សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ PR

ដំណឹងល្អសម្រាប់មិត្តអ្នកអាន! ដើម្បីអបអរទិវាជាតិអំណាន Big Bad Wolf បន្ថែមថ្ងៃលក់ក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី០៧ មីនា ជាមួយនឹងការបញ្ចុះតម្លៃពី ៥០% ទៅដល់ ៩០% ឯណោះ

By Shield

March 04, 2021

រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ៖ ដើម្បីធ្វើការអបអរទិវាអំណានជាតិនៅកម្ពុជា ពិព័រណនិងលក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf Books បានបន្ថែមថ្ងៃលក់របស់ខ្លួនចំនួន ៤ថ្ងៃបន្ថែម ដោយបន្តរហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

មិត្តអ្នកអាន ដែលនិយមគាំទ្រ Big Bad Wolf Books អាចប្រម៉ាញ់សៀវភៅដែលខ្លួនពេញចិត្តពីផ្ទះឬពីគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ក្រោមការបញ្ចុះតម្លៃចាប់ពី ៥០% ទៅ៩០% នៃតម្លៃដើម។

ជាមួយនឹងការនាំយកសៀវភៅប្រមាណ ២០លានក្បាល គ្របដណ្តប់ប្រមាណ៤ម៉ឺនចំណងជើង អតិថិជនអាចធ្វើការជាវសៀវភៅដែលខ្លួនពេញចិត្តបានយ៉ាងងាយស្រួល។

អតិថិជនអាចស្វែងរកចំណងសៀវភៅដែលថ្មីនិងពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក។

ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬលេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះ រួចបង់លុយ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយអស់យ៉ាងតិច៦០ដុល្លារ នោះពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។

បន្ថែមពីនេះទៀតសម្រាប់ការជាវដែលមានតម្លៃតិចជាង៦០ដុល្លារ អតិថិជនក៏នឹងទទួលបានការដឹកជញ្ជូនក្រោមតម្លៃដ៏សមរម្យមួយ។

 

សៀវភៅប្រមាណ ២០លានក្បាល
ប្រមាណ៤ម៉ឺនចំណងជើង

សែលកាតគឺជាដៃគូទូរគមនាគមន៍ផ្លូវការរបស់ពិព័រណ៍និងលក់សៀវភៅលើប្រព័ន្ធអនឡាញដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf ឆ្នាំ២០២១ នៅកម្ពុជា។

បណ្តាញសង្គម Big Bad Wolf ៖ Facebook: facebook.com/bbwbookskh Instagram: instagram.com/bbwbookskh Official Hashtag: #BBWPhnomPenh2021

អំពី BIG BAD WOLF ៖

ក្រោមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន Andrew Yap និង Jaqueline Ng បានបង្កើតហាងលក់សៀវភៅ Big Bad Wolf ក្នុងឆ្នាំ២០០៩ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយផ្តល់នូវជម្រើសសៀវភៅជាច្រើនដែលនាំយកពីអ្នកចែកចាយអន្តរជាតិ។ ដោយសារតែការផ្តល់ជូននូវតម្លៃដ៏ពិសេស និងការដាក់លក់ដែលងាយស្រួលរកជាវ Big Bad Wolf បានក្លាយជាទីចាប់អារម្មណ៍និងកម្មវិធីថ្នាក់ជាតិ។

ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេស ចាប់ពី ៧៥% រហូតដល់ ៩៥% នៃតម្លៃដើម Big Bad Wolf បានធ្វើការដាក់លក់សៀវភៅជាច្រើនប្រភេទ រួមមានសៀវភៅរឿងពិតនិងប្រឌិត សៀវភៅប្រឌិតសម្រាប់មនុស្សពេញវ័យ និងសៀវភៅកុមារជាដើម ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់វ័យអាចទទួលបានបទពិសោធន៍ដ៏រីករាយនៃការអាន និងទទួលបានសៀវភៅដែលមានតម្លៃសមរម្យ។

ការលក់សៀវភៅនេះពង្រីកការលក់របស់ខ្លួនទៅប្រទេសជាច្រើនរួមមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មីយ៉ានម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃនិងសហព័ន្ធអារ៉ាប់រួម ដោយបន្តបេសកកម្មផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យបំផុត៕

# # #

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

Rachel Roberts Mobile: +855 96 368 0826 Email: rachel.roberts@msacam.com