រូបមន្ត​សម្ងាត់​មិន​សូវ​មាន​អ្នក​ដឹង! ស្ងោរ​ផ្លែ​ក្រូចឆ្មារ​ទទួល​ទាន ត្រឹម​តែ​មួយ​សប្តាហ៍​នឹង​ឃើញ​រឿង​ភ្ញាក់ផ្អើល ៣ នេះ

តាម​ពិត​ទៅ​មិន​ត្រឹម​តែ​ការ​ទទួល​ទាន​ទឹក​ក្រូច​ឆ្មារ​មួយ​មុខ​ទេ តែ​អ្នក​ក៏​អាច​ទទួល​ទាន​ទឹក ដែល​ចម្អិន​ចេញ​ពី​ការ​ស្ងោរ​ផ្លែ​ក្រូចឆ្មារ​ផង​ដែរ។ រី​ឯ​អត្ថប្រយោជន៍​គឺ​អ្នក​អាច​ទទួល​បាន ​មិន​នឹក​ស្មាន​ដល់ ត្រឹម​តែ​រយៈ​ពេល ១ សប្តាហ៍​នឹង​ឃើញ​មាន​ការ​ប្រែប្រួល។ ខាង​ក្រោម​យើង​បង្ហាញ​ពី​វិធី​ធ្វើ និង​អត្ថប្រយោជន៍៖

១) វិធី​ធ្វើ

Ice_screenshot_20211120 142043

យើង​ត្រូវ​ប្រើប្រាស់​ក្រូចឆ្មារ​ស្រស់ ៥ ផ្លែ ទឹក​ ២ លីត្រ។ យក​ល្អ​គួរ​ជ្រើសរើស​យក​ក្រូចឆ្មារ​ដែល​មាន​សាច់​រាង​ស្តើង ហើយ​គ្មាន​ជាប់​កម្ទេច​នៅ​សំបក​ខាង​ក្រៅ។

គ្រឿង​ផ្សំ​គ្រាន់​តែ​យក​ក្រូចឆ្មារ​ទៅ​លាង​សម្អាត​ជាមួយ​ទឹក​ស្អាត រួច​ដាក់​ចូល​ក្នុង​ឆ្នាំង​ដាំ​ទឹក​ពុះ ប្រហែល ១៥ ទៅ ២០ នាទី។ មើល​បើ​សំបក​ក្រូចឆ្មារ​រាង​រលួយ​ក្នុង​ទឹក​ហើយ ចូរ​បិទ​ភ្លើង ហើយ​រក្សា​វា​ទុក​ដល់​ទឹក​ចុះ​ត្រជាក់​បន្តិច។

យក​កែវ​មាន​ទឹកក្ដៅឧណ្ហ៍ៗ​ថ្មីៗ​មួយ រួច​យក​ក្រូចឆ្មារ​ដែល​បាន​ស្ងោរ មក​កាត់​​ជា ២ រួច​ច្របាច់​ទឹក​ចូល ហើយ​ដាក់​ទាំង​ផ្លែ​ទៅ​ក្នុង​កែវ រួច​កូរ​ឲ្យ​សព្វ​ចូល​គ្នា។ ជាមួយ​វិធី​នេះ ​ក្រោយ​អនុវត្ត​ហើយ អ្នក​គួរ​ទម្លាប់​ទទួល​ទាន​វា​មួយ​កែវ​ក្រោយ​ក្រោក​ពី​គេង រួច​ដាក់​គម្លាត​មុន​អាហារ​ពេល​ព្រឹក​រយៈ​ពេល ៣០ នាទី។

២) អត្ថប្រយោជន៍​នៃ​ក្រូចឆ្មារ​ស្ងោរ

Ice_screenshot_20211120 142049

ក) ជួយ​ឲ្យ​រាងកាយ​រក្សា​ជាតិ​ទឹក​បាន​ល្អ – វា​ជា​វិធី​សាមញ្ញ​មួយ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ដោយ​នេះ​សំខាន់​ណាស់ ក្នុង​ការ​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​ឲ្យ​នៅ​ដំណើរការ​ល្អ ជា​ពិសេស​គឺ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ផ្ទាល់​តែ​ម្តង។

ខ) ការពារ​គ្រួស​ក្នុង​តម្រង​នោម

ទឹក​ក្រូចឆ្មារ​ស្ងោរ​រួច មាន​សមត្ថភាព​ពិសេស​មួយ​ គឺ​ការពារ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ដោយសារ​តែ​ភាព​កកកុញ​នៃ​កាល់ស្យូម Oxalate។

វា​នឹង​ចូលរួម​បញ្ចេញ​អាស៊ីដ​នៃ​ក្រូចឆ្មារ​ភ្ជាប់​ទៅ​នឹង​កាល់ស្យូម ហើយ​ដំណើរការ​នេះ អាច​ការពារ​អ្នក​ពី​ការ​កកើត​នៃ​គ្រួស​ក្នុង​តម្រង​នោម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

គ) គាំទ្រ​ការ​សម្រក​ទម្ងន់

1 15861910384401844264198

ទឹក​ក្រូចឆ្មារ​ដែល​ស្ងោរ​រួច អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​ល្អ​ជាង​ទឹក​ក្រូចឆ្មារ​ធម្មតា។ ហើយ​វា​ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​កាត់​បន្ថយ​ចំណង​នៃ​ការ​ទទួល​ទាន​អាហារ។

សំខាន់​បំផុត​វា​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយ​បាន​ល្អ អាច​បន្សាប​ជាតិ​ពុល ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​ស្រួល កត្តា​ទាំង​នេះ​ហើយ សំខាន់​ខ្លាំង​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ឆាប់​ទទួល​បាន​ផល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក