តើអ្នកគួរញ៉ាំជាតិស្ករក្នុងកំរិតប៉ុន្មានក្នុងមួយថ្ងៃ ទើបមិនមានបញ្ហាចំពោះសុខភាព? – Kalib9 យល់ដឹង | Pelklas

តើអ្នកគួរញ៉ាំជាតិស្ករក្នុងកំរិតប៉ុន្មានក្នុងមួយថ្ងៃ ទើបមិនមានបញ្ហាចំពោះសុខភាព?

ពិតណាស់អាហារដែលយើងទទួលទានរាល់ថ្ងៃសុទ្ធតែផ្ទុកជាតិស្ករទាំងអស់ ទោះជាជាតិស្ករមានសារសំខាន់សំរាប់រាងកាយយើងក៏ដោយ ក៏វាមានកំរិតដែលរាងកាយរបស់យើងត្រូវការដែរ។ ស្ករដែលយើងទទួលរាល់ថ្ងៃផ្តល់កាឡូរីខ្ពល់ ហើយវាអាចបំផ្លាញប្រព័ន្ធរំលាយអាហារក្នុងរយៈពេលវែង។

ការទទួលទានជាតិស្ករច្រើនហួសកំរិតពេក វានឹងនាំឲ្យរាងកាយរបស់យើងនឹងឡើងទម្ងន់ កើតជំងឺផ្សេងៗដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង។ ប៉ុន្តែសំនួរសួថាតើយើងគួរទទួលទានក្នុងកំរិតប៉ុន្មានជាប្រចាំថ្ងៃ? តើអ្នកអាចញ៉ាំស្ករតិចតួចក្នុងមួយថ្ងៃៗ ដោយគ្មានគ្រោះថ្នាក់ ឬគួរចៀសវាងវាតាមដែលអាចធ្វើទៅបាន?

How Much Sugar Should You Eat A Day

១. វាមានភាពខុសគ្នាខ្លាំងណាស់រវាងស្ករដែលបន្ថែមក្នុងចំណីអាហារ និង ជាតិស្ករធម្មជាតិដែលមានស្រាប់ក្នុងបន្លែផ្លែឈើ

វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើង ត្រូវតែដឹងពីភាពខុសគ្នារវាងជាតិស្ករ ដែលបន្ថែមក្នុងចំណីអាហារ និងជាតិស្ករធម្មជាតិដែលមានស្រាប់ក្នុងបន្លែផ្លែឈើ។

ជាតិស្ករធម្មជាតិដែលមានស្រាប់ក្នុងបន្លែផ្លែឈើ គឺជាអាហារដែលធ្វើឲ្យមានសុខភាពល្អ ដែលមានជាតិទឹក ជាតិសរសៃ និងមីក្រូសារជាតិផ្សេងៗ។ ជាតិស្ករដែលកើតឡើងតាមធម្មជាតិពិតជាល្អណាស់ ប៉ុន្តែវាមិនដូចគ្នាចំពោះជាតិស្ករដែលបន្ថែមក្នុងចំណីអាហារនោះទេ។

ជាតិស្ករដែលបន្ថែមក្នុងចំណីអាហារ គឺជាគ្រឿងផ្សំសំខាន់ដែលមានច្រើននៅក្នុងអាហារកែច្នៃ ដូចជាភេសជ្ជៈ និងផលិតផលចំណីអាហារផ្សេងៗទៀត។

ប្រសិនបើអ្នកចង់សម្រកទម្ងន់ និងបង្កើនសុខភាពល្អ អ្នកគួរតែធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជៀសវាងអាហារដែលមានជាតិស្ករដែលបន្ថែមក្នុងចំណីអាហារ។

២. ការទទួលទានជាតិស្ករក្នុងកំរិតខ្ពស់បំផុត

ក្នុងឆ្នាំ២០០៨ ប្រជាជននៅសហរដ្ឋអាមេរិកទទួលទានជាតិស្ករបន្ថែម ក្នុងកំរិត ២៧២១៦ក្រាមក្នុងមួយឆ្នាំ ដោយមិនរាប់បញ្ចូលជាតិស្ករដែលមានក្នុងទឹកផ្លែឈើនោះទេ។

ការទទួលទានជាតិស្ករជាមធ្យមគឺ ៧៦,៧ក្រាម ក្នុងមួយថ្ងៃដែលស្មើនឹង ១៩ស្លាបព្រាកាហ្វេ ឬ ៣០៦កាឡូរី។ យោងតាមការសិក្សានេះការប្រើប្រាស់ស្ករបានធ្លាក់ចុះ ២៣% ក្នុងចន្លោះឆ្នាំ២០០០ និង ២០០៨ ដែលភាគច្រើនដោយសារតែប្រជាជនផឹកភេសជ្ជៈដែលមានជាតិស្ករតិច។

ទោះយ៉ាងណាក៏ដោយ ក៏កំរិតនៃការទទួលទាននាពេលបច្ចុប្បន្ននៅតែខ្ពស់។ ក្នុងឆ្នាំ២០១២ ការទទួលទានសំរាប់មនុស្សពេញវ័យជាមធ្យមគឺ ៧៧ក្រាម ក្នុងមួយថ្ងៃ។

ការទទួលទានជាតិស្ករច្រើនហួសប្រមាណ អាចបណ្តាលឲ្យមានជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង ជំងឺមហារីក ពុកធ្មេញ​ និងជំងឺជាច្រើនទៀត។

Sugary Snacks

៣. តើបរិមាណជាតិស្ករប៉ុន្មាន ដែលត្រូវទទួលទានក្នុងមួយថ្ងៃ?

មិនមានភ័ស្តុតាងជាក់លាក់ណាមួយដែលបញ្ជាក់ថាយើងត្រូវទទួលទានជាតិស្ករក្នុងកំរិតប៉ុន្មានក្នុងមួយថ្ងៃនោះទេ។ អ្នកខ្លះអាចទទួលទានជាតិស្ករបានច្រើនដោយមិនបង្កគ្រោះថ្នាក់អ្វីឡើយ ចំណែកឯអ្នកខ្លះទៀតគួរតែចៀសវាងតាមដែលអាចធ្វើទៅបាន។

យោងតាមសមាគមន៍បេះដូងអាមេរិក(AHA) បរិមាណជាតិស្ករដែលបន្ថែមក្នុងចំណីអាហារ ដែលអ្នកគួរទទួលទានក្នុងមួយថ្ងៃអតិបរមាណដូចខាងក្រោម៖

- សំរាប់មនុស្សប្រុស៖ ១៥០កាឡូរីក្នុងមួយថ្ងៃ (៣៧,៥ក្រាម ឬ ៩ស្លាបព្រាកាហ្វេ)

- សំរាប់មនុស្សស្រី៖ ១០០កាឡូរីក្នុងមួយថ្ងៃ (២៥ក្រាម ឬ ៦ស្លាបព្រាកាហ្វេ)