អាសូរណាស់! កូនក្រមុំវ័យក្មេងយំ រហូតដល់សន្លប់បាត់មាត់ឈឹង ក្រោយពីកូនលោះបង្ហាញទង្វើមិនទទួលខុសត្រូវបែបនេះ

ថៃ៖ ផ្ទុះការភ្ញាក់ផ្អើលពេញប្រទេសថៃ ក្រោយពីពិធីមង្គលការមួយដែលបានកើតឡើងក្នុងខេត្តនគររាជសីមា ប្រទេសថៃ ដោយកូនក្រមុំមានអាយុ ១៥ឆ្នាំម្នាក់បានយំរហូតដល់សន្លប់នៅក្នុងថ្ងៃមង្គលជ័យរបស់ខ្លួន ព្រោះតែកូនកំលោះបានទូរស័ព្ទមកប្រាប់ថា មិនបានមកទេ ព្រោះគ្មានលុយឱ្យថ្លៃបណ្ណាការ។

IMG_20220213_135539

ក្រុមគ្រួសារខាងស្រីបាននុយាយថា ខ្លួនមានអារម្មណ៍ថា ខ្មាសអស់អ្នកភូមិជិតឆ្ងាយដែលខំធ្វើដំណើរមកចូលរួមមង្គលការ បែរជាត្រូវមកមើលកូនក្រមុំយំដួលសន្លប់បាត់ស្មារតីទៅវិញ។ យ៉ាងណាមិញ បងប្អូនដែលបានមកចូលរួមមិនបាននឹកស្មានថា កូនកំលោះដាច់ចិត្តធ្វើទង្វើ ដោយមិនមានទំនួលខុសត្រូវ ដូច្នេះនោះទេ។

លោកស្រី ឡាំដួន បុនឈើត ដែលត្រូវជាម្ដាយរបស់កូនក្រមុំ បានបញ្ជាក់ថា លោកស្រីបានបង្គាប់បណ្ណាការ ចំនួន ៦ ម៉ឺនបាត ស្មើនឹង ២ពាន់ដុល្លារ ហើយខាងកូនកំលោះក៏បានព្រមព្រៀងដែរ។ មកដល់ថ្ងៃការ លោកស្រីក៏បានរៀបចំពិធីដើម្បីចាំទទួលខាងកូនកំលោះមកចូលរួម ដោយបានយកលុយខ្ចីអ្នកភូមិមករៀបចំសិន ព្រោះលោកស្រីគ្មានលុយ ក៏ប៉ុន្តែថ្ងៃការនោះញាតិមិត្តជិតឆ្ងាយក៏អញ្ជើញមកសព្វគ្រប់ហើយ តែនៅមិនឃើញគ្រួសារខាងកូនកំលោះមកសោះ។ បន្ទាប់មក លោកស្រីក៏បានទាក់ទងទៅសួរខាងកូនកំលោះ តែសាមីខ្លួនគេបែរជានិយាយថា មិនបានមកទេ ព្រោះគ្មានលុយគ្រប់។

A2_48_1


លុះឮដូចច្នោះ ភ្ញៀវម្នាក់ៗ ស្លុតចិត្តនិយាយលែងចេញ ហើយកូនក្រមុំយំដួលសន្លប់ស្ទើរបាត់ស្មារតី រីឯពិធីដែលកំពុងតែរៀបចំនោះ បែរជាត្រូវជាប់គាំងពាក់កណ្ដាលទីទៅវិញ។ យ៉ាងណាមិញ បច្ចុប្បន្នកូនក្រមុំបានរៀបចំដាក់ពាក្យបណ្ដឹង ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ព្រមទាំងឱ្យខាងកូនកំលោះចេញមុខមកទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ៕

A4_37

A3_40

A2_48_1

អត្ថបទដោយ៖ ស្រីសោភ័ណ