បរទេស៖ កាលពីពេលកន្លងទៅនេះមានហេតុការណ៍ដ៏សែនអស្ចារ្យដែលស្ទើរតែមិនគួរឱ្យជឿមួយបានកើតឡើងនៅឯ Changsha ប្រទេសចិន ពោលគឺអគារកម្ពស់ ១០ ជាន់មួយត្រូវបានគេសង់ឡើងដោយប្រើរយៈពេលខ្លីបំផុតដែលមិនធ្លាប់មានពីមុនមក។
ជាក់ស្តែង អគារស្នាក់នៅមួយកន្លែងដែលមានកម្ពស់ ១០ ជាន់ខាងលើនេះ ដែលជារបស់ ក្រុមហ៊ុន Broad Group ត្រូវបានគេប្រើប្រាស់ពេលវេលាត្រឹមតែ ២៨ម៉ោង និង ៤៥នាទីតែប៉ុណ្ណោះក្នុងការសាងសង់។ ជាហេតុធ្វើឱ្យអ្នកលេងបណ្ដាញអ៊ីនធឺណិតជាច្រើនការកោតសសើរ និងស្ងប់ស្ងែងជាខ្លាំងចំពោះបច្ចេកទេសនៃការសាងសង់មួយនេះ។
ដោយឡែកបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានបញ្ជាក់ឱ្យផងដែរអំពីមូលហេតុដែលធ្វើឱ្យការសាងសង់អគារដ៏ខ្ពស់មួយនេះបានបញ្ចប់យ៉ាងលឿនហួសពីការស្មានមួយបែបនេះ ដោយសារតែក្រុមហ៊ុន Broad Group បានប្រើប្រាស់ប្រព័ន្ធបច្ចេកទេសក្នុងការសាងសង់ដោយបំបែកជាផ្នែកៗ រួចជាស្រេច ទើបពួកគេយកបំណែកទាំងអស់នោះទៅផ្គុំបញ្ចូលគ្នានៅទីតាំងដែលត្រូវសាងសង់ផ្ទាល់។ ក្រោយមកពួកគេបានដឹកជញ្ជូនបន្ទប់ នីមួយៗដែលបានធ្វើរួចរាល់នៅឯរោងចក្រផងដែរនោះ ទៅភ្ជាប់គ្នាជាមួយតួអគារទៅតាមចន្លោះដែលពួកគេគ្រោងទុក ហើយពួកគេគ្រាន់តែពិនិត្យមើល ប្រព័ន្ធទឹក-ភ្លើងឱ្យបានរៀបរយជាការស្រេច។ ក្រៅពីនោះ ពួកគេនៅអះអាងបន្ថែមទៀតថា អគារនេះវាគឺមានភាពរឹងមាំល្អ ជាពិសេសវាអាចរុះរើបានដោយងាយទៀតផង៕
សូមទស្សនាវីដេនៅខាងក្រោម៖
ប្រភព៖ Palpalnewshub / ប្រែសម្រួលដោយ៖ ស្រីសោភ័ណ