួយចំនួន និងធ្វើសកម្មភាពដែលមានគ្រោះថ្នាក់។
ខាងក្រោមនេះគឺជាអាហារ និងសកម្មភាពទាំង ១៣យ៉ាងដែលស្ត្រីកំពុងពពោះគួរតែជៀសវាង៖
ការទទួលទានគ្រឿងស្រវឹងអាចបង្កឲ្យមានបញ្ហាដល់ទារកក្នុងផ្ទៃដូចជា៖
ការទទួលទានអាហារឲ្យបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីក្នុងកំឡុងមានផ្ទៃពោះ ព្រោះវាជួយជម្រុញដល់ការលូតលាស់របស់ទារក ប៉ុន្ដែមិនមែនអាហារទាំងអស់សុទ្ធតែល្អនោះទេ។ ស្ត្រីមានផ្ទៃពោះគួរជៀសវាងអាហារខាងក្រោមដូចជា៖
តាមការសិក្សាមួយបានលើកឡើងថា ស្ត្រីមានផ្ទៃពោះគួរទទួលទានជាតិកាហ្វេអ៊ីនត្រឹម ៣០០មីលីក្រាមក្នុងមួយថ្ងៃ។ ការទទួលទានដែលហួសពីបរិមាណដែលបានកំណត់អាចមានហានីភ័យចំពោះទារកក្នុងផ្ទៃ ដែលអាចបង្កឲ្យមានការរលូត និងទារកកើតមិនគ្រប់ទម្ងន់។
ខណៈពេលដែលការសម្រាកនៅក្នុងទឹកក្តៅស្តាប់ទៅដូចជាវិធីដ៏មានប្រសិទ្ធិភាពដើម្បីបន្ធូរភាពមិនស្រួលក្នុងពេលមានផ្ទៃពោះ អ្នកជំនាញណែនាំឱ្យជៀសវាងពីអាងទឹកក្តៅនិងសូណា។
មហាវិទ្យាល័យគ្រូពេទ្យជំនាញខាងរោគទារកនិងស្ត្រីរបស់អាមេរិចបានណែនាំឲ្យស្ត្រីមានផ្ទៃពោះជៀសវាងការលេងកីឡាដូចជា បាល់ទាត់ ឬប្រដាល់ជាដើម។ កីឡាទាំងនេះបង្កើនហានីភ័យនៃការរបើកសុក។ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យទារកកើតមុនខែ ការរលូត ឬទារកកើតមកស្លាប់។
បន្ទាប់ពីត្រីមាសទី១ស្ត្រីមានផ្ទៃពោះគួរជៀសវាងសកម្មភាពណាមួយដែលអាចប្រឈមនឹងការដួលរួមទាំងការជិះស្គី ជិះស្គីលើទឹកកក និងឡើងភ្នំ។
ឧទ្យានកម្សាន្ដជាច្រើនមិនអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះជិះលេងឡើយ ដូចជា សេះហោះ និងឧបករណ៍កម្សាន្ដផ្សេងដែលចាប់ផ្ដើម និងឈប់ភ្លាមៗ។
ការសម្អាតប្រអប់ដាក់សំរាមកខ្វក់អាចធ្វើឲ្យមនុស្សម្នាក់ ប្រឈមនឹងហានិភ័យនៃជំងឺ toxoplasmosis ។ យោងតាមមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានអោយដឹងថាប្រសិនបើស្ត្រីមានផ្ទៃពោះបញ្ជូនជាតិពុលក្នុងឈាមទៅទារកនោះទារកអាចនឹងមានរោគសញ្ញាធ្ងន់ធ្ងររួមមាន៖
យោងតាមសមាគមន៍ផ្ទៃពោះរបស់អាមេរិក (APA) ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងការលើកធ្ងន់។ សម្រាប់ស្ត្រីខ្លះការលើកវត្ថុធ្ងន់ៗ អាចបង្កើនហានិភ័យនៃ៖
Source: Health Essentials - Cleveland Clinic
ការជក់បារីអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឧ្យមានគ្រោះថ្នាក់ដល់ទាំងស្ត្រី និងទារក។ ក្រៅពីការកើនឡើងហានិភ័យនៃជំងឺបេះដូង និងមហារីកសួតការជក់បារីពេលមានផ្ទៃពោះក៏អាចបង្កបញ្ហាដូចខាងក្រោមក្នុងពេលមានផ្ទៃពោះនិងក្រោយពេលមានផ្ទៃពោះដែរ។
ខណៈពេលដែលការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់តែងតែបង្កគ្រោះថ្នាក់ វារឹតតែអាចបង្កគ្រោះថ្នាក់ថែមទៀតក្នុងពេលមានផ្ទៃពោះ។ វាអាចបង្កើនហានីភ័យដូចជា ទារកកើតមកស្លាប់ ការរលូត និងបញ្ហាមិនប្រក្រតីពីកំណើត។
ស្ត្រីមានផ្ទៃពោះគួរជៀសវាងការប្រើថ្នាំខុសពីវេជ្ជបញ្ជាមួយចំនួនពេលមានផ្ទៃពោះ ព្រោះទាំងនេះអាចបង្កគ្រោះថ្នាក់ដល់ទារក។ គ្រូពេទ្យណែនាំឲ្យជៀសវាងការប្រើប្រាស់ថ្នាំដូចខាងក្រោមពេលមានផ្ទៃពោះ៖
ទោះបីជាវេជ្ជបណ្ឌិតណែនាំឲ្យស្ត្រីមានផ្ទៃពោះភាគច្រើនធ្វើលំហាត់ប្រាណក៏ដោយក៏ប្រភេទនៃការធ្វើលំហាត់ប្រាណខ្លះមិនសមរម្យអំឡុងពេលមានផ្ទៃពោះឡើយ។ ស្ត្រីមានផ្ទៃពោះគួរព្យាយាមជៀសវាងការធ្វើលំហាត់ប្រាណដែលពាក់ព័ន្ធនឹង៖
By Cobra
Source: MedicalNewsToday