ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គម បានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានទស្សនានូវវីដេអូខ្លីមួយ ដែលបង្ហាញពីកម្មភាពរបស់បុរសម្នាក់បានយកស្បែកជើងស្នោពណ៌សទៅជ្រលក់នឹងអំបិលម្ទេស ហូបធ្វើព្រងើយ។
វីដេអូខាងមួយនោះបានផុសនៅលើផេកឈ្មោះ Sandy TV ដោយក្នុងនោះបុរសដែលជាអ្នកហូបផ្ទាល់បាននិយាយថា៖ « មួយរយៈនេះ ខ្ញុំបានឃើញស្ត្រីម្នាក់នៅលើបណ្ដាញសង្គម ហូបរបស់ប្លែកៗនៅប្រទេសខ្មែរយើង ឃើញបែបនោះខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងមែនទែន លុះដល់អូសហ្វេសប៊ុកមកឃើញស្បែកជើងជាមួយអំបិលម្ទេសទំនង ទើបទៅហាង ២៥០០ ទិញយកមកហូបតែម្ដង»។
ក្រោយរៀបរាប់រួច បុរសម្នាក់នោះក៏បានលើកស្បែងជើងស្នោមកជ្រលក់នឹងអំបិលម្ទេសរួចបានខាំមួយម៉ាត់តែម្ដង។ លុះទំពារចុះទំពារឡើងលោកស្រាប់តែលាន់មាត់ថា វាមានលក្ខណៈស្វិតឆ្ងាញ់ តែមិនមែនឆ្ងាញ់ស្បែកជើងទេ គឺឆ្ងាញ់អំបិលម្ទេស ដែលសំដីទាំងនេះហើយបានធ្វើឱ្យបងប្អូនអ្នកទស្សនាវីដេអូអស់សំណើច និងហួសចិត្តគ្រប់ៗគ្នា ហើយបាននាំគ្នាចូលខំមិនព្រោងព្រាតតែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ហ្វេសប៊ុក