អ្នកណាទ្រាំលេបទឹកមាត់បានទៅ! ម្ចាស់ចម្ការទុរេននៅថៃ បានជួលប្រុសៗសាច់ដុំកង់ៗឈរលក់ទុរេន អេមអស់ទាស់ រឿងអីលក់មិនដាច់ – Kalib9 ជីវិតកម្សាន្ត | Pelklas

អ្នកណាទ្រាំលេបទឹកមាត់បានទៅ! ម្ចាស់ចម្ការទុរេននៅថៃ បានជួលប្រុសៗសាច់ដុំកង់ៗឈរលក់ទុរេន អេមអស់ទាស់ រឿងអីលក់មិនដាច់

ជារការពិតណាស់ ​ចាប់តាំងពីមានវីរុសរាតត្បាត ​Covid-19 ដែលជាវីរុសឆ្លងជាសកលមក  បានធ្វើឱ្យប្រទេសជាច្រើនជួបវិបត្តិជាច្រើន ​ជាពិសេសវិបត្តិសេដ្ឋកិច្ច ​ដោយក្នុងនោះប្រទេសថៃប្រជាជនទាំងអស់ស្ទើរតែបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារតែការបិទប្រទេសស្ថិតនៅក្នងគ្រោះអាសន្នដើម្បីបង្ការការរាលដាលនៃវីរុសនេះ។

ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែម  ម្ចាស់ចម្ការមួយកន្លែងនៅក្នុងប្រទេសថៃបានរិះរកមធ្យោបាយថ្មីដើម្បីឱ្យការដាក់លក់ផលិតផលរបស់ខ្លួនមានដូចជាមង្ឃុត ​សាវម៉ាវ ជាពិសេសទុរេនលក់ដាច់់កាន់តែឆាប់ និងមានអ្នកទិញច្រើន ​ដោយប្រើវិធីគួរឱ្យចាប់អារម្មណ៍មួយធ្វើឱ្យមានអ្នកមកទិញភ្លូកទឹកភ្លូកដី  នោះគឺជួលតារាម៉ូឌែលហាត់សាច់ដុំក្នុងក្លឹបហាត់ប្រាណឱ្យឈរលក់ និងដឹកជញ្ជូនផ្លែឈើទៅកាន់អតិថិជន។

9

2

បុរសសាច់ដុំកង់ៗរូបរាងស្រស់សង្ហាជាច្រើននាក់ និងស្រីស្អាតរាងស្វែល  បានឈរត្រៀបត្រាថតរូបផ្សព្វផ្សាយផលិតផលរបស់ខ្លួនគួរជាទីចាប់អារម្មណ៍មែនទែន  ដោយការដាក់លក់នេះបានធ្វើឱ្យផ្លែឈើទាំងអស់ពិសេសផ្លែទុរេនលក់ដាច់អស់ៗ។

គួរឱ្យដឹងផងដែរថា ការបង្កើតគំនិតរកស៊ីបែបអាជីវកម្មប្លែកថ្មីនេះ ​មានរយៈពេលត្រឹមតែ ​១៣ថ្ងៃប៉ុណ្ណោះ ​តែបានស្រូបទាញអតិថិជនជាច្រើន និងត្រូវបានលក់ដាច់ខ្លាំងស្ទើរតែមិនគួរឱ្យជឿ៕

ប្រភព៖   9gag

1

4

5

6

3

7

8