៩០ ភាគរយ​មិន​ដឹង​ទេ ថា​ទម្លាប់​ទទួល​ទាន​បាយ​ ៥ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព – Kalib9 ជីវិតកម្សាន្ត យល់ដឹង សម្រស់និងសុខភាព | Pelklas

៩០ ភាគរយ​មិន​ដឹង​ទេ ថា​ទម្លាប់​ទទួល​ទាន​បាយ​ ៥ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព

ការ​ទទួល​ទាន​បាយ វា​ជា​រឿង​សាមញ្ញ ជា​ទម្លាប់​ដែល​យើង​មិន​អាច​រំលង​ជា​រៀងរាល់​ថ្ងៃ តែ​យ៉ាង​ណា​ក៏​មាន​បង្កប់​នូវ​ទម្លាប់​មិន​ល្អ ៥ ដែល​មនុស្ស​ភាគ​ច្រើន​មើល​រំលង ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស៖

៥) ទទួល​ទាន​បាយ​ក្តៅ​ពេក

Sd

ការ​ទទួល​ទាន​បាយ​ក្តៅ​ពេក បើ​ទោះ​បី​វា​មាន​ឱជារស​ឆ្ងាញ់ តែ​អាច​ជំរុញ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ដោយ​មិន​ដឹង​ខ្លួន។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា អាហារ​ដែល​មាន​សីតុណ្ហភាព​លើស​ពី ៦០ អង្សា​ អាច​ធ្វើ​ឲ្យ​សរីរាង្គ​នៃ​ស្រទាប់​បំពង់​អាហារ​រង​ការ​ខូចខាត ហើយ​បើ​លើស​ដល់ ៧០ អង្សា នោះ​អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ។ យក​ល្អ​បាយ​ក្រោយ​ដាំ​ពុះ គួរ​ទុក​ត្រឹម​ចន្លោះ ៣៥ ទៅ ៤០ អង្សា ឬ​អាច​ថា ៤៥ អង្សា​សេ​គឺ​ល្អ​បំផុត​ហើយ​សម្រាប់​ការ​ទទួល​ទាន។

៤) និយាយ​ឬ​មើល​ទូរទស្សន៍​កំឡុង​ពេល​ទទួល​ទាន

Ice_screenshot_20211120 143210

ការ​ជួបជុំ​គ្នា​ច្រើន ទទួល​ទាន​បណ្តើរ​និយាយ​បណ្តើរ មើល​ទូរទស្សន៍​បណ្តើរ នេះ​ជា​ទម្លាប់​មិន​ល្អ​ទេ ព្រោះ​ទម្លាប់​នេះ វា​ធ្វើ​ឲ្យ​ឈាម​មាន​លំហូរ​ច្រើន​ទៅ​កាន់​ខួរក្បាល បណ្តាល​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ ដំណើរការ​មិន​ល្អ ពោល​អាច​ដាក់​បន្ទុក​លើ​ក្រពះ ប៉ះពាល់​ដល់​ការ​ស្រូប​យក​អាហារ។

គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​អ្នក​ទំពា​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ ទទួល​ទាន​យឺតៗ កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ទស្សនា​អ្វី​មួយ។ ជា​ពិសេស​ការ​ទទួល​ទាន​បណ្តើរ ទស្សនា​អ្វី​មួយ​បណ្តើរ ក៏​នាំ​ឲ្យ​អ្នក​ទទួល​ទាន​ច្រើន​ដោយ​មិន​ដឹង​ខ្លួន ហើយ​អាច​ឡើង​ទម្ងន់​ប៉ះពាល់​សុខភាព​មួយ​ផ្នែក​ផ្សេង​ថែម​ទៀត។

៣) ទទួល​បាយ​ច្រើន​ពេក

Ice_screenshot_20211120 143204

បាយ​ជា​របស់​ខ្វះ​មិន​បាន តែ​ក៏​មិន​មាន​ន័យ​ថា ចាំ​បាច់​ត្រូវ​តែ​ទទួល​ទាន​ច្រើន​ដែរ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ ជា​មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ក៏​អាច​មាន​ជំងឺ​បេះដូង​ លើស​ឈាម ដោយសារ​តែ​ការ​ទទួល​ទាន​បាយ​ច្រើន​ពេក​ជា​ប្រចាំ​នេះ​ផង​ដែរ។

២) ទទួល​ទាន​បាយ​សល់

Benh Nhan Ung Thu 1434929921

បាយ​ដែល​សល់​ទុក​ចោល​មួយ​យប់​ហើយ យក​មក​ចម្អិន​វិញ ឬ​យក​មក​ឆា​ទទួល​ទាន​ពេល​បន្ទាប់ ក៏​មិន​ល្អ​នោះ​ដែរ។ ដោយ​វា​ខូច​គុណភាព បាត់បង់​អាហារូបត្ថម្ភ នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ទៅ​វិញ។ បើ​ចង់​រក្សា​ទុក​បាយ​ឲ្យ​មាន​គុណភាព គួរ​រក្សា​វា​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ទូ​ទឹកកក ហើយ​មិន​អាច​លើស​ពី ២៤ ម៉ោង​នោះ​ទេ។

១) ផឹក​តែ​បន្ទាប់​ពី​ទទួល​ទាន​បាយ

Ice_screenshot_20211120 143144

ទម្លាប់​នៃ​ការ​ផឹក​តែ​ភ្លាមៗ បន្ទាប់​ពី​ទទួល​ទាន​បាយ វា​គ្រោះថ្នាក់​ខ្លាំង ព្រោះ​វា​នាំ​ឲ្យ​កាត់​បន្ថយ​ការ​ស្រូប​យក​ជាតិ​ដែល​រាងកាយ​ត្រូវ​ការ។ ហេតុផល​នេះ ក៏​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក