គូស្នេហ៍មួយគូ ទិញរុក្ខជាតិនេះក្នុងតម្លៃប៉ុន្មានដុល្លារប៉ុណ្ណោះ តែឥឡូវ អាចលក់បានតម្លៃដល់ទៅ…

បរទេស៖ គូស្នេហ៍សំណាងមួយគូ បានបង្ហាញពីស្លឹករុក្ខជាតិមួយប្រភេទ ដែលពួកគេបានទិញក្នុងតម្លៃយ៉ាងថោកបំផុត ហើយពេលនេះពួកគេអាចលក់បានក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

IMG_20220215_193517

តាមប្រភពបានឱ្យដឹងថា លោក Harry ព្រមទាំងដៃគូរបស់គាត់ បានទិញរុក្ខជាតិនេះពីហាងក្នុងស្រុកមួយកន្លែង ខណៈការស្ទាក់ស្ទើរក្នុងចិត្ត ព្រោះខាងហាងបានបញ្ចុះតម្លៃពី៣២ដុល្លារអាមេរិក មកត្រឹម១៦ដុល្លារអាមេរិក និងស្លឹកមានសភាពពណ៌លឿង ដូចជាមានបញ្ហាផងដែរ។ ពួកគេទាំងពីរមិនបានដឹងឡើយថា វាជាប្រភេទរុក្ខជាតិដ៏កម្រ ហើយបានយកវាទៅផ្ទះ និងមើលថែយ៉ាងយកចិត្តទុកដាក់ ដែលផ្ដល់សំណើម និងពន្លឺយ៉ាងគ្រប់គ្រាន់ដល់វាជាប់ជានិច្ច។

IMG_20220215_193419


ជាកស្តែង ឥឡូវនេះ ប្រសិនបើជាចង់លក់វា អាចបានតម្លៃប្រហែល៨០០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើវាមានស្លឹកកាន់តែច្រើនឡើង និងសភាពល្អប្រសើ់រ វានឹងអាចលក់បានតម្លៃរហូតដល់ទៅប្រមាណ៦,៤២៥ដុល្លារអាមេរិកឯណោះ៕

IMG_20220215_193353

ប្រភព៖ Ladbible

អត្ថបទដោយ៖ ស្រីសោភ័ណ