ពិតជាមិនគួរឱ្យជឿមែនថា ត្រីសមុទ្រធូណាព្រុយខៀវមួយក្បាលទម្ងន់ ២៧៦ គីឡូក្រាម ត្រូវបានគេដាក់លក់ដេញថ្លៃបានតម្លៃ ១,៨លានដុល្លារអាមេរិក ដែលជាតម្លៃខ្ពស់បំផុតលើកទី២នៅទីក្រុងតូក្យ៉ូ ប្រទេសជប៉ុន។
ក្រុមហ៊ុន Kiyomura Corp ដែលគ្រប់គ្រងសាខាភោជនីយដ្ឋាន Sushizanmai នៅទូទាំងប្រទេសជប៉ុន បានទិញយកត្រីប្រភេទនេះជាលើកទី២ក្នុងការដេញថ្លៃឈ្នះគេ។ ក្រុមហ៊ុននេះ បានចំណាយលុយរាប់លាន ទិញយកត្រីធូណាព្រុយខៀវមួយក្បាលនេះ ក្នុងការដេញថ្លៃមួយឆ្នាំមុននឹងទិញយក។
លោកគីយ៉ូស៊ី គីមូរ៉ា ដែលជាម្ចាស់សាខាភោជនីយដ្ឋាននេះ បានប្រាប់សារព័ត៌មានរបស់ជប៉ុន NHK ថា ទោះបីត្រីនេះមានតម្លៃថ្លៃក៏ដោយ ក៏លោកចង់ធ្វើការដេញថ្លៃឱ្យបាន ព្រោះគាត់អាចធ្វើអាហារពីត្រីដ៏មានរសជាតិដាច់គេនេះ ជូនដល់អតិថិជនរបស់លោក។ គួរបញ្ជាក់ផងដែរថា ត្រីដ៏ធំនេះត្រូវគេនេសាទបាននៅឯនាយសមុទ្រទីក្រុងអូម៉ាភាគខាងជើង ប្រទេសជប៉ុន៕
ប្រភព៖ Desecret