សាមញ្ញៗ​តែ​គ្រប់​គ្នា​មើល​រំលង នេះ​ទម្លាប់​ប្រចាំ​ថ្ងៃ ៣ អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន

ប្រសិន​អ្នក​ចង់​ស្រក​ទម្ងន់ កុំ​មើល​រំលង​ទម្លាប់​សាមញ្ញ​ទាំង ៣ ខាង​ក្រោម​នេះ​ឲ្យ​សោះ ដោយ​វា​ងាយៗ សាមញ្ញ តែ​ក៏​មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​នោះ​ដែរ៖

៣) ផឹក​ទឹក​ឲ្យ​បាន​ច្រើន​រៀងរាល់​ថ្ងៃ

1

ជា​មធ្យម​មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​ទឹក ២ លីត្រ/ថ្ងៃ តែ​អ្នក​ប្រហែល​មិន​បាន​ដឹង​នោះ​ទេ ថា​ការ​ផឹក​ទឹក​ច្រើន ក៏​ចូលរួម​ដល់​ការ​សម្រក​ទម្ងន់​រាងកាយ។

យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​លើក​ឡើង​ថា ទឹក​គឺ​ជា​ជម្រើស​ដំបូង ក្នុង​ការ​សម្រក​ទម្ងន់ ដោយសារ​ការ​ផឹក​ទឹក​ច្រើន ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ លែង​ចង់​ទទួល​ទាន​អាហារ​ច្រើន។ ទម្លាប់​ជនជាតិ​អឺរ៉ុប​មួយ​ចំនួន គេ​មុន​ទទួល​ទាន​អាហារ​ គឺ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​សិន ហើយ​ក៏​សម្គាល់​ឃើញ​ថា មិន​សូវ​លូក​អាហារ​លើ​តុ និង​ឃើញ​ស្រក​ទម្ងន់​ដូច​គ្នា។

២) ផឹក​តែ​បៃតង​ជា​រៀងរាល់​ថ្ងៃ

Ice_screenshot_20211120 142447

ភេសជ្ជៈ​មួយ​ទៀត ដែល​អ្នក​ចង់​ស្រក​ទម្ងន់​មិន​គួរ​មើល​រំលង គឺ​ការ​ទទួល​ទាន​តែ​បៃតង​ជា​រៀងរាល់​ថ្ងៃ។ ដោយសារ​វា​មាន​សារធាតុ​ប​ប្រឆាំង​អុកស៊ីតកម្ម និង​មាន​កាឡូរី​ទាប។

ការ​សិក្សា​មួយ​បង្ហាញ​ថា តែ​បៃតង​ក៏​ជួយ​បង្កើន​ដំណើរការ​រំលាយ​អាហារ អាច​ដុត​កាឡូរី​និង​ខ្លាញ់​ក្នុង​រាងកាយ​បាន​ល្អ ហើយ​វា​ក៏​ជួយ​ការពារ​សរីរាង្គ​មួយ​ចំនួន បញ្ចៀស​ជំងឺ​មហារីក​ផង​ដែរ។

១) ផឹក​កាហ្វេ​ខ្មៅ

20200413_050048_109485_unnamed_1.max 1800x1800

ប្រសិន​អ្នក​មាន​ទំនោរ​ទទួល​ទាន​កាហ្វេ​ជា​ប្រចាំ អ្នក​គួរ​ជ្រើសរើស​ការ​ទទួល​ទាន​កាហ្វេ​ខ្មៅ ជា​ជាង​កាហ្វេ​ទឹក​ដោះ​គោ ឬ​មាន​បន្ថែម​ជាតិ​ស្ករ។

អ្នក​ខ្លះ​អាច​កត់​សម្គាល់​ខ្លួន​ឯង​បាន ពេល​ទទួល​ទាន​កាហ្វេ​ជាប់​ក៏​ស្រាប់​តែ​ឡើង​ទម្ងន់​ទៅ​វិញ នោះ​ក៏​ដោយសារ​ជាតិ​ស្ករ​លើសលប់​ក្នុង​កាហ្វេ ប៉ុន្តែ​បើ​អ្នក​ជា​មនុស្ស​ទម្លាប់​ទទួល​ទាន​កាហ្វេ​ខ្មៅ គឺ​មាន​តែ​ការ​ស្រក​ទម្ងន់។

យ៉ាង​ណា​ត្រូវ​ចាំ​ថា ពេល​ឃ្លាន​ខ្លាំង​មិន​ត្រូវ​ទទួល​ទាន​កាហ្វេ​ទេ ហើយ​ពេល​យប់​ក៏​ដូច​គ្នា ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​វិល​មុខ មិន​ស្រួល តានតឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ។ ពេលវេលា​ទទួល​ទាន​កាហ្វេ​ល្អ​បំផុត គឺ​ចន្លោះ​ម៉ោង ៩-១១ ព្រឹក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក