ពិតជាចម្លែក! នាវាបាត់ខ្លួនក្នុងទន្លេរយៈពេល ១៣២ឆ្នាំ បែរជាត្រូវបានរកឃើញនៅក្រោមវាលស្រែមួយទៅវិញ

មនុស្សជាច្រើនពិតជាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានដឹងថា នាវាមួយគ្រឿងឈ្មោះ Arabia ដែលបានធ្វើដំណើរចេញពីទីក្រុង St. Louis នៃរដ្ឋ Missouri សហរដ្ឋអាមេរិក ដែលបានបាត់ខ្លួនអស់រយៈពេល ១៣២ឆ្នាំទៅហើយកាលពីឆ្នាំ ១៨៥៦ បែរជាចុងក្រោយត្រូវបានគេរកឃើញកប់នៅក្នុងវាលស្រែមួយជម្រៅ ១៣ម៉ែត្រទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1

នៅពេលនោះ នៅក្នុងទឹកទន្លេដែលបានធ្វើដំណើរមានភក់យ៉ាងខ្លាំង ហើយក៏មានទឹកកួចផងដែរ។ ចុងក្រោយនាវាទម្ងន់ ២២០តោន ក៏ស្រាប់តែលេចបាត់ស្រមោលតែម្ដង មានទាំងកំណាត់ឈើ ស្បែកជើង៤០០០គូ ហើយនិងគ្រឿងបរិក្ខារសម្រាប់សាងសង់មួយចំនួនផ្សេងទៀតផងដែរ ដេលបានលិចទៅជាមួយគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែជាសំណាងល្អ មនុស្សដែលជិះនៅលើនាវានោះសុទ្ធតែនៅរស់រានមានជីវិតទាំងអស់ លើកលែងតែសត្វលាដែលគេបានចងជាប់នឹងនាវា គឺបានលង់ទឹកស្លាប់គ្មានសល់។

3


ក្រោយមកទៀត នាវាមួយនេះត្រូវបានគេទុកចោលអស់រយៈពេលយ៉ាងយូរស្ទើរតែគ្រប់គ្នាភ្លេចរឿងរ៉ាវដ៏រន្ធត់ហ្នឹងបាត់ទៅហើយ រហូតដល់ដីទន្លេប្រែក្លាយជាដីដាំដំណាំពោតទៅវិញ។ នៅឆ្នាំ ១៩៨៨ ទីតាំងនោះត្រូវបានគេជីកកកាយ និងបានរកឃើញថាមាននាវាមួយគ្រឿងកប់នៅក្រោមដីមានជម្រៅរហូតដល់ទៅ ១៣ ម៉ែត្រឯណោះ ហើយបានឃើញវត្ថុជាច្រើន ដែលមានដូចជា អាហារបម្រុងក្នុងដប ចាន ស្បែកជើង សម្លៀកបំពាក់ និងវត្ថុមានតម្លៃផ្សេងៗជាច្រើនទៀតផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2

ប្រភព៖ Abandoned Spaces / ប្រែសម្រួលដោយ៖ មុន្នីសាគរ