ខេត្តកណ្តាល ៖ រឿងរ៉ាវក្តៅគគុកនៃការបង្ក្រាបគ្រឿងញៀ.ននៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានបណ្តាលឱ្យសមត្ថកិច្ច ២ រូបបានបាត់.បង់.ជី.វិតនៅក្នុងប្រតិបត្តិបង្ក្រាបនេះ កាន់តែធ្វើឱ្យមហាជនអាណិតអាសូរជាខ្លាំង ដោយក្នុងនោះ សមត្ថកិច្ចរូប ទើបតែរៀបការបានជិត១ខែតែប៉ុណ្ណោះ តែត្រូវបានពលីជីវិតគួរឱ្យអាសូរ ។
សេចក្តីរាយការណ៍បន្តថា សមត្ថកិច្ចខាងលើនេះមានឈ្មោះ រឹម សុផាន់ណា ដែលមានឋានៈនាយរងផ្នែកប្រឆាំងគ្រឿងញៀ.នស្រុកអង្គស្នួល ហើយទើបរៀបការបានជិត១ខែប៉ុណ្ណោះ ចំណែកម្នាក់ទៀត គឺលោក ជុច សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
គួររំលឹកថា លោក ជុច សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រួមជាមួយនឹងមន្ត្រីនគរបាលម្នាក់ទៀតមានឈ្មោះ រឹម សុផាន់ណា ឋានៈនាយរងផ្នែកប្រឆាំងគ្រឿងញៀ.នស្រុកអង្គស្នួល ត្រូវបានពលីជីវិតក្រោមស្នាដៃក្រុមឧក្រិដ្ឋជនគ្រឿងញៀ.ន ខណៈពេលដែលលោកដឹកនាំកម្លាំងចុះទៅធ្វើបង្ក្រាប ហើយក៏ត្រូវបានក្រុមជួញដូរគ្រឿងញៀ.នទាំងនោះ ប្រើប្រាស់កាំភ្លើងខ្លីម៉ារ៉ូឡូបា.ញ់ប្រហា.រតដៃជាមួយសមត្ថកិច្ចវិញ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
គួររំលឹកបន្តថា នៅមុនពេលកើតហេតុ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាក្រុមជួញដូរគ្រឿងញៀ.នខាងលើ កំពុងធ្វើសកម្មភាពនៅក្នុងផ្ទះតៀមមួយកន្លែង។ ពេលនោះ លោកនាយប៉ុស្តិ៍រងគ្រោះបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទកម្លាំងប្រជាការពារ ចុះទៅធ្វើការបង្ក្រាប ដើម្បីចាប់ខ្លួនជនសង្ស័យ។ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចទៅដល់ ក្រុមជនសង្ស័យបានដឹងខ្លួនមុន ហើយគ្រាន់តែកម្លាំងនគរបាលបើកទ្វារផ្ទះនោះចូលទៅ ក្រុមជនសង្ស័យពុំព្រមឲ្យចូលចាប់ខ្លួនស្រួលៗនោះទេ ។ ពេលនោះពួកគេក៏បានធ្វើសកម្មភាពបាញ់ប្រ.ហារមកលើកម្លាំងនគរបាលមុន បណ្ដាលឲ្យត្រូវលោកនាយប៉ុស្តិ៍ស្លា.ប់ភ្លាមៗនៅនឹងកន្លែង រីឯមន្ត្រីនគរបាលម្នាក់ទៀតរងរបួសធ្ងន់ និងបានស្លា.ប់បា.ត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ គួររំលឹកទៀតថា ៖ នាយប៉ុស្តិ៍នគរបាលម្នាក់ និងមន្ត្រីនគរបាលម្នាក់ ត្រូវពលីជីវិតក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ។
គួរបញ្ជាក់ថា បើគិតមកត្រឹមពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យដែលបាញ់តដៃជាមួយសមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀ.នខាងលើនេះ បានជាបន្តបន្ទាប់យ៉ាងហោចណាស់៥នាក់៕
ប្រភព៖ កោះសន្តិភាព