ហ្វេសប៊ុក៖ នៅប៉ុន្មានម៉ោងមុននេះ វីដេអូមថ្មីមួយដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដ៏មហាជនជាច្រើន ដោយនៅក្នុងវីដេអូមួយនោះបានបង្ហាញពីអព្ភូតហេតុដ៏អស្ចារ្យមួយ ដែលលេចឡើងនូវស្រមោលពពកមានសណ្ឋានជាសត្វនាគរាជបានហោះ នៅពីលើឧទ្ធម្ភាគចក្រមួយគ្រឿង។
អព្ភូតហេតុដ៏អស្ចារ្យនៃស្រមោលពពកជាសត្វនាគរាជហោះនេះ ត្រូវបានគេថតជាប់កំពុងតែហោះកាត់នៅពីលើឧទ្ធម្ភាគចក្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលសម្ដេចបានហោះឡើង ដើម្បីចាកចេញពីក្រុងក្រចេះ ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព និងវីដេអូ៖ អាំ ឡៃ
អត្ថបទដោយ៖ បុប្ផា ភួង