គាំង! បុរសម្នាក់បានជាប់ពន្ធនាគារអស់រយៈពេល ៣៩ ឆ្នាំ តែចុងក្រោយបែរជាគេថាដាក់ទោសច្រឡំ

ពិតជាសោកស្ដាយខ្លាំងណាស់ សម្រាប់បុរសម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលត្រូវបានផ្ត ន្ទា ទោសពីបទធ្វើ ឃា ត អតីសង្សារ និងកូនប្រុសរបស់នាងកាលពីជាង ៤០ ឆ្នាំកន្លងទៅ តែបន្ទាប់ពីជាប់ពន្ធនាគារ ៣៩ឆ្នាំ ចុងក្រោយបែរជាតុលាការបានសម្រេចថាការកាត់ ទោ សនោះគឺជាការយល់ច្រឡំទៅវិញ។

2

បុរសខាងលើមានឈ្មោះថា Craig Coley ដែលពេលនេះគាត់មានវ័យ ៧១ ឆ្នាំទៅហើយ ហើយគាត់បានរៀបរាប់ថា៖ “ខ្ញុំត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃា ត កម្មលើអតីតសង្សារឈ្មោះ Rhonda Wicht និងកូនប្រុសអាយុ ៤ ឆ្នាំរបស់នាងឈ្មោះ Donald ។ ចុងក្រោយនៅឆ្នាំ ២០១៧ ក្រោយពីខ្ញុំបានជាប់ពន្ធនាគារអស់រយៈពេល ៣៩ ឆ្នាំ គិតចាប់ពីឆ្នាំ​ ១៩៧៨ មក ខ្ញុំក៏ត្រូវតុលាការសម្រេចលើកលែងទោសវិញ ដោយភស្តុតាងនៃការពិនិត្យតេស្តឈាម DNA បានបង្ហាញជាថ្មីថាខ្ញុំមិនមែនជាជនដៃដល់នោះទេ។”

3


ខាងអជ្ញាធរពិតជាបានសាងកំហុសដ៏ធ្ងន់ធ្ងរជាទីបំផុត ហើយក៏បានចេញមុខធ្វើការសុំទោសទៅកាន់ Coley ចំពោះកំហុសដែលមិនគួរកើតមានមួយនេះ។ ដើម្បីប៉ះប៉ូវនូវកំហុសដ៏ធ្ងន់ធ្ងរក្នុងនាមជាអជ្ញាធរគ្រប់គ្រងមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ពួកគេបានផ្តល់ប្រាក់សំណងដល់ Craig Coley​ ចំនួន ១៤០$ ក្នុងមួយថ្ងៃ មានន័យថា ៣៩ ឆ្នាំនេះ គាត់ទទួលបានប្រាក់សំណង ១,៩៥ លានដុល្លារអាមេរិក នៅមួយឆ្នាំក្រោយគាត់ចេញពីគុក ដែលនេះជាចំនួនដ៏ច្រើនលើសលុបបំផុតដែលគណៈគ្រប់គ្រងការធ្វើសំណងជូនជនរងគ្រោះ (The Victim Compensation Board) មិនធ្លាប់បានធ្វើពីមុនមក។ តែនៅឆ្នាំ ២០១៩ គាត់ទទួលបានសំណងជាថ្មីម្តងទៀតរហូតដល់ ២១លានដុល្លារអាមេរិកឯណោះ។ ជាមួយនឹងទឹកប្រាក់ដ៏ច្រើននេះ គាត់អាចមានលទ្ធភាពទិញផ្ទះធំៗ ដើម្បីបន្តជីវិតដែលនៅសេសសល់របស់គាត់ និងអាចដើរលេងកម្សាន្តតំបន់ទេសចរណ៍នានាផងដែរ៕

1

ប្រភព៖ Reuters

អត្ថបទដោយ៖ មុន្នីសាគរ