សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ចាប់បើកជាផ្លូវការហើយ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX

By Shield

March 07, 2022

ថ្ងៃទី០៦ ខែមិនា ២០២២៖ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ធ្វើការសម្ភោធជាផ្លូវការហើយ ដែលជាសាខាដំបូងគេបង្អស់នៅភ្នំពេញ មានទីតាំង ផ្ទះលេខ A15 បុរីវ័នផាក បឹងកក់ ដោយមានការចូលរួមពី កញ្ញា រ៉េត សារីតា បវកញ្ញាពិភពលោក និងការចូលរួមយ៉ាងកុះករពីសំណាក់តារាភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្លែងមុខនាពិធីសម្ពោធ លោក ឈឹម ឆពន្ធ នាយកប្រតិបត្តិ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX បានលើកឡើងថា៖ «នេះជាលើកដំបូងហើយ ដែល PHOENIX ជាគ្លីនិកសម្រស់ និង សើស្បែក បានបង្ហាញខ្លូនជាលើកដំបូង ដើម្បីជួយដល់បងប្អូនដែលកំពុងមានបញ្ហាសម្រស់លើផ្ទៃមុខ និង ផ្ទៃស្បែក។ ជាពិសេសមិត្តៗនារីសម័យថ្មី ដែលមានបំណងឲ្យខ្លូនឯងក្លាយជាទេពអប្សរ ឬ ចង់ទទួលបានព្យាបាលមួយដែលមានការយកចិត្តទុកដាក់បំផុតអាចមកកាន់ទីនេះបាន។ នៅទីនេះ យើងមានគ្រូពេទ្យដ៏ជំនាញ និងប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ចាំផ្តល់ការប្រឹក្សាយោបល់គ្រប់ពេលវេលា និង សេវាកម្មនានាយ៉ាងយកចិត្តទុកដាក់បំផុតជូនអតិថិជន»។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំណែកលោកវេជ្ជបណ្ឌិត ឃ្លោក ពុទ្ធិសិទ្ធ ជាសហស្ថាបនិកនិងជាវេជ្ជបណ្ឌិតឯកទេសសើស្បែកនិងសម្ផស្សដែលបានបញ្ចប់ការបណ្តុះបណ្តាលនៅប្រទេសអាឡឺម៉ង់ក៏បានបន្ថែមដែរថា៖ «ជាការពិតណាស់អ្វីដែលយើងផ្តល់ជូនអតិថិជនគឺជា ទំនុកចិត្តលើការព្យាបាល ពីក្រុមគ្រូពេទ្យដែលមានជំនាញក្នុងការព្យាបាល មានវិជ្ជាជីវៈពិតប្រាកដ និង ព្យាបាលដោយម៉ាស៊ីនទំនើបៗ ហើយយើងប្តេជ្ញាខិតខំចូលរួមបម្លែងគ្លីនិកមួយនេះ ឲ្យក្លាយជាគ្លីនិកដែលផ្តល់សេវាកម្មឈានមុខគេលើសម្រស់ និង សើរស្បែក ជាពិសេសផ្តល់ជាទីទុកចិត្តរបស់អតិថិជន»។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កញ្ញា ផេង គឹមហ៊ន សហស្ថាបនិកនៃគ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX បានមានប្រសាសន៍ថា៖ «ទស្សនៈវិស័យរបស់យើងគឺការផ្តល់ឲ្យអតិថិជនរបស់យើងនូវបទពិសោធន៍នៃការថែរក្សាសម្រស់និងការព្យាបាលសើស្បែក ប្រកបដោយទំនុកចិត្ត សុវត្ថិភាព គ្មានហានិភ័យ និងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ពីសំណាក់គ្រូពេទ្យជំនាញរបស់យើង។ អ្វីដែលកាន់តែពិសេស ក្នុងអំឡុងពេលនេះ សម្រាប់អតិថិជនដែលអញ្ជើញគ្លីនិករបស់យើង គឺនឹងទទួលបានជាកាដូ ក៏ដូចជាការបញ្ចុះតម្លៃពិសេសលើសេវាកម្មនានា តាំងពីក្បាលរហូតដល់ចុងជើងផងដែរ»។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរបញ្ជាក់ផងដែរថា PHOENIXជាគ្លីនិកជំនាញខាងសម្រស់ និង សើស្បែក បង្កើតឡើងក្នុងគោលបំណងស្តារទំនុកចិត្តរបស់អ្នកឡើងវិញទាំងខាងក្នុង និងខាងក្រៅ ដោយគ្មានហានិភ័យនៃផលវិបាក តាមរយៈវិធីសាស្រ្ត និងការព្យាបាលដែលមិនត្រូវការវះកាត់ច្រើន។ ជាមួយនឹងគ្រូពេទ្យជំនាញខាងសើស្បែកដែលទទួលស្គាល់ដោយក្រុមប្រឹក្សារបស់យើង PHOENIX ដែលប្រើតែការអនុវត្ត ហើយផ្អែកលើភស្តុតាង ដើម្បីធានាបាននូវប្រសិទ្ធភាព និងការពេញចិត្តក្នុងរាល់អញ្ជើញមកដល់របស់អតិថិជន នឹងទទួលបានបរិយាកាសប្រកបដោយសុវត្ថិភាព និងរីករាយបំផុតដែលអាចធ្វើទៅបាន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភេទសេវាកម្មប្រើដោយម៉ាស៊ីនទំនើបៗ ដូចជា បំបាត់ស្នាមមុនខ្មៅស្រអាប់ កាត់ប្រជ្រុយ ជម្រុះរោមគ្រប់ភេទ រួមទាំងពុកមាត់ ពុកចង្ការ បន្តឹងស្បែក ផ្លុំត្របកភ្នែក ចាក់បបូរមាត់ ចិញ្ចើម Filler Botox Placenta Steam cell ជាដើម៕

ព័ត៌មានបន្ថែម 010/012 887 993 PHOENIX ស្តារទំនុកចិត្តរបស់អ្នក !

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព