កុំ​ចេះ​តែ​លាប​តាម​ចង់! មនុស្ស ៣ ប្រភេទ​នេះ ហាម​ប្តូរ​ពណ៌​សក់​ញឹកញាប់

ការ​លាប​ពណ៌​សក់​ម្តងៗ ជា​ការ​ពិត​គឺ​មាន​លាយឡំ​សារធាតុ​គីមី​ច្រើន​ណាស់​មក​កាន់​រាងកាយ ជា​ពិសេស​គឺ​ស្បែក​ក្បាល ដូច្នេះ​វា​ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស។ យ៉ាង​ណា​ទំហំ​នៃ​ការ​ប៉ះពាល់​វា​ធំ តូច​ទៅ​តាម​ប្រភេទ​មនុស្ស ហើយ​ក្រុម​មនុស្ស ៣ ប្រភេទ​ខាង​ក្រោម យក​មិន​ត្រូវ​លាប​ពណ៌​សក់​ទេ ឬ​កុំ​ផ្លាស់ប្តូរ​ញឹកញាប់​ពេក៖

៣) ស្រ្តី​មាន​ផ្ទៃ​ពោះ

1

អ្នក​ជំនាញ​ណែនាំ​ថា ស្រ្តី​មាន​ផ្ទៃ​ពោះ​ដាច់​ខាត មិន​គួរ​លាប​ពណ៌​សក់​នោះ​ទេ ជា​រួម​ហាម​មិន​ឲ្យ​មាន​សារធាតុ​គីមី​ណា​មក​ប៉ះពាល់​លើ​ស្បែក​ក្បាល​ច្រើន​ពេក​ឡើយ ជា​ពិសេស​កំឡុង​រយៈ​ពេល ៣ ខែ​ដំបូង​នៃ​ការ​ពពោះ។

សារធាតុ​ពុល​ទាំង​អស់​នោះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​របស់​ម្តាយ ហើយ​ក៏​ត្រូវ​បាន​ស្រូប​យក​ដោយ​ទារក​ដូច​គ្នា វា​អាច​ប៉ះពាល់​ដល់​ដំណើរការ​លូតលាស់​នៃ​គភ៌ នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន។ លើស​ពី​នេះ​ ដោយសារ​ពេល​មាន​ផ្ទៃពោះ ប្រព័ន្ធ​ភាព​សុាំ​របស់​ស្រ្តី​ត្រូវ​បាន​ចុះ​ខ្សោយ ដូច្នេះ​សុខភាព​របស់​ស្រ្តី ពិត​ជា​ពិបាក​នឹង​ទ្រទ្រង់​ជាមួយ​សារធាតុ​គីមី​និង​ក្លិន​នៅ​ក្នុង​ថ្នាំ​ជ្រលក់​នោះ​ខ្លាំង​ណាស់។

បន្ថែម​ពី​នេះ​ក៏​ងាយ​នឹង​បណ្តាល​ឲ្យ​សក់​ខូច ជ្រុះ ប៉ះពាល់​ដល់​សុខភាព សរីរាង្គ​ជា​ច្រើន​នៃ​ម្តាយ​ និង​ទារក។ ល្អ​បំផុត​ត្រូវ​រង់ចាំ​ដល់​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ខែ​សិន។

២) អ្នក​ដែល​កំពុង​មាន​របួស

2

អ្នក​ដែល​កំពុង​មាន​របួស មិន​ថា​លើ​ស្បែក​នៃ​ផ្នែក​ណា​មួយ​នៃ​រាងកាយ ប្រសិន​ប្រើប្រាស់​ថ្នាំ​លាប​សក់​បន្ថែម​ទៀត កំឡុង​ពេល​នោះ ស្ថានភាព​របួស​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ ដោយសារ​សារធាតុ​គីមី​វា​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក បង្ក​ជា​ជំងឺ​ស្បែក​ផ្សេងៗ​ក៏​ថា​បាន។

ជា​ពិសេស​អ្នក​មាន​របួស​ត្រង់​ផ្នែក​មុខ ក្បាល ហាម​ផ្តាច់​កុំ​លូក​ថ្នាំ​លាប​សក់​យក​មក​ប្រើប្រាស់ ពោល​ត្រូវ​រង់ចាំ​ដល់​របួស​ជា​សិន មិន​ដូច្នោះ​ទេ អាច​ប្រឈម​នឹង​ការ​ប្រតិកម្ម នាំ​ឲ្យ​របួស​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ឈាន​ទៅ​រក​ការ​ពុល​ទៀត​ផង។

១) អ្នក​ខ្សោយ​តម្រង​នោម

22bead9a2f4f49f1a0f9bc75e66b5ed9

ថ្នាំ​ជ្រលក់​សក់ បើ​ប៉ះ​របស់​គុណភាព​អន់​ទៀត គឺ​ងាយ​មាន​ផ្ទុក​ជាតិ​សំណ បារត និង​អាសេនិច ដែល​របស់​ទាំង​នេះ បើ​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន ងាយ​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រលៀន ឬ​តម្រង​នោម។

ជា​ពិសេស​អ្នក​មាន​ជំងឺ​តម្រង​នោម​ស្រាប់​ផង នឹង​កាន់​តែ​ដុនដាប​ខ្លាំង​ទៅ ហើយ​ពិបាក​នឹង​រំលាយ​សារធាតុ​ពុល​ទាំង​នោះ​ចេញ​មក​ក្រៅ រួច​បើ​វា​កកកុញ​រំលាយ​មក​ខាង​ក្រៅ​មិន​ទាន់​ពេល ក៏​នឹង​វិវត្ត​ទៅ​រក​ជំងឺ​ធ្ងន់ធ្ងរ ឬ​អាច​ក្លាយ​ជា​មហារីក​ក៏​មាន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក