ចង់ឱ្យផ្ទៃមុខ ស ទន់ ម៉ដ្ឋ ភ្លឺ រលោង ស្រស់ថ្លា និងក្មេងជាងវ័យ វាមិនមែនជារឿងងាយទេ ។ ហើយការប្រើប្រាស់ផលិតផលគីមីក៏មិនប្រាកដថាបានប្រសិទ្ធភាពជារៀងរហូតនោះទេ។ ដូច្នេះហើយ ការងាកមកប្រើប្រាស់ផលិតផលបែបធម្មជាតិវិញទើបជារឿងល្អ ព្រោះវាមិនចំណាយអស់ថវិកាច្រើន ហើយថែមទាំងមានសម្រស់ស្រស់ស្អាតឋិតថេរបានយូរ និងមិនប៉ះពាល់ដល់សុខភាពផ្ទៃមុខទៀតផង។
ដើម្បីកុំឱ្យរង់ចាំយូរ តោះ! មករៀនពីរូបមន្តមុខស្អាតដោយប្រើតែចេកទុំ និងខ្ទិះដូងតែប៉ុណ្ណោះដូចខាងក្រោម៖
# រូបមន្តចេកទុំ និងខ្ទិះដូង
គ្រឿងផ្សំ
- ចេកទុំ ដែលកិនឱ្យហ្មត់ចំនួន ២ស្លាបព្រាបាយ (ចេកអ្វីក៏បាន)
- ខ្ទិះដូង យកខ្ទិះដើម ចំនួន ៣ស្លាបព្រា
វិធីធ្វើ
- ជាដំបូងគ្រាន់តែយកចេកទុំម៉ដ្ឋ លាយជាមួយខ្ទិះដូងឱ្យសព្វ
- បន្ទាប់មកលុបលាងមុខឱ្យស្អាត រួចយកម៉ាស់ដែលលាយរួចលាបឱ្យសព្វលើផ្ទៃមុខទុកចោល ១៥នាទី ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។
- អ្នកអាចអនុវត្តវិធីបែបនេះឱ្យបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ដើម្បិទទួលបានប្រសិទ្ធភាពខ្ពស់។
# គុណប្រយោជន៍ម៉ាស់ចេកទុំ និងខ្ទិះដូង
- ជួយធ្វើឱ្យផ្ទៃមុខ ស ទន់ ម៉ដ្ឋខៃ ស្រស់ថ្លា ភ្លឺរលោង និងមានសំណើម
- បំបាត់បញ្ហា ខ្មៅ ស្រអាប់ ស្នាម និងរលាកដោយសារពន្លឺថ្ងៃ
- កម្ចាត់ ស្បែកមុខដែលខូច និងចាស់ៗចោល ផ្តល់មកវិញនូវស្បែកមុខថ្មីពោរពេញដោយភាពទន់ស្រស់ថ្លាដូចស្បែកកូនក្មេង
- ធ្វើឱ្យស្បែកមុខមានសុខភាពល្អ បំបាត់ និងកាត់បន្ថយស្នាមជ្រីវជ្រួញលើផ្ទៃមុខ៕
កុំភ្លេចសាកល្បងទាំងអស់គ្នាណា!