មាន​ដែរ​អត់? បើ​ផ្នែក ៣ លើ​រាងកាយ ឡើង​ពណ៌​ស៊ីជម្ពូ នោះ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

យោង​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​បង្ហាញ​ថា ជា​ទូទៅ​មនុស្ស​អាយុ​វែង គឺ​រមែង​មាន​ផ្នែក​ទាំង ៣ លើ​រាងកាយ រំលេច​ជា​ពណ៌​ផ្កា​ឈូក​ស្រាល ស៊ី​ជម្ពូ។ ប្រសិន​អ្នក​មាន​ទាំង​ ៣ នោះ យើង​សូម​ចូលរួម​អបអរ ហើយ​សូម​បន្ត​ការ​ថែ​ទាំ​សុខភាព​ ព្រោះ​អ្នក​កំពុង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​អាយុ​វែង៖

៣) ផ្ទៃ​មុខ

Ice_screenshot_20211121 133852

ប្រសិន​ផ្ទៃ​មុខ​មើល​ទៅ​ស្រអាប់ ស្លេកស្លាំង នោះ​ដូច​ជា​កំពុង​មាន​កង្វះ​អុកស៊ីហ្សែន ចរន្ត​ឈាម​រត់​មិន​ស្រួល។ ខុស​ពី​មនុស្ស​សុខភាព​ល្អ​ ពួក​គេ​នឹង​មាន​ផ្ទៃ​មុខ​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ស៊ី​ជម្ពូ បង្ហាញ​ថា កំពុង​មាន​សុខភាព​ល្អ​ណាស់។

២) បបូរ​មាត់​ពណ៌​ផ្កា​ឈូក

Ice_screenshot_20211121 133855

គ្រូ​ពេទ្យ​នៅ​ចិន គេ​សម្គាល់​មនុស្ស​សុខភាព​ល្អ​ឬ​អត់ ចំណុច​ដំបូង​គេ​មើល​តែ​បបូរ​មាត់​ទេ បើ​មនុស្ស​សុខភាព​ល្អ នោះ​មាន​បបូរ​មាត់​ពណ៌​ក្រហម​ភ្លឺ ពណ៌​បែក​ផ្កាឈូក​បន្តិច រលោង មាន​សំណើម។

ខុស​ពី​មនុស្ស​សុខភាព​មិន​ល្អ បបូរ​មាត់​នឹង​មាន​ពណ៌​ប្រផេះ​ខ្មៅ ខ្លះ​បែក​ទៅ​ស្វាយ បង្ហាញ​ពី​កំណក​ឈាម ចរន្ត​ឈាម​ដើរ​មិន​ស្រួល ហើយ​ក៏​អាច​បញ្ហា​នឹង​បញ្ហា​ជំងឺ​តម្រង​នោម លំពែង​និង​ក្រពះ​ជា​ដើម។

១) បាត​ដៃ​និង​ជើង​មាន​ពណ៌​ផ្កា​ឈូក

225ec846 3699 497d 938f Cc4429ca0288tay Day 104053

ផ្នែក​រាងកាយ​ពិត​ជា​អាច​ឆ្លុះ​បញ្ចាំង​នៃ​ស្ថានភាព​រាងកាយ​របស់​យើង​ពិត​មែន ហើយ​ដូច​បាត​ដៃ និង​ជើង​នេះ​សោត។ បើ​វា​បង្ហាញ​មក​ជា​សភាព​រាង​ក្រហម​ស្រាល មាន​ពណ៌​ផ្កា​ឈូក មិន​មែន​ស្លេក ឬ​ស​សុទ្ធ នោះ​គឺ​ជា​សញ្ញា​ល្អ។

បាត​ដៃ​ បាត​ជើង​អ្នក​ដែល​មាន​សភាព​ពណ៌​ស្លេក ឬ​ពេល​ចុច​ឲ្យ​ជាប់​ទៅ វា​មិន​មាន​ការ​ប្រែប្រួល​ពណ៌ នោះ​មាន​ន័យ​ថា ចរន្ត​ឈាម​នៅ​ក្នុង​ខ្លួន​ដើរ​មិន​ល្អ ងាយ​ប្រឈម​ជំងឺ​បេះដូង សរសៃ​ឈាម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក