សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ PR

Ream Angkor ពីលេងហ្គេមនៅក្នុងក្តីស្រមៃ និងចំណូលចិត្ត រហូតអាចបោះដៃជួយអ្នកនៅក្នុងវិស័យ E-Sport

By Shield

October 09, 2021

អ្នកណាក៏អាចក្លាយជាបុគ្គលល្អឯកដែរ មិនថាមកពីវិស័យណាមួយនោះទេ ដោយបុគ្គលនោះគឺជាបុគ្គលល្អមួយរូបដែលមានគន្លឹះ ការបង្ហាញ និងចែករំលែកបទពិសោធន៍ល្អៗរបស់ខ្លួន ដែលអាចជម្រុញមនុស្សជំនាន់ក្រោយឱ្យក្លាយជាបុគ្គលល្អឯកដូចគ្នា។

ដោយ នៅក្នុងនោះដែរ លោក ឌីណា សីហ៍រាម ឬ Ream Angkor ត្រូវបានគេស្គាល់ថាជា Streamer ដែលមានរយៈពេលយូរជាងគេ ក្នុងវិស័យ E-Sport ដ៏ល្បី និងជោគជ័យជាខ្លាំង ជាពិសេសនោះលោកក៏ជាបុគ្គលដែលមានចរិតស្ងប់ស្ងាត់ ចាស់ទុំ ចូលចិត្តជួយចែករំលែក និងមានការងារសប្បុរសធម៌ក្នុងសង្គមជាច្រើនទៀតផង។

ផ្តើមពីបុគ្គលដែលមានការសិក្សាខ្ពស់ និងមានការងារជាច្រើននៅក្នុងក្រុមហ៊ុនធំៗ តែលោកមិនដែលបោះបង់ចោលចំណង់ចំណូលចិត្តក្នុងការ Stream ហ្គេមដែលលោកចាត់ទុកថាជាកីឡាកម្សាន្តដែលលោកស្រលាញ់ចូលចិត្តឡើយ ដោយលោកនៅតែធ្វើការប្រចាំថ្ងៃ ហើយក៏តែងតែលេងហ្គេមដែលលោកចូលចិត្តនៅពេលយប់ ឬពេលទំនេរ ។

ទោះដំបូងត្រឹមជាការកម្សាន្ត តែក្រោយពី លោក Ream Angkor ទទួលបានភាពល្បីល្បាញ និងការគាំទ្រខ្លាំង រហូតទទួលជោគជ័យ ក្លាយជា Partner Steaming របស់ក្រុមហ៊ុន Facebook ជា Partner ទី១ ដំបូងគេនៅកម្ពុជា និងបានក្លាយជាមុខរបរចិញ្ចឹមជីវិតដូចសព្វថ្ងៃក៏មិនមែន តែលោកតែងដាក់ខ្លួនមិនប្រជែងនឹង Gamer ក្មេងៗល្បីៗ ហើយក៏មិនបានចាត់ទុកថាលោកជា Streamer ធំល្បីម្នាក់នោះឡើយ តែលោកជាមនុស្សម្នាក់ដែលអាចជួយដល់ Streamer ធំៗបាន។

ដោយការងារទាក់ទងនឹង Social Network ដែលលោកធ្វើសព្វថ្ងៃក្រៅពីសម្រាប់ខ្លួនឯង អ្វីដែលចម្បងគឺលោកធ្វើដើម្បីសមាគមន៍ និងវិញ្ញាសារណាមួយ ជាជាងសម្រាប់ប្រយោជន៍ខ្លួនឯងជាធំ ។ សូម្បីតែក្នុងពេលដែលលោក Streaming លោកក៏បានឆ្លៀត ផ្តល់ជាចំណេះដឹង ចែករំលែកបទពិសោធន៍ និងការយល់ដឹងលើអនឡាញ ពិសេសគឺជម្រុញអ្នកតាមដានលោកឱ្យស្រលាញ់ខិតខំការសិក្សា និងថែរក្សាសុខភាពជាដើម។

សម្រាប់ការជួយសង្គមដោយផ្ទាល់ លោក Ream Angkor បានចូលរួមកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយនឹង Streamer ដទៃទៀតដូចជាការងារសប្បុរសធម៌ ទៅកាន់ សាលាដូងនៅលើភ្នំគិរីរម្យ ការរៃអង្គាសថវិការពីការ Live Stream ដើម្បីផ្តល់ជំនួយនៅសាលាពាមមានជ័យ ហើយសម្រាប់នៅចុងឆ្នាំ ២០២១ នេះលោកមានគម្រោងការងារសម្បុរសធម៌ជាបន្តបន្ទាប់ទៀតដែរ តែត្រូវបានពន្យារពេលសិនដោយសារតែចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។

អ្នកដែលចង់ក្លាយទៅជា Steamer លេចធ្លោនោះ លោក Ream Angkor ក៏បានណែនាំយ៉ាងក្បោះក្បាយដែរថា ការងារនេះគួរតែជាចំណង់ចំណូលចិត្តក្រៅម៉ោង ក្រៅពីការសិក្សា និងពីការងារប្រចាំថ្ងៃ តែមិនគួរលះបង់ទាំងអស់ដើម្បីធ្វើ Gamer នោះទេ នៅពេលដែលយើងមិនទាន់មានអ្វី ឬបង្កើតអ្វីដុំកំភួនសិន។

ពិសេសការចាប់ផ្តើមអាចថាជារឿងងាយស្រួល អ្នកណាក៏អាចចាប់ផ្តើមបានដែរ តែភាគរយនៃការជោគជ័យ ឬយកវាជាអាជីពមិនមែនជារឿងងាយស្រួលឡើយ សំខាន់គឺការតស៊ូ មិនបោះបង់ និងកុំខ្វល់ពីចំនួនអ្នកទស្សនាដែលអាចនាំសម្ពាធដល់ខ្លួនឯង ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានសហការជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន ដើម្បីផលិត កម្មវិធីជជែកកម្សាន្ដ ចំនួន ៨ភាគ ដែលមានចំណងជើងថា “បុគ្គលល្អឯក”។ លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “ ដើម្បីក្លាយជាបុគ្គលល្អឯក គឺត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតលើសពីសម្ភារៈនិយមផ្សេងៗ។

ទោះបីជាការកសាងជំនួញ សកម្មភាពសង្គម ឬធ្វើតាម ចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីយកឈ្នះក៏ដោយ ទាំងអស់នេះ គឺជាចរិកលក្ខណៈរបស់សត្វតោ ដែលតែងតែជ្រើសរើសក្នុងនាមជាអ្នកដឹកនាំផ្លូវ។ យើងមានកិត្តិយសដែលទទួលបានការចូលរួម ពីសំណាក់បុគ្គលល្អឯកកម្ពុជាទាំង ១០រូប នៅក្នុងកម្មវិធីរបស់យើង ហើយយើងសង្ឃឹមថាមនុស្សជាច្រើននឹងត្រូវបានជម្រុញទឹកចិត្តឱ្យដើរតាមគន្លងរបស់ពួកគេ” ៕

វីដេអូ៖ https://youtu.be/x9AGzhflCDA