សើចពេញថ្នាក់! នរណាមិនឆ្ងល់បើកំពុងតែរៀនសុខៗសោះស្រាប់តែ Foodpanda មកដល់មុខបន្ទប់ លុះដឹងការពិតសើចទាំងគ្រូ និងសិស្ស

សិង្ហបុរី៖ ក្រោយពីលេចវត្តមាននៃមេរោគកូវីដ-១៩ មកមនុស្សម្នាជាច្រើនមិនសូវជាបានធ្វើដំណើរចេញទៅក្រៅដើម្បីទិញរបស់របរប្រើប្រាស់ ទំនិញផ្សេងៗ និងអាហារនោះទេ ដូច្នេះនៅពេលដែលត្រូវការទិញ ពួកគេគឺតែងតែប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូន ដើម្បីជាភាពងាយស្រួល ហើយថែមទាំងរហ័សទៀតផង។ ប៉ុន្តែជាធម្មតាការកម្មង់ទិញនូវឥវ៉ាន់ទាំងនេះ គ្រប់គ្នាគឺតែងតែធ្វើវានៅពេលទំនេរ ឬនៅម៉ោងសម្រាកពីការធ្វើអ្វីមួយដើម្បីងាយស្រួលចាំទទួលឥវ៉ាន់ ឬអាហារទាំងនោះ។

IMG_20220303_172912_005

ខុសប្លែងអ្វីតែនិស្សិតស្រីជាជនជាតិសិង្ហបុរីម្នាក់នេះ នាងបែរជាបានកម្មង់ទិញអាហារនៅពេលដែលនាងកំពុងតែអង្គុយរៀនទៅវិញ។ ថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គម TikTok បានផ្ទុះសំណើចជាខ្លាំងក្រោយពីបានទស្សនានូវវីដេអូខ្លីមួយ ដែលបានបង្ហាញឱ្យឃើញថា មានអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុន FoodPanda ម្នាក់បានមកដល់មុខបន្ទប់រៀនទាំងដៃកាន់អាហារ ខណៈដែលបន្ទប់មួយនោះមានទាំងសាស្ដ្រាចារ្យ និងនិស្សិតជាច្រើននាក់ ទើបធ្វើឱ្យនិស្សិតគ្រប់គ្នានៅក្នុងថ្នាក់មានការងឿងឆ្ងល់ជាខ្លាំង។

IMG_20220303_172915_766


ខណៈពេលដែលអ្នកដឹកជញ្ជូនម្នាក់នោះបានកំពុងតែឈរនៅមុខបន្ទប់ពិនិត្យមើលទូរស័ព្ទដៃរបស់គាត់ ដើម្បីស្វែងរកមុខអ្នកកម្មង់ទិញអាហរនោះ ស្រាប់តែសាស្ត្រាចារ្យបានចង្អុលប្រាប់គាត់ពីនារីដែលបានកម្មង់ទិញម្នាក់នោះតែម្ដង។ ដឹងបែបនេះអ្នកដឹកជញ្ជូនបានដើរសំដៅទៅរកនាង រួចបានហុចអាហារដែលនាងបានកម្មង់ឱ្យទៅនាង។ នារីម្នាក់នោះបានលូកដៃទទួលអាហារទាំងភាពខ្មាស់អៀន ហើយអ្នកដឹងជញ្ជូនក៏ខ្មាស់ដូចគ្នា ភ្លាមៗនៅក្នុងថ្នាក់រៀនទាំងមូលក៏មានសំឡែងទះដៃ និងសើចលាន់ទាំងសិស្ស និងគ្រូតែម្ដង៕

IMG_20220303_172918_607

ប្រភព៖ World Of Buzz