សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ PR

យុទ្ធនាការណ៍ “ការគាំទ្រដ៏ល្អឯក” ជាមួយនឹងក្រុមហ៊ុនស្រាបៀរ ​ABC នឹងបរិច្ចាគថវិការជំនួសលោកអ្នក សរុបទឹកប្រាក់១០ម៉ឺនដុល្លារ សម្រាប់មូលនិធិអង្គការ People In Need

By Sne9

December 14, 2021

ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានធ្វើការសហការជាមួយនឹងមូលនិធិនៃ អង្គការ People In Need (PIN) ដើម្បីចាប់ផ្តើមនូវយុទ្ធនាការដ៏វិសេសមួយមានឈ្មោះថា “ការគាំទ្រដ៏ល្អឯក”

គួរបញ្ជាក់ផងដែរថា ការផ្ដួចផ្ដើមរួមគ្នានេះដែរ គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ដល់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យបន្ដអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ ព្រោះនេះជាកិច្ចការដ៏សំខាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងចាប់ផ្តើមនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេស។

យ៉ាងណាមិញមកទល់នឹងពេលនេះ យុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” ទទួលបានការចូលរួមពីសំណាក់បងប្អូនទាំងក្នុង និងក្រៅប្រទេស ដែលរទទួលបានទឹកប្រាក់សរុបចំនួន ៧៨,៣៧៥ ដុល្លារហើយ។ ទឹកប្រាក់នេះដែរ គឺស្មើនឹង ៧៨%​ នៃចំនួនទឹកប្រាក់ដែលនឹងត្រូវបរិច្ចាគ ទៅកាន់អង្គការ People In Need (PIN)

ដូចដែលបានជម្រាបជូនខាងលើនេះថា ក្រុមហ៊ុនស្រាបៀរ ABC មានគម្រោងបរិច្ចាគទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ទៅកាន់អង្គការ People In Need។ ដើម្បីចូលរួម លោកអ្នកគ្រាន់តែចុចគាំទ្រទៅលើតំណរលីងខាងក្រោមនេះ ការចុចមួយលើករបស់អ្នកទាំងអស់គ្នា គឺស្មើនឹងទឹកប្រាក់ ១ដុល្លារ ដែលក្រុមហ៊ុនស្រាបៀរ ABC នឹងធ្វើការបរិច្ចាគជំនួសអស់លោកអ្នក។

រួសរាន់ឡើង នៅសល់ពេលត្រឹមតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះដើម្បីចូលរួមជាមួយនឹងយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” ហើយថវិកាដែលនឹងត្រូវបរិច្ចាគ គឺខ្វះត្រឹមតែ ២១,៦២៥ ដុល្លារ ទៀតប៉ុណ្ណោះ។ ងាយៗ ដោយអនុវត្តតាមពីរជំហាន ដើម្បីចូលរួមក្នុងយុទ្ធនាការណ៍ និងការគាំទ្រនេះ។ លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បន្ទាប់មកចុចលើពាក្យថា “ចុចទីនេះដើម្បីចូលរួម” ឬលោកអ្នកក៏អាចចុចចូលតាមតំណរលីងដែលមាននៅទីនេះស្រាប់ https://bit.ly/ABCPledge ។ ចំពោះអ្នកដែលបានចុច ការគាំទ្រ រួចហើយ អាចចែករំលែកការគាំទ្រនេះនៅកាន់គណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីលើកទឹកចិត្តមិត្តភក្ដិ និងក្រុមគ្រួសារ ឱ្យចូលរួមដូចគ្នាបានផងដែរ។

មាតិកា “ការគាំទ្រដ៏ល្អឯក” គឺបានបង្កើតឡើងដោយក្រុមហ៊ុនស្រាបៀរ Heineken និង People in Need (PIN) ដើម្បីអនុវត្តសកម្មភាពការពារជំងឺកូវីដ១៩។ ការសហការនេះ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយផលិតផលស្រាបៀរនោះទេ។ គោលការណ៍តែមួយគត់ក្នុងកិច្ចសហការនេះគឺដើម្បីចូលរួមចំណែកក្នុងមាតិកា “ការគាំទ្រដ៏ល្អឯក”។

#TheExceptionalPledge

ព័ត៌មានអំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា – ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុង ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម – ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។

ព័ត៌មានអំពីអង្គការ People In Need

អង្គការ People In Need ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ នៅសាធារណរដ្ឋឆែក ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមិនស្វែងរកប្រាក់ចំណេញមួយ ដែលបានបង្កើតឡើងនៅលើឧត្តមគតិ នៃមនុស្សជាតិ សេរីភាព សមភាព និងសាមគ្គីភាព។ បច្ចុប្បន្ននេះ អង្គការបានដំណើរនៅជាង ៣០ប្រទេស ដោយផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ គាំទ្រការអប់រំកុមារ ជំនួយដល់ជនក្រីក្រ និងជនងាយរងគ្រោះបំផុត ព្រមទាំងគាំទ្រសកម្មជនសិទ្ធិមនុស្សផងដែរ។

គូសបញ្ជាក់ថា យុទ្ធនាការណ៍ “ការគាំទ្រដ៏ល្អឯក” គឺត្រូវបានបង្កើតឡើងដោយការសហការរវាងក្រុមហ៊ុនស្រាបៀរ Heineken និងអង្គការ People in Need (PIN) ដើម្បីអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ ការសហការរួមគ្នានេះអង្គការ People in Need (PIN) មិនមានការពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ អំពីផលិតផលស្រាបៀរនោះទេ។ គោលដៅតែមួយគត់ក្នុងកិច្ចសហការនេះគឺ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការណ៍ “ការគាំទ្រដ៏ល្អឯក” ប៉ុណ្ណោះ៕