សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលខ្លះ

កោះមួយស្អាតដូចឋានសួគ៌របស់កម្ពុជា កំពុងក្លាយជាគោលដៅទេសចរណ៍ថ្មីរបស់យុវវ័យដែលចូលចិត្តដំណេីរកម្សាន្តបែបផ្សងព្រេង

By Shield

July 03, 2021

បច្ចុប្បន្នយើងសង្កេតឃើញថា​ យុវវ័យជាច្រើនចាប់ផ្តើមការដើរកម្សាន្តបែបផ្សងព្រេង ដើរតាមព្រៃភ្នំ នៅតាមទីតាំងទេសចរណ៍ថ្មីៗជាច្រើន ក្នុងប្រទេសកម្ពុជាយើង ដូចជា ខ្នងផ្សារ, កំពូលភ្នំភ្នំឱរ៉ាល់ និងអារ៉ែង ជាដើម។ ប៉ុន្តែក៏មានយុវវ័យមួយចំនួនធំដែរ ដែលចាប់អារម្មណ៍ការដើរលេងតាមកោះផងដែរ។

ថ្ងៃនេះយើងសូមណែនាំកោះដ៏ស្រស់ស្អាតមួយរបស់ប្រទេសកម្ពុជាយើង ដែលប្រៀបបាននឹងឋានសួគ៌លើដែនសមុទ្រនៃប្រទេសកម្ពុជាយើង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំងាយមិនឆ្ងាយប៉ុន្មានពីក្រុងក្រុងខេមរភូមិន្ទនៃខេត្តកោះកុង កោះកុង, ភ្នំកោះកុង, ឬ កោះកុងក្រៅ ជាកោះធំទី1នៅកម្ពុជាយើង មានទទឹង7គីឡូម៉ែត្របណ្តាយប្រហែល20គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃផងដែរគឺកំពស់ 418ម៉ែត្រ។

នៅលើកោះមានឆ្នេរ6បែទៅលំហរសមុទ្រដែលគេនិយមហៅថា “ចំការដូង” ឧ. ចំការដូងទី1, ចំការដូងទី2…..ដោយសារគ្រប់ឆ្នេរទាំងអស់មានដើមដូង។

ក្នុងចំនោមឆ្នេរទាំង6 ឆ្នេរចំការដូងទី1មានប្រវែង1800ម៉ែត្រ ឆ្នេរចំការដូងទី2ប្រវែង2050ម៉ែត្រ ឆ្នេចំការដូងទី3ប្រវែង700ម៉ែត្រ ឆ្នេរចំការដូងទី4ប្រវែង900ម៉ែត្រ ឆ្នេរចំការដូងទី5 ប្រវែង750ម៉ែត្រ និងឆ្នេរចំការដូងទី6ប្រវែង650ម៉ែត្រ បែរទៅលំហរសមុទ្រធំល្វឹងល្វើយ។

នៅតាមឆ្នេរទាំងនោះមិនមានការអភិវឌ្ឍអ្វីធំដុំទេ គឺនៅរក្សារតាមបែបធម្មជាតិ ទឹកសមុទ្រថ្លាឆ្លុះដល់បាត ដែលអាចអោយយើងមើលឃើញហ្វូងត្រី និងសត្វសមុទ្រជាងច្រើន។

ឆ្នេរទាំងអស់របស់កោះកុងក្រៅគ្រប់គ្រងនិងថែររក្សារដោយទាហ៊ាន ក៏មានប្រជាពលរដ្ឋរស់នៅម្ខាងទៀតនៃកោះផងដែរ។ សត្វព្រៃ, ព្រៃឈើ, ទឹកជ្រោះ ជាច្រើនកំពុងលាក់ខ្លួននៅលើកោះមួយនេះ។

ទេសចរអាចទៅដល់កោះនេះបានតាមរយ:ទូក (មិនមានផ្លូវម៉ូតូឬឡានជិះដល់ទេ) ទេសចរណ៍ពីទីរួមខេត្តកោះកុង ឬ ទូកបងប្អូននេសាទនៅក្បែៗកោះនោះ (អ្នកកោះស្រឡៅ) ការស្នាក់នៅអ្នកទេសចរអាចបោះតង់ឬចងអង្រឹងបាន។

រីឯការហូបចុកវិញអ្នកត្រូវខ្ចប់ទុកជាមុនពីកំពង់ផែ ឬអាចទិញគ្រឿងសមុទ្រពីអ្នកភូមិនៅក្បែៗនោះបាន សំរាប់ទឹកសាបវិញគឺមិនខ្វះឡើយសំរាប់ប្រើប្រាស់គ្រប់ឆ្នេរទាំងអស់គឺមានអូរដែលមានប្រភពចេញពីទឹកជ្រោះនៅលើភ្នំ។

សកម្មភាពដែលភ្ញៀវទេសចរអាចលេងកម្សាន្តមានដូចជា ហែលទឹកលេង អុំទូកកាយ៉ាក់ និងដើរឡើងភ្នំ ដោយសារតែពីឆ្នេរមួយទៅឆ្នេរមួយមានចម្ងាយឆ្ងាយយើងត្រូវការទូកជូនទៅមកដែលចំនាយពេលមួយថ្ងៃពេញទើបអាចទស្សនាបានគ្រប់ឆ្នេរទាំង៦។

នៅរដូវវស្សា(រដូវភ្លៀង)ការធ្វើដំណើរទៅកោះត្រូវបានផ្អាកដោយសាររលកធំៗ។ កាលពីដើមឆ្នាំ២០២១នេះ​ យើងសង្កេតឃើញថាមានភ្ញៀវទេសចរដែលជាយុវ័យជាច្រើនបានទៅដល់កោះកុងក្រៅផងដែរ ។

បើចង់ដឹងទេសភាពកោះកុងក្រៅស្អាតយ៉ាងណាសូមទស្សនារូបខាងក្រោម ៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបភាព និងអត្ថបទ ដោយ Pu Smey