ឃើញហើយក្តុកក្តួលណាស់! នឹកកូនចង់ដាច់ខ្យល់ តែដើម្បី​ការពារគ្រួសារ​ចៀសផុត​ពី Covid-19 បានត្រឹមមើលពីចម្ងាយ ​រស់នៅដាច់ដោយឡែក១៤ថ្ងៃសិន

ជាការពិតណាស់ ​ដោយសារតែវីរុស ​Covid-19  គឺជាវីរុសរាតត្បាតជាសកល  និងរាលដាលដល់ប្រទេសជាច្រើននៅក្នុងពិភពលោក ​រួមទាំងប្រទេសកម្ពុជាយើងផងនោះ ​ទើបមានវិធានការបង្ការការរាលនេះជាច្រើន ​ដោយការឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ  ឬអាល់កុល  ចៀសវាងការជួបជុំ  ពិសេសពាក់ម៉ាស់រាល់ពេលចេញទៅខាងក្រៅជាដើម។

នៅក្នុងនោះ ​ការបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ​ជាពិសេសការឆ្លងខេត្ត និងឆ្លងប្រទេស ​ត្រូវមានវិធានការការរស់នៅដាច់ដោយឡែក ​១៤ថ្ងៃសិន ​ដើម្បីប្រាកដថាខ្លួនមិនមានផ្ទុកនូវវីរុសមួយនេះ ​ចៀសវាងការឆ្លងរាលដាលទៅអ្នកដទៃ ​ពិសេសគឺក្រុមគ្រួសារតែម្តង។

នៅក្នុងនោះគ្រួសារពលករមកពីក្រៅប្រទេសមួយ ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានអារម្មណ៍ក្តុកក្តួលអាណិតខ្លាំង ​ព្រោះតែខ្លួនទើបមកពីក្រៅប្រទេសទាំងប្តីប្រពន្ធ ​ពេលមកដល់ស្រុកខ្មែរស្រុកកំណើតបានរស់នៅឆ្ងាយពីគ្រួសារ និងកូនជាទីស្រលាញ់ ​បានត្រឹមតែមើលពីចម្ងាយ។

92988896_133041731619733_6274804334483996672_o

បើទោះបីជារូបភាពនេះមើលទៅសែនអាណិត និងក្តុកក្តួលខ្លាំង ​តែប្រសិនជាកន្លងរយៈពេល ​១៤ថ្ងៃគ្មានរោគសញ្ញាសង្ស័យ ​នោះនឹងមានរួមរស់ជាមួយគ្រួសារដោយគ្មានការព្រួយបារម្ភ ​ហើយនេះគឺដើម្បីសុខសុវត្ថិភាពទាំងក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល ​ពោលគឺជាវិធានការគួរឱ្យយកតម្រាបតាមសម្រាប់ពលករចំណាកស្រុកត្រលប់មកភូមិស្រុកគួរតែអនុវត្តិតាម ដើម្បីរួមគ្នាទប់ស្កាត់វីរុស ​Covid-19 ធ្វើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល៕

S 5779

92818474_133041691619737_1220456712830451712_o

92891046_133041774953062_3992988544850198528_o