តើឧស្សាហកម្មភាពយន្តអាសអាភាសនៅប្រទេសជប៉ុនខុសច្បាប់ ឬស្របច្បាប់?

សំណួរជាច្រើនបានសួរទៅកាន់បងស្រីមួយរូបមានទំព័រហ្វេសប៊ុកឈ្មោះ Samphors S Korm ដែលមានស្វាមីនិងកំពុងរស់នៅប្រទេសជប៉ុនថា តើឧស្សាហកម្មភាពយន្តអាសអាភាសនៅប្រទេសជប៉ុន ស្របច្បាប់ ឬក៏ខុសនឹងច្បាប់ ខណៈដែលអ្នកខ្លះទៀតមានសំណួរចាក់ដោតជាច្រើនទាក់ទងនឹងវិស័យភាពយន្តប្រភេទនេះ។

៤

នៅក្នុងវីដេអូរយៈពេល ២០នាទី បងស្រី Samphors S Korm បានពន្យល់បកស្រាយយ៉ាងក្បោះក្បាយ ដែលធ្វើឱ្យអ្នកទស្សនាបានយល់កាន់តែច្បាស់ថា វិស័យភាពយន្តអាសអាភាសនៅប្រទែសជប៉ុន គឺជារឿងស្របនឹងច្បាប់ ដែលវាមិនខុសគ្នាពីការងារទូទៅផ្សេងៗនោះទេ ព្រោះវាគឺជាចំណូលដ៏ធំសម្រាប់ប្រទេសជប៉ុនទាំងមូល។ ឪពុកម្ដាយក៏គ្មានសិទ្ធិហាមឃាត់កូននោះដែរ ប្រសិនបើពួកគេពេញចិត្តនឹងចាប់យកអាជីពជាតារាភាពយន្តប្រភេទនេះ ឱ្យតែពួកគេមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

២


ម្យ៉ាងទៀត ការប្រកបអាជីពជាតារាភាពយន្តអាសអាភាស គឺមិនមែនចេះតែនឹកឃើញចង់សម្ដែងនោះទេ ពោលត្រូវមានរូបរាងស្អាតសង្ហារទាំងព្រម និងឆ្លងកាត់ការហ្វឹកហាត់យ៉ាងត្រឹមត្រូវផងដែរ មុននឹងក្រុមហ៊ុនភាពយន្តធ្វើការជ្រើសរើសទៅសម្ដែងនៅពីមុខកាមេរ៉ា។ តែទោះជាយ៉ាងណា វិស័យនេះក៏នៅតែមានអ្នកលួចធ្វើខុសច្បាប់ផងដែរ ដោយពួកគេជួលតារាជប៉ុនទៅថតនៅបរទេស តែបើខុសច្បាប់នៅប្រទេសជប៉ុន គឺដើរមិនបានយូរទេ ខាងប៉ូលីសនឹងតាមចាប់បានតែម្ដង។ ដើម្បីកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូលម្អិតរបស់បងស្រីដូចខាងក្រោម៖

អត្ថបទដោយ៖ មុន្នីសាគរ