សម្រង់

គួរយល់ដឹង៖ អាហារ និងវីរុសកូរ៉ូណា (កូវីដ-១៩) ដែលអ្នកចាំបាច់ត្រូវយល់ដឹង

By Shield

April 10, 2020

កូវីដ-១៩គឺជាមេរោគឆ្លងមួយដែលបណ្ដាលដោយវីរុសកូរ៉ូណា។ មានព័ត៌មានមិនពិតជាច្រើនជុំវិញទំនាក់ទំនងរវាងកូវីដ-១៩ និងចំណីអាហារ។ ខាងក្រោមនេះគឺជាសំណួរ និងកង្វល់មួយចំនួនដែលអ្នកត្រូវយល់ដឹង៖

១​. តើមានអាហារណាដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងប្រឆាំងនឹងមេរោគកូវីដ -១៩ដែរឬទេ?

Source: Papillex

បច្ចុប្បន្ននេះមិនមានភ័ស្តុតាងដែលអាចជឿជាក់បានថាអាហារ ឬលំនាំនៃរបបអាហារណាមួយអាចជួយបង្កើតប្រព័ន្ធភាពស៊ាំរបស់យើង និងការពារ ឬព្យាបាលកូវីដ-១៩​បានទេ។

យ៉ាងណាមិញ មានសារធាតុចិញ្ចឹមជាច្រើនដូចជា ស្ពាន់ ហ្វូលេត(ប្រភេទវីតាមីនB) ដែក សេលេញ៉ូម ស័ង្កសី និងវីតាមីនA, B6, B12, C និងD ដែលដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធភាពស៊ាំរបស់យើង។ ជាទូទៅវាត្រូវបានគេណែនាំឲ្យញុំាំអាហារមានតុល្យភាពចំពោះសុខភាពដែលទទួលបានពីបន្លែ និងផ្លែឈើ។ ក្រៅពីការបរិភោគអាហារដែលមានសុខភាពល្អ ការហាត់ប្រាណ ការកាត់បន្ថយស្រ្តេស និងការទទួលទានដំណេកគ្រប់គ្រាន់នឹងជួយគាំពារដល់មុខងារភាពស៊ាំឲ្យដំណើរការធម្មតាផងដែរ។

ការអនុវត្តតាមវិធីអនាម័យល្អៗ ការនៅឃ្លាតពីគ្នា និងការនៅឆ្ងាយពីអ្នកមានផ្ទុកមេរោគកូវីដ-១៩គឺជាមធ្យោបាយដ៏ល្អដើម្បីការពារការឆ្លងបាន។

២. តើមានថ្នាំបំប៉នណាដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងប្រឆាំងនឹងមេរោគកូវីដ -១៩​ ដែរឬទេ?

Source: Reasonable Remedies

បច្ចុប្បន្ននេះមិនទានមានភ័ស្តុតាង ហើយក៏មិនមានការអះអាងពីសហគមន៍អឺរ៉ុបដែលថាមានថ្នាំបំប៉នណាមួយអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង និងការពារឬព្យាបាលមេរោគកូវីដ-១៩នេះដែរ។ តែយ៉ាងណា យើងគួរចងចាំចំណុចនេះទុកនៅពេលវាយតម្លៃព័ត៌មានពីនរណាម្នាក់ ឬអង្គការណាមួយដែលមានការអះអាងផ្សេងៗ។

ការប្រាកដថាយើងបានធ្វើតាមតម្រូវការនៃរបបអាហារដែលមានវីតាមីន និងសារធាតុរ៉ែជាច្រើនពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពល្អ និងមុខងារភាពស៊ាំក្នុងខ្លួនតាមធម្មតា។ ការទទួលទានរបបអាហារដែលមានតុល្យភាពល្អគួរតែផ្ដល់នូវសារធាតុចឹញ្ចឹមចាំបាច់ទាំងអស់ដែលយើងត្រូវការ។

ក្នុងករណីមានបញ្ហាប្រឈមជាក់លាក់ណាមួយក្នុងការបំពេញតម្រូវការរបបអាហារ ថ្នាំគ្រាប់អាចត្រូវបានប្រើប្រាស់ដើម្បីបន្ថែមសារធាតុចិញ្ចឹមទៅក្នុងរបបអាហាររបស់យើង។

៣. តើអ្នកអាចឆ្លងមេរោគកូវីដ -១៩ ពីការទទួលទានអាហារដែរឬទេ?

Source: Everyday Health

អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់អឺរ៉ុបបានបញ្ជាក់ថា បច្ចុប្បន្ននេះមិនមានភ័ស្តុតាងណាមួយបញ្ជាក់ថាមេរោគកូវីដ-១៩អាចឆ្លងតាមរយៈការបរិភោគអាហារនោះទេ។

បើទោះបីជាវាមិនទំនងថាវីរុសនឹងឆ្លងតាមរយៈអាហារកខ្វក់ក៏ដោយ ការអនុវត្តតាមវិធីសុវត្ថិភាពចំណីអាហារតែងតែត្រូវបានណែនាំដើម្បីកាត់បន្ថយហានិភ័យនៃមេរោគដែលបណ្ដាលមកពីចំណីអាហារ។ នៅពេលចាប់កាន់ ឬរៀបចំអាហារត្រូវប្រាកដថា៖

៤. តើមេរោគកូវីដ -១៩អាចឆ្លងរាលដាលតាមរយៈទឹកផឹកដែរឬទេ?

Source: Encyclopédie de l’environnement

វីរុសកូរ៉ូណាមិនត្រូវបានរកឃើញក្នុងទឹកផឹកនោះទេ។ ទោះបីជាវីរុសនេះអាចនៅបានក្នុងទឹករយៈពេលខ្លីក៏ដោយ ទឹកដែលបម្រុងទុកសម្រាប់ផឹកគឺមានសុវត្ថិភាព។ ទឹកដែលបើកចេញពីក្បាលរ៉ូប៊ីណេត្រូវឆ្លងកាត់តាមប្រព័ន្ធត្រួតពិនិត្យជាច្រើនដូចជាការច្រោះ និងការសម្លាប់មេរោគដែលវីរុសកូរ៉ូណាមិនអាចមានវត្តមានបានទេ។ ទឹកបរិសុទ្ធក៏ត្រូវបានកំណត់យ៉ាងតឹងរឹងដើម្បីធានាថាវាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចុចមើល៖ World Health Organisation (WHO) – Water, sanitation, hygiene and waste management for COVID-19

៥. តើអ្នកនៅតែអាចបំបៅកូនដោយទឹកដោះបានទេ ប្រសិនបើអ្នកមានមេរោគកូវីដ ១៩?

Source: The Bump

ប្រាកដណាស់ អ្នកពិតជាអាចបំបៅកូនបាន។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាម្ដាយដែលបានឆ្លងមេរោគកូវីដ-១៩ នៅតែត្រូវបានណែនាំឲ្យបំបៅកូនដោយទឹកដោះ ប៉ុន្ដែពួកគេគួរតែអនុវត្តតាមការប្រុងប្រយ័ត្នទាំងនេះ៖

សម្រាប់ព័ត៌មានបន្ថែមសូមចុចមើល៖ WHO – Q&A on COVID-19, pregnancy, childbirth and breastfeeding.

 

By: Cobra

Source: eufic