សិស្សស្រីថៃម្នាក់យឺតម៉ោងទៅសាលា ច្រឡំឡើងជិះម៉ូតូកម្មករសំណង់ស្មានថាម៉ូតូឌុប លទ្ធផលហួសចិត្ត និងមិននឹកស្មានដល់

ថៃ៖ សិស្សស្រីថៃម្នាក់ យឺតម៉ោងទៅសាលារៀន ប្រញាប់ប្រញាល់ខ្លាំងពេកឡើងជិះម៉ូតូកម្មករសំណង់ ពេលជិតដល់សាលាទើបដឹងថាខ្លួនច្រឡំ។

បើយោងតាមគណនីបណ្ដាញសង្គម Twitter ឈ្មោះ @kscps1 បានចែករំលែករឿងរ៉ាវដ៏គួរឲ្យខ្មាសអៀនមួយដែលនាងបានជួបប្រទះ ដោយសរសេរថា៖ «ថ្ងៃនេះមានរឿងដ៏គួរឲ្យអស់សំណើចមួយ! ខ្ញុំបានប្រញាប់ប្រញាល់យ៉ាងខ្លាំងទៅសាលារៀន ព្រោះវាពិតជាយឺតម៉ោងមែនទែន។ នៅពេលដែលឃើញបុរសជិះម៉ូតូពាក់អាវពណ៌ទឹកក្រូច (ពណ៌ឯកសណ្ឋានក្រុមម៉ូតូឌុបនៅប្រទេសថៃ)  ខ្ញុំក៏បក់ដៃហៅឲ្យឈប់រួចក៏ហក់ឡើងជិះឲ្យគាត់ជូនខ្ញុំទៅសាលារៀន។ លុះដល់ពាក់កណ្ដាលផ្លូវទើបសង្កេតឃើញគាត់ពាក់អាវកាក់កម្មករសំណង់ និងមានមួកទៀតផង ទើបដឹងថាតាមពិតទៅគាត់មិនមែនជាពូម៉ូតូឌុបសោះ។»

Screenshot_2022_02_28_14_00_05_36_40deb401b9ffe8e1df2f1cc5ba480b12

យ៉ាងណាមិញ នាងបានពន្យល់ដែរថា ក្រុមម៉ូតូឌុបនៅក្នុងប្រទេសថៃតែងតែមានពាក់អាវកាក់ពណ៌ទឹកក្រូច ជាមួយលេខសម្គាល់នៅពីក្រោយ។ ម៉្យាងវិញទៀត បុរសដែលនាងបានជួបនៅពេលនោះគឺពាក្យអាវកាក់ពណ៌ទឹកក្រូច ធ្វើឲ្យនាងមានការភាន់ច្រឡំបែបនេះ។

នាងបានបន្ដថា ទោះបីជាដឹងថានាងកំពុងច្រឡំក៏ដោយ បុរសនោះបានជូននាងទៅដល់សាលារៀន ថែមទាំងមិនទទួលលុយពីនាងទៀតផង។ ប៉ុន្ដែនាងបានហុចលុយ រួចរត់ចូលក្នុងសាលារៀនដោយក្ដីខ្មាសអៀន និងអស់សំណើចខ្លួនឯង។


Screenshot_2022_02_28_14_00_00_22_40deb401b9ffe8e1df2f1cc5ba480b12

ក្រោយពីការបង្ហោះនៅលើបណ្ដាញសង្គម Twitter រួចមក មានមតិខ្លះបាននិយាយលេងសើចទៅនាងថា នាងប្រាកដជាស្រីស្អាតហើយ បានជាបុរសនោះមិនប្រកែក និងជូននាងទៅដល់ទីតាំងដោយមិនគិតលុយទៀតផង៕

Screenshot_2022_02_28_13_59_53_96_40deb401b9ffe8e1df2f1cc5ba480b12

Screenshot_2022_02_28_13_59_57_04_40deb401b9ffe8e1df2f1cc5ba480b12