សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ PR

ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្រ្ដោត នាំមកជូននូវកម្មវិធី “បុគ្គលល្អឯក” ដើម្បីបំផុសគំនិតប្រជាជនកម្ពុជា ជាមួយវីដេអូសាច់រឿងខ្លីៗ និងកម្មវិធីជជែកកម្សាន្ដ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន!

By Shield

August 26, 2021

ដើម្បីជម្រុញទឹកចិត្តយុវជនកម្ពុជាជំនាន់ក្រោយឲ្យស្វែងយល់នូវអត្ថន័យនៃពាក្យ “បុគ្គលល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា “បុគ្គលល្អឯក”។

គំនិតផ្ដួចផ្ដើមពី “ស្រាបៀរស្តោតលេខ1” នៃប្រទេសកម្ពុជា នឹងអបអរសាទរដល់ បុគ្គលល្អឯកចំនួន ១០រូប មកពី ៥វិស័យផ្សេងៗពីគ្នា រួមមាន៖ សិល្បៈ ជំនួញ ម្ហូបអាហារ កីឡាអេឡិចត្រូនិច និងតន្ដ្រី ដែលពួកគាត់នឹងចែករំលែករឿងរ៉ាវជីវិតរបស់ពួកគាត់ គម្រោងនាពេលអនាគត និងគន្លឹះក្នុងការជោគជ័យនានា។ ស្របពេលនៃបញ្ហាប្រឈមដោយសារការរាតត្បាតនៃជម្ងឺកូវីដ១៩ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សង្ឃឹមថាកម្មវិធីនេះនឹងជួយជម្រុញ និងលើកទឹកចិត្តយុវជនកម្ពុជាឲ្យនៅតែមានភាពវិជ្ជមាន ព្រមទាំងផ្ដោតអារម្មណ៍លើការស្វែងរកភាពល្អឯករបស់ខ្លួន។

បុគ្គលល្អឯកទាំង ១០រូបនៃកម្មវិធីបុគ្គលល្អឯករបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត នឹងបង្ហាញវីដេអូសាច់រឿងខ្លីៗ អំពីឧបសគ្គដែលពួកគាត់បានជួបប្រទះ និងវិធីសាស្រ្ដដែលពួកគាត់យកឈ្នះនូវរាល់ឧបសគ្គទាំងអស់នេះ ដើម្បីសម្រេចបាននូវសមិទ្ធផលនានា នៅក្នុងអាជីពរបស់ពួកគាត់។ ខាងក្រោមនេះ ជាបុគ្គលល្អឯកទាំង ១០រូប ដែលរួមមាន៖

ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានសហការជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន ដើម្បីផលិត កម្មវិធីជជែកកម្សាន្ដ ចំនួន ៨ភាគ ដែលមានចំណងជើងថា “បុគ្គលល្អឯក”។  កម្មវិធីនេះត្រូវបានសម្របសម្រួលដោយ កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ និងលោក តារា ឧសភា “Summer” ដែលរាល់ភាគនៃកម្មវិធីនេះ នឹងត្រូវបង្ហាញអំពី រឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ចាប់ពីថ្ងៃទី ០៤ ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

នៅវគ្គចុងក្រោយនៃកម្មវិធី គណៈមេប្រយោគដែលមានកេរ្ដិ៍ឈ្មោះល្បីរបស់យើង រួមមានព្រះអង្គម្ចាស់ តេសូ ស៊ីសុវត្ថិ, លោក ហ៊ុន ចាន់សាន ស្ថាបនិក និងជានាយកស្ថាបត្យករក្រុមហ៊ុន Re-Edge Architecture + Design និងលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Media រួមទាំងតំណាងមកពី ប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន និងកាសែត Globe Media នឹងរួមគ្នាជ្រើសរើសយកបុគ្គលល្អឯកមួយរូប ក្នុងចំណោមបុគ្គលល្អឯកទាំង ១០រូប ដើម្បីទទួលបានទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារអាមេរិក ដែលចំណែកពាក់កណ្តាល ពួកគេអាចបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ឬបុព្វហេតុនៃជម្រើសរបស់ពួកគេ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ដើម្បីក្លាយជាបុគ្គលល្អឯក គឺត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីទទួលបានភាពជោគជ័យក្នុង

ជីវិតលើសពីសម្ភារៈនិយមផ្សេងៗ។ ទោះបីជាការកសាងជំនួញ សកម្មភាពសង្គម ឬធ្វើតាម ចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីយកឈ្នះក៏ដោយ ទាំងអស់នេះ គឺជាចរិកលក្ខណៈរបស់សត្វតោ ដែលតែងតែជ្រើសរើសក្នុងនាមជាអ្នកដឹកនាំផ្លូវ។  យើងមានកិត្តិយសដែលទទ្ួលបានការចូលរួម ពីសំណាក់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅក្នុងកម្មវិធីរបស់យើង ហើយយើងសង្ឃឹមថាមនុស្សជាច្រើន

នឹងត្រូវបានជម្រុញទឹកចិត្តឱ្យដើរតាមគន្លងរបស់ពួកគេ” ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់ព័ត៌មានបន្ថែម៖

ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សូមអញ្ជើញបងប្អូនគ្រប់គ្នា ឱ្យចូលរួមជាផ្នែកមួយនៃកម្មវិធីនេះ និងចែករំលែកគំនិតរបស់ខ្លួនលើកម្មវិធី “បុគ្គលល្អឯក” ដែលមានបង្ហាញនៅលើវេទិកាបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗ របស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត។

ដើម្បីទស្សនាវីដេអូសាច់រឿងខ្លីៗទាំង ១០វគ្គនេះ និងការចាក់ផ្សាយឡើងវិញនៃកម្មវិធីបុគ្គលល្អឯកនៅលើ

កញ្ចក់ទូរទស្សន៍ ភីអិនអិន សូមចូលទៅកាន់គេហទំព័រយូធូបរបស់ស្រាបៀរ ABC អិចស្រ្ដាស្ដោត៖ ABC Beer Cambodia។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “ បុគ្គលល្អឯក” សូមចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត៖ (https://abcbeerkh.com) តាមដានគេហទំព័រហ្វេសបុកផ្លូវការ (www.facebook.com/ABC.ExtraStoutCambodia) និងគេហទំព័រ Instagram ផ្លូវការ៖ (@abcbeer.cambodia)។

សូមរីករាយទស្សនា Official Trailer នៃកម្មវិធីបុគ្គលល្អឯករបស់យើងតាមរយៈ៖ 

ព័ត៌មានអំពីក្រុមហ៊ុន HEINEKEN Cambodia

ក្រុមហ៊ុន HEINEKEN Cambodia -​ ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។

ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត, Anchor, Anchor White និង Gold Crown ជាដើម – ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។