សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ PR

រ៉េត ស៊ូហ្សាណា បង្ហាញពីអារម្មណ៍រំភើប និងរីករាយ ក្នុងការក្លាយខ្លួនជាផ្នែកមួយនៃ PIIK MALL

By Shield

November 26, 2021

រាជធានីភ្នំពេញ៖ អ្វីដែលអតិថិជនរបស់ PIIK MALL ទន្ទឹងរង់ចាំបានមកដល់ហើយ ជាមួយនឹងការចូលរួមជាកិត្តិយសជាទូតសុច្ឆនៈរបស់ PIIK MALL ពីសំណាក់តារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា គឺ កញ្ញា រ៉េត ស៊ូហ្សាណាកញ្ញា រ៉េត ស៊ូហ្សាណា នឹងក្លាយជាទូតសុច្ឆនៈដំបូងបង្អស់របស់ PIIK MALL ដែលជាកម្មវិធីលក់និងទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិចដ៏សម្បូរបែបបំផុតក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ឈានមុខ និងមានតែមួយគ្មានពីរ PIIK MALL បានក្លាយជាទម្រង់នៃការលក់ និងទិញទំនិញនៃអ្នកជំនួញឬម្ចាស់អាជីវកម្ម និងអតិថិជនរបស់ខ្លួន លើទំនិញរាប់ម៉ឺនមុខរាប់តាំងពីសម្ភារៈប្រាស់ក្នុងផ្ទះ គ្រឿងទេស អាហារកំប៉ុង ភេសជ្ជៈ បន្លែសរីរាង្គ គ្រឿងសំអាង សម្លៀកបំពាក់ សម្ភារៈទារកនិងកុមារ សម្ភារៈកីឡា និងឧបករណ៍អេឡិចត្រូនិចជាដើម។

អ្វីដែលធ្វើឲ្យអតិថិជននិយមគាំទ្រ PIIK MALL គឺជាគោលបំណងរបស់ PIIK MALL ក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែងាយស្រួលនិងមានផាសុកភាពក្នុងការលក់និងទិញទំនិញពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ជាមួយនឹងដំណើរការនៃកម្មវិធីដែលសាមញ្ញនិងងាយស្រួល។

ជាមួយនឹងកម្មវិធីដ៏ទំនើប និងចុងក្រោយបង្អស់ អតិថិជនរបស់ PIIK MALL អាចជ្រើសរើសមុខទំនិញរាប់ម៉ឺនមុខ ស្វែងរកអ្នកដឹកជញ្ជូនដែលនៅជិតពួកគេបំផុតដែលត្រូវបានតភ្ជាប់នឹងផែនទី google ធ្វើការទូទាត់មុខទំនិញប្រកបដោយសុវត្ថិភាពតាមវិធីសាស្ត្រជាច្រើនជម្រើស តាមដាននិងពិនិត្យការបញ្ជាទិញ ការវេចខ្ចប់និងការដឹកជញ្ជូន ទទួលបានការផ្តល់ដំណឹងថ្មីៗអំពីការបញ្ចុះតម្លៃ និងអាចបញ្ជាទិញទំនិញជាច្រើនមុខពីហាងផ្សេងៗគ្នាក្នុងពេលតែមួយថែមទៀតផង។

កញ្ញា រ៉េត ស៊ូហ្សាណាបានបង្ហាញពីចំណាប់ដ៏រំភើបនិងរីករាយរបស់ខ្លួនចំពោះការចូលរួមជាផ្នែកមួយនៃ PIIK MALL ។ នាងបាននិយាយថា PIIK MALL គឺជាកម្មវិធីលក់និងទិញទំនិញដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរកទំនិញដែលពួកគេត្រូវការជាច្រើនមុខ។ PIIK MALL ដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍ ហេតុដូច្នេះហើយអតិថិជននឹងមិនចាំបាច់ព្រួយបារម្ភអំពីភាពយឺតយ៉ាងនៃការដឹកជញ្ជូននោះទេ។

នាងបានបន្តថា៖ «វាពិតជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់ដែលបានក្លាយខ្លួនជាទូតសុច្ឆនៈរបស់ PIIK MALL ពីព្រោះនាងខ្ញុំផ្ទាល់ក៏ជាអ្នកគាំទ្ររបស់ PIIK MALL ម្នាក់ដែរ។ ហើយខ្ញុំអាចធានាបានថា លោកអ្នកនឹងមិនខកបំណងចំពោះការទិញទំនិញពី PIIK MALL នោះទេ ព្រោះអ្នកនឹងទទួលបានទាំងតម្លៃ សេវាកម្ម និងគុណភាពជាទីគាប់ចិត្ត»

គួរបញ្ជាក់ផងដែរថា PIIK MALL នឹងធ្វើការដាក់សម្ពោធកម្មវិធីរបស់ខ្លួនជាផ្លូវការនាពេលឆាប់ៗនេះ ជាមួយនឹងការផ្តល់ជូនពិសេសនិងការបញ្ចុះតម្លៃលើមុខទំនិញរាប់ពាន់មុខ ដែលអតិថិជនអាចរង់ចាំតាមដាននៅលើកម្មវិធី PIIK MALL ផ្ទាល់ ឬផេកហ្វេសប៊ុកនិងបណ្តាញយូធូបរបស់ Piikmall Cambodia និង ទូរទស្សន៍ PNN

អំពី PIIK MALL PIIK MALL គឺជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏សម្បូរបែបមួយក្នុងប្រទេសកម្ពុជា ដែលមានមុខទំនិញរាប់ម៉ឺនមុខដែលកំពុងត្រូវបានដាក់លក់ដោយម្ចាស់អជីវកម្មនិងម៉ាកផលិតផលនានា និងកំពុងត្រូវបានគាំទ្រដោយអតិថិជនពីជុំវិញប្រទេសកម្ពុជា។ ទំនិញជាច្រើនមុខរបស់ PIIK MALL បានគ្របដណ្តប់លើផលិតផលដូចជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈ អាហារសរីរាង្គ គ្រឿងសំអាង សម្លៀកបំពាក់ សម្ភារៈកីឡា ឧបករណ៍អេឡិចត្រូនិចជាដើម។ ល។ PIIK MALL បានចាត់ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចជាស្នូលនៃអជីវកម្មរបស់ខ្លួន។ ជាមួយនឹងការដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោលបំណងនៃអជីវកម្មរបស់ PIIK MALL គឺការផ្តល់ភាពងាយស្រួលនិងផាសុកភាពដល់ការរស់នៅរបស់ប្រជាជនកម្ពុជា។

ទំនាក់ទំនងសារព័ត៌មាន Sreynich Leng MSA Marketing Solutions Asia sreynich@msacam.com +(855) 86 216 520