ផ្ទុះការភ្ញាក់ផ្អើល! ស្ងាត់ៗស្រាប់តែធ្លាយវីដេអូមួយដែលបង្ហាញឱ្យឃើញថា នៅទីក្រុងដាណាងរបស់វៀតណាមបានសាងសង់ប្រាសាទអង្គរវត្ត «ចម្លង» ពីកម្ពុជា (មានវីដេអូ)

វៀតណាម៖ ថ្មីៗនេះមហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ និងងឿងឆ្ងល់ជាខ្លាំងក្រោយបានទស្សនានូវខ្សែវីដេអូមួយដែលត្រូវបានចែករំលែកតៗគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដោយបង្ហាញឱ្យឃើញពីប្រាសាទអង្គរវត្ត «ចម្លង» យកតាមគំរូស្ថាបត្យកម្មប្រាសាទអង្គរវត្តរបស់ខ្មែរមួយ កំពុងតែមានវត្តមាននៅចំកណ្តាលទីក្រុងដាណាង របស់ប្រទេសវៀតណាម។

707d

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phnom Rithi បានបង្ហោះវីដេអូ អមដោយខ្លឹមសារថា៖ « នៅថ្ងៃខាងមុខគឺងាយស្រួលសម្រាប់បងប្អូនខ្មែរក្រោម មិនបាច់ចំណាយពេលឆ្លងប្រទេសមកមើលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបទៀតទេ។ ព្រោះយួនគេបានសុំសិទ្ធសាងសង់ប្រាសាទអង្គររបស់ខ្មែរនៅក្នុងសួនកម្សាន្ត នាខេត្តដាណាងបានសម្ពោធដាក់ដំណើរការរួចហើយ។ ហេតុតែស្រលាញ់ គេបានសុំការអនុញ្ញាត្តពីខាងក្រសួងរួចហើយ ដើម្បីជួយចែកចាយវប្បធម៌»។

707b

នៅក្នុងវីដេអូពិធីករបុរស បានលើកឡើងថា តើស្គាល់ថា ប្រាសាទនៅខាងក្រោយខ្នងគាត់ជាអ្វី? នោះគឺ ប្រាសាទអង្គរវត្តនៅកម្ពុជា ពិតទេ? ប៉ុន្តែប្រាសាទនេះមិនមែនមានទីតាំង ស្ថិតនៅប្រទេសកម្ពុជាទេ គឺមានទីតាំងនៅទីក្រុងដាណាង។ ក្រោយពីការរៀបរាប់ពិធីករបុរសរូបនោះបានបង្ហាញពីបរិវេណប្រាសាទ សួន និងចម្លាក់ផ្សេងៗដែលនៅជុំវិញប្រាសាទអង្គរវត្ត «ចម្លង» មួយនេះផងដែរ៕

707e


សូមទស្សនាវីដេអូខាងក្រោម៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

707

ប្រភព៖ Phnom Rithi

ប្រែសម្រួលដោយ៖ បុប្ផា ភួង