សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ PR

ក្រុម BTS បំបែកឯកតកម្មថ្មីជាមួយនឹងយុទ្ធនាការលើ Tik Tok ដែលមានអ្នកទស្សនាចំនួន៩៣០លានដងត្រឹមរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ

By Shield

December 09, 2020

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ៖ TikTok ដែលជាកម្មវិធីវីដេអូលើទូរស័ព្ទឈានមុខគេ បានប្រកាសនៅថ្ងៃនេះ ពីភាពជោគជ័យថ្មីរបស់ខ្លួនក្រោយពីបទចម្រៀង « #LifeGoesOn »« ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត » របស់ក្រុម BTS បានជាប់លើតារាងកំពូលទាំង១០០ ជាមួយនឹងចំនួនទស្សនាជាង ៩៣០លានដង ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃតែប៉ុណ្ណោះ។

យុទ្ធនាការ #ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត គឺជាយុទ្ធនាការមួយដែលមានគោលបំណងឲ្យអ្នកចូលរួមនៅជុំវិញពិភពលោកធ្វើការចែករំលែក និងបង្ហាញពី «#LifeGoesOn»«ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត» ទៅតាមភាពច្នៃប្រឌិត និងជីវិតពិតរបស់ពួកគេរៀងៗខ្លួន។ យុទ្ធនាការនេះត្រូវបានប្រារព្ធធ្វើចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ និងទទួលបានការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានវីដេអូចូលរួមប្រមាណ ៤៦៣ ២៧៦ ក្នុងរយៈពេលត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះ។

ក្រុមចម្រៀង BTS ក៏បានចូលរួមក្នុងយុទ្ធនាការនោះជាមួយនឹងអ្នកគាំទ្ររបស់ពួកគេដែរ តាមរយៈការបង្ហោះវីដេអូ ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត ពីសមាជិកក្រុមម្នាក់ៗ ៖ ជីនមើលសៀវភៅរូប RM និងV ធ្វើស្លឹកឈើ ជីមីនលំអដបថ្ម j-hope ថតរូបថត និងជុនគុគ ហាត់សរសេរអក្សរផ្ចង់។ ដើម្បីជាការឆ្លើយតប ក្រុមអ្នកគាំទ្រ ARMY បានបង្ហោះវីដេអូរបស់ពួកគេរាំហើយច្រៀងតាមបទចម្រៀងថ្មីដែលទើបនឹងចេញ ក៏ដូចជាបង្ហាញពីការងារប្រចាំថ្ងៃរបស់គេជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

បទចម្រៀងជីវិតត្រូវបន្តដំណើរទៅមុខទៀត (របស់ក្រុមARMY) នឹងត្រូវបានបង្ហោះលើគណនីផ្លូវការ Tik Tok របស់ក្រុមBTS ក៏ដូចជាបណ្តាញសង្គមផ្សេងៗទៀតនៅថ្ងៃទី៣០ ខែធ្នូ ដែលនឹងរួមបញ្ចូលនូវវីដេអូអ្នកចូលរួមក្នុងយុទ្ធនាការ #LifeGoesOn ផងដែរ។

សម្រាប់ព័ត៌មានលំអិតអំពីយុទ្ធនាការ សូមចូលទៅកាន់ #LifeGoesOn Challenge Event Page

អំពី TikTok TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ទំនាក់ទំនងសារព័ត៌មាន៖ Rachel Roberts MSA Marketing Solutions Rachel.roberts@msacam.com +(855) 96 368 0826