ខាងក្រោមនេះ គឺជាមេរៀនសាមញ្ញៗទាំង១០ ដែលបកស្រាយពីដំណើរជីវិតប្រចាំថ្ងៃ ហើយក៏ជាមេរៀនដែលយើងគួរតែយកទៅអនុវត្តន៍ ដើម្បីជម្រុញឱ្យផ្លូវចិត្តរឹតតែល្អប្រសើរឡើងវិញផងដែរ។
១.) “ពេលអ្នកខឹង” ព្យាយាមអង្គុយឱ្យស្ងៀម ហើយសញ្ជឹងគិតថា អ្នកនៅសល់ប៉ុន្មានថ្ងៃក្នុងជីវិតនេះ។ កុំខ្ជះខ្ជាយពេលវេលាលើអ្វីដែលមិនសំខាន់… កុំចំណាយពេលខឹង ចង់កំហឹងច្រើនពេក។
២.) “គ្មានអ្នកណាត្រូវ ហើយក៏គ្មានអ្នកណាខុស” អ្វីៗដែលកើតឡើង បើមើលឱ្យច្បាស់ អ្នកនឹងឃើញថា មានតែការចូលចិត្ត ឬមិនចូលចិត្តប៉ុណ្ណោះ។
៣.) “នៅពេលណាដែលអ្នកព្រួយបារម្ភ” សូមដកដង្ហើមឱ្យវែងៗ រួចគិតថា … រាល់វិនាទីដែលឆ្លងកាត់ កំពុងប្រាប់យើងថា … “ពេលវេលារបស់យើងគឺតិចជាង ១ វិនាទីរួចទៅហើយ” ។
៤.) “ជួបមុខគ្នាថ្ងៃនេះ” មានន័យថា ឱកាសបានជួបមុខគ្នាម្តងទៀតគឺអស់ហើយ…។ ក្នុងរឿងដែលមិនមែនជារឿងហេតុអ្វី…? “…
៥.) “ប្រសិនបើមាននរណាម្នាក់ ព្យាយាមទាញយកផលប្រយោជន៍ពីអ្នក” អ្នកគួរតែផ្ដល់ឱ្យគេទៅចុះ មិនបាច់និយាយ ឬបកស្រាយអ្វីច្រើនពេកទេ កុំឱ្យខូចមិត្តភាព ឬទំនាក់ទំនង។
៦.) “រឿងជាច្រើនកើតឡើង” វាគ្រាន់តែប៉ះយើង ដូច្នេះទោះបីយើងខំគេច ក៏គេចមិនផុតដែរ។
៧.) “នៅពេលដែលនរណាម្នាក់ធ្វើឱ្យយើងឈឺចាប់” ចូរអនុញ្ញាតឱ្យវាទៅ។ ពិនិត្យឡើងវិញនូវជីវិតនេះ … គ្មាននរណាម្នាក់មិនអាចយកឈ្នះបានទេ។
៨.) “នៅពេលណាដែលយើងមានអារម្មណ៍ថាត្រូវបានដកចេញពីអ្វីមួយ” ព្យាយាមឆ្លុះបញ្ចាំងវាឡើងវិញ។ លើលោកនេះ គ្មានអ្នកណាអាចកាន់កាប់អ្វីបានរហូតនោះទេ។
៩.) “អាចនឹងមិនមានដូចអ្នកមានលុយ” …. គ្រាន់តែមានសុខភាពល្អជាងអ្នកដែលដេកនៅមន្ទីរពេទ្យ វាត្រូវបានចាត់ទុកថាជាសំណាងជាងអ្នកដទៃទៅហើយ។
១០). “សុភមង្គលសាមញ្ញ ដែលយើងមើលរំលង” សព្វថ្ងៃនេះយើងនៅតែអាចញុំាបាន។ នៅតែគេងលក់ស្រួល អ្នកគ្រាន់តែសន្មតថា សំណាងជាងអ្នកដទៃជាច្រើននាក់ផ្សេងទៀតបាត់ទៅហើយ៕
ប្រែសម្រួល ៖ pHknongsrok / ក្នុងស្រុករក្សាសិទ្ធិ