ហ្វេសប៊ុក៖ ពិតជារឿងមួយដ៏គួរឱ្យសោកសៅជាពន់ពេក និងចូលរួមសោកស្ដាយជាខ្លាំងចំពោះតារាចម្រៀងវ័យក្មេងនោះគឺអ្នកនាង វីរៈ និច និងស្វាមី ដោយកាលពីពេលថ្មីៗនេះ អ្នកនាងទើបតែបានប្រកាសអំពីដំណឹងដ៏សែនរីករាយមួយថា ខ្លួនកំពុងតែពពោះកូនភ្លោះ។ ដំណឹងមួយនេះបានធ្វើឱ្យសំណាក់អ្នកគាំទ្ររបស់អ្នកនាងជាច្រើននាំគ្នាចូលរួមត្រែកអរជាខ្លាំង ដែលពេលនេះអ្នកនាងទទួលបានកាដូជាទីគាប់ចិត្ត និងមានតម្លៃបំផុត។
ដោយឡែកក្រោយពីស្ងាត់បានមួយរយៈ ស្រាប់តែកាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ អ្នកនាង វីរៈ និច បានធ្វើការបង្ហោះសារដ៏ក្រៀមក្រំមួយថា៖ ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុនសំរាប់រយះពេលជិតមួយខែនេះផងដែរបានលាក់បងប្អូនហេតុផលគឺ > ទទួលយកមិនទាន់បាន។ កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ។ មូលហេតុ មានដោយចៃដន្យ កូនមិនលូតលាស់ ដូច្នេះបងប្អូនឈប់ឆ្ងល់ថាហេតុអីបានខ្ញុំស្លៀកពាក់រឹបៗបាន 06/01/2022 ថ្ងៃដែលសោកស្តាយជាបំផុត។
ទោះយ៉ាងណាក្រោយពីបានឮដំណឹងដ៏ក្រៀមក្រំមួយនេះ មហាជនជាច្រើនមានការសោកស្ដាយ និងអាណិតអាសូរចំពោះអ្នកនាងជាខ្លាំង ដោយអ្នកនាងត្រូវបាត់បង់កូនៗជាទីស្រឡាញ់ទៅលឿនយ៉ាងដូច្នេះ៕
ប្រែសម្រួលដោយ៖ បុផ្ផា ភួង