សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ PR

TikTok ពង្រឹងការកំណត់ឯកជនភាព និងសុវត្ថិភាពសម្រាប់អនីតិជន

By Shield

January 18, 2021

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិត និងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងមានអាយុចន្លោះពី១៣ ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់ «ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន «បិទ» តាមលំនាំដើម (default) សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ TikTok ដែលមានបេសកកម្មក្នុងការចែករំលែកភាពច្នៃប្រឌិត និងនាំយកភាពសប្បាយរីករាយ បានប្រកាសនៅថ្ងៃនេះពីការផ្លាស់ប្តូរគោលការណ៍ចុងក្រោយបង្អស់សម្រាប់អ្នកប្រើប្រាស់ ដែលជាអនីតិជន (អ្នកប្រើប្រាស់ដែលមានអាយុក្រោម១៨ឆ្នាំ) ដើម្បីលើកកម្ពស់ឯកជនភាព និងសុវត្ថិភាពក្នុងសហគមន៍។ TikTok បានយល់ច្បាស់ថាភាពច្នៃប្រឌិត និងការបញ្ចេញមតិយោបល់នានាជារឿងផ្ទាល់ខ្លួន ហើយឯកជនភាពក៏ដូចគ្នាដែរ។ ហេតុដូច្នេះហើយ ពួកយើងបានធ្វើការលើកកម្ពស់សហគមន៍របស់យើងតាមរយៈការដាក់ចេញគោលការណ៍នៃការគ្រប់គ្រងគណនីរបស់ពួកគេនៅលើប្រព័ន្ធអនឡាញ។ ខណៈពេលដែលអ្នកប្រើប្រាស់វ័យក្មេងមួយចំនួនបាននឹងកំពុងចាប់ផ្តើមប្រើប្រាស់កម្មវិធីឌីជីថល ពួកយើងជឿជាក់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ឲ្យពួកគេនូវការកំណត់ឯកជនភាព និងការគ្រប់គ្រងដែលសមរម្យមួយ។ នៅថ្ងៃនេះ ពួកយើងប្រកាសពីការផ្លាស់ប្តូរមួយចំនួនសម្រាប់អ្នកប្រើប្រាស់ដែលជាអនីតិជនក្នុងគោលបំណងនាំយកគោលការណ៍ឯកជនភាព និងសុវត្ថិភាពលំនាំដើមដែលមានលក្ខណៈស្តង់ដារខ្ពស់។

ការពង្រឹងការកំណត់ឯកជនភាពលំនាំដើម (Default Privacy Settings)

ចាប់ពីថ្ងៃនេះតទៅ ពួកយើងនឹងផ្លាស់ប្តូរការកំណត់ឯកជនភាពលំនាំដើមសម្រាប់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងមានអាយុចន្លោះពី១៣ ទៅ១៥ឆ្នាំ ទៅជាឯកជន។ សម្រាប់អ្នកប្រើប្រាស់ TikTok ដែលមានការកំណត់ «ឯកជន» អ្នកតាមដានរបស់ពួកគេអាចចូលមើលវីដេអូរបស់ពួកគេបានលុះត្រាតែពួកគេអនុញ្ញាត។ ពួកយើងចង់ឲ្យអ្នកប្រើប្រាស់អនីតិជនរបស់យើងទទួលបានជម្រើស និងអាចធ្វើការសម្រេចចិត្តក្នុងការចែករំលែកព័ត៌មាន និងជ្រើសរើសអ្នកដែលពួកគេចង់ចែករំលែកវាជាមួយ ដែលរួមបញ្ចូលទាំងការអនុញ្ញាតឲ្យសាធារណៈជនមើលគណនីរបស់ពួកគេផងដែរ។ ជាមួយនឹងការបញ្ជ្រាបគោលការណ៍ឯកជនភាពនៅដំណាក់កាលដំបូងនៃការបង្កើតគណនី ពួកគេនឹងអាចធ្វើការសម្រេចចិត្តប្រកបដោយប្រុងប្រយ័ត្នអំពីឯកជនភាពរបស់ពួកគេលើប្រព័ន្ធអនឡាញ។

ការផ្លាស់ប្តូរបន្ថែមទៀតដែលពួកយើងកំពុងដាក់ចេញ ដើម្បីបង្កើនបទពិសោធន៍សុវត្ថិភាពដល់អ្នកប្រើប្រាស់វ័យក្មេងរបស់យើងរួមមាន ៖

• រឹតត្បិតជម្រើសក្នុងការផ្តល់មតិយោបល់លើវីដេអូដែលអ្នកប្រើប្រាស់អាយុចន្លោះ១៣ ទៅ១៥ឆ្នាំបានផលិត។ ពួកគេក៏អាចជ្រើសរើសរវាង «មិត្ត» ឬ «មិនសម្រាប់នរណាម្នាក់» នៅលើគណនីរបស់ពួកគេ ហើយជម្រើស «អ្នករាល់គ្នា» នឹងត្រូវបានលុបចេញពីគណនីរបស់ពួកគេ។ • ការផ្លាស់ប្តូរការកំណត់ Duet និង Stitch ទៅជាឥឡូវបានធ្វើឲ្យលក្ខណៈកម្មវិធីទាំងនេះមានតែនៅលើមាតិការបស់អ្នកប្រើប្រាស់ដែលមានអាយុ១៦ឆ្នាំ និងច្រើនជាងនេះតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលមានអាយុ១៦ទៅ១៧ឆ្នាំ ការកំណត់លំនាំដើមសម្រាប់ Duet និង Stitch នឹងត្រូវបានកំណត់ជា «មិត្តភក្តិ»។ • អនុញ្ញាតឲ្យធ្វើការទាញយកវីដេអូដែលផលិតដោយអ្នកប្រើប្រាស់ដែលមានអាយុ១៦ឆ្នាំ និងច្រើនជាងនេះតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដទៃទៀតអាចធ្វើការសម្រេចចិត្តថាតើពួកគេអនុញ្ញាតឲ្យមានការទាញយកវីដេអូរបស់ពួកគេដែរឬទេ? រីឯអ្នកប្រើប្រាស់ដែលមានអាយុ១៦ទៅ១៧ឆ្នាំ ការកំណត់លំនាំដើមរបស់ពួកគេនឹងត្រូវបានបិទ ប្រសិនបើពួកគេមិនអនុញ្ញាត។. • ការកំណត់ «ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» ត្រូវបានប្តូរជាបិទក្នុងការកំណត់លំនាំដើមសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុចន្លោះ១៣ទៅ១៥ឆ្នាំ។

ការផ្លាស់ប្តូរការកំណត់លំនាំដើមរបស់ TikTok ដើម្បីគាំទ្រដល់ការប្រើប្រាស់ដែលមានលក្ខណៈឯកជនភាពគឺជាជំហានដ៏មានអត្ថន័យមួយរបស់ពួកយើង ដែលបានប្តេជ្ញាបន្តរក្សាសុវត្ថិភាពរបស់អ្នកប្រើប្រាស់វ័យក្មេងរបស់យើង។ ការផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងបន្ថែមពីលើបច្ចុប្បន្នភាពកាលពីលើកមុនដែលពួកយើងបានធ្វើដើម្បីគាំទ្រសុវត្ថិភាពយុវជន និងរួមមាន ៖

• ការរឹតត្បិតការផ្ញើសារដោយផ្ទាល់ និងផ្សាយវីដេអូផ្ទាល់ទៅកាន់គណនីដែលមានអាយុ១៦ឆ្នាំ និងច្រើនជាងនេះ • អនុញ្ញាតឲ្យឪពុកម្តាយ ឬអាណាព្យាបាលបង្កើតការណែនាំ ឬលក្ខខណ្ឌទៅលើបទពិសោធន៍ TikTok របស់កូនវ័យជំទង់តាមរយៈ ការផ្គូផ្គងលក្ខណៈគ្រួសារ

ការធ្វើបច្ចុប្បន្នភាពលើ TikTok សម្រាប់អ្នកប្រើប្រាស់វ័យក្មេង

នៅសហរដ្ឋអាមេរិក ពួកយើងបានធ្វើការកំណត់បទពិសោធន៍នៃការប្រើប្រាស់ TikTok របស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម១៣ឆ្នាំ តាមរយៈកម្មវិធី TikTok សម្រាប់អ្នកប្រើប្រាស់វ័យក្មេង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ផ្តល់ការការពារ សុវត្ថិភាព និងឯកជនភាពដល់ទស្សនិកជនវ័យក្មេង។ បទពិសោធន៍ទាំងនេះនឹងអនុញ្ញាតឲ្យពួកគេស្វែងរកវីដេអូដែលសមស្របនឹងអាយុរបស់ពួកគេ ហើយនៅថ្ងៃនេះពួកយើងក៏មានសេចក្តីរីករាយដែលបានប្រកាសពីការសហការដៃគូជាមួយនឹង Common Sense Networks ក្នុងបន្តពង្រឹងបទពិសោធន៍នេះឲ្យកាន់តែប្រសើរ។ តាមរយៈកិច្ចសហការមួយនេះ Common Sense Networks នឹងផ្តល់ការណែនាំបន្ថែមទៀតអំពីមាតិកាសមរម្យសម្រាប់កុមារក្រោមអាយុ១៣ឆ្នាំ ក្នុងការបង្កើតនូវបទពិសោធន៍ដែលរីករាយ និងសុវត្ថិភាព។

យុទ្ធសាស្ត្រឆ្ពោះទៅកាន់ឯកជនភាព

សុវត្ថិភាព និងឯកជនភាពរបស់សហគមន៍របស់ពួកយើង គឺជាចំណុចស្នូលនៃកិច្ចការងារបស់ពួកយើង។ ពួកយើងតែងតែផ្សាយចេញរបាយការណ៍តម្លាភាព ហើយពួកយើងក៏បន្តបង្ហាញអ្នកជំនាញ ក៏ដូចជាអ្នកតាក់តែងច្បាប់ពីរបៀបនៃការដំណើរការ ការសម្របសម្រួល និងការផ្តល់មតិយោបល់លើមាតិកា និងការថែរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅឯមជ្ឈមណ្ឌលតម្លាភាព និងគណយ្យភាពរបស់ពួកយើង។ ពួកយើងក៏មានព័ត៌មានអំពីឯកជនភាពនៅលើមជ្ឈមណ្ឌលសុវត្ថិភាពរបស់ពួកយើងផងដែរ។

ពួកយើងដឹងថាការការពារអ្នកប្រើប្រាស់ និងឯកជនភាពរបស់ពួកគេគឺជាកិច្ចការដែលយើងត្រូវបន្តពង្រឹងជារៀងរាល់ថ្ងៃ ហើយពួកយើងនឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែងរបស់ពួកយើងនៅត្រឹមនេះទេ។ ពួកយើងនឹងបន្តបញ្ចូលគោលការណ៍ ធ្វើការយ៉ាងជិតស្និទជាមួយនឹងអ្នកជំនាញ និងនិយ័តករអំពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ក្មេងៗ និងបន្ថែមការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យបច្ចេកវិទ្យា និងក្រុមការងាររបស់យើងអាចធានាឲ្យបានថា TikTok ជាទម្រង់ដែលសុវត្ថិភាពសម្រាប់អ្នករាល់គ្នាក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួន។

សាររបស់អ្នកជំនាញសុវត្ថិភាពយុវជន ៖

Larry Magid នាយកប្រតិបត្តិនៃ ConnectSafely បាននិយាយថា៖ «វាមិនមានគោលការណ៍ណាមួយដែលអាចគ្របដណ្តប់គ្រប់យ៉ាងលើការប្រើប្រាស់បណ្តាញសង្គមនោះទេ។ ឧទាហរណ៍វាពិតជាមានភាពខុសគ្នាខ្លាំងណាស់អំពីការយល់ដឹងនិងភាពធំដឹងក្តីរវាងអ្នកប្រើប្រាស់វ័យជំទង់ដែលមានអាយុតិច និងច្រើនជាងគ្នា ហើយវាពិតជាសំខាន់ណាស់ដែលវាត្រូវបានយកមកឆ្លុះបញ្ចាំងនិងបញ្ចូលនៅក្នុងការកំណត់ឯកជនភាព។ ការធ្វើបច្ចុប្បន្នភាពឯកជនភាពរបស់TikTokនាពេលថ្មីៗនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីភាពខុសគ្នានេះ ព្រមទាំងបានដាក់ចេញនូវការកំណត់តាមលំនាំដើមទៅតាមអាយុរបស់អ្នកប្រើប្រាស់ ដែលនឹងបន្ថែមការការពារនិងផ្តល់សេរីភាពកាន់តែច្រើនថែមទៀតទៅដល់អ្នកប្រើប្រាស់វ័យជំទង់ទាំងពីរប្រភេទ»។

Kathryn Ann Hill ប្រធានប្រតិបត្តិនៃ MediaSmarts បាននិយាយថា៖ «យោងតាមការសិក្សារបស់ MediaSmarts បានឲ្យដឹងថាអ្នកប្រើប្រាស់វ័យក្មេងតែងយកចិត្តទុកដាក់ចំពោះឯកជនភាពរបស់ពួកគេ ប៉ុន្តែពួកគេក៏តែងត្រូវបានជះឥទ្ធិពលដោយការកំណត់លំនាំដើមកម្មវិធីដែលពួកគេប្រើប្រាស់ផងដែរ។ ការផ្លាស់ប្តូរលំនាំដើមគឺជាជំហានវិជ្ជមានមួយក្នុងការគោរពដល់ការសិក្សាស្វែងយល់អំពីឯកជនភាពរបស់យុវជនតាមរយៈការជួយពួកគេគ្រប់គ្រងនិងកំណត់អ្នកដែលពួកគេអាចធ្វើការប្រាស្រ័យទាក់ទងជាមួយនិងមើលមាតិការបស់ពួកគេ»។

Iain Drennan ប្រធានប្រតិបត្តិនៃ WeProtect Global Alliance បាននិយាយថា៖ «ការកែលម្អថ្មីបំផុតពីTikTokបានបង្ហាញពីការបោះជំហានដ៏ធំមួយក្នុងការលើកកម្ពស់ឯកជនភាពនិងសុវត្ថិភាពរបស់កុមារនៅលើកម្មវិធីរបស់ពួកគេ។ ការកំណត់លំនាំដើមឯកជនភាព ដោយការដកចេញការផ្តល់យោបល់ពីអ្នកដទៃទៅលើវីដេអូរបស់កុមារនិងការរឹតត្បិតការទាញយកវីដេអូគឺជាជំហានមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទនិងរំលោភបំពានលើកុមារតាមប្រព័ន្ធអនឡាញ។ ពួកយើងសង្ឃឹមថាយើងនឹងបន្តកិច្ចការងារដ៏មានសារៈសំខាន់នេះជាមួយនឹងTikTokក៏ដូចជាសមាជិកដទៃទៀតរួមមានរដ្ឋាភិបាល ដៃគូឯកជន និងសង្គមស៊ីវិលដើម្បីធានាថាកុមារនៅទូទាំងពិភពលោកអាចទទួលបានឱកាសនានាដែលប្រព័ន្ធតិចណូឡូជីអាចផ្តល់ឲ្យពួកគេ ដោយគ្មានហានិភ័យនៃការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទ»៕

អំពី TikTok៖ TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ Rachel Roberts ក្រុមហ៊ុន MSA Marketing Solutions Rachel.roberts@msacam.com +(855) 96 368 0826