កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បណ្ដាអ្នកគាំទ្រ ក៏ដូចជាមហាជនអ្នកនិយមលេងបណ្ដាញសង្គមបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានទស្សនានូវភាពអនុស្សាវរិ៍ពីអតីតកាលបង្ហាញពីសកម្មភាពផាត់មុខ ធ្វើសក់នាសម័យកាលមុន ដែលអតីតារាសម្ដែងដ៏មានប្រជាប្រិយភាពមួយដួងនោះគឺ អ្នកស្រី អម្ពរ ទេវី បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។
ដោយក្ដីនឹករម្លឹកខ្លាំង អ្នកស្រី អម្ពរ ទេវីបានបង្ហោះរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារដ៏មានអត្ថន័យថា៖ “អនុស្សាវរីនៃអតីតកាលដ៏ល្អនិងការចងចាំ។ អរគុណដល់បងៗនិងប្អូនៗនូវទឹកដៃដ៏ឆ្នើមក្នុងការផាត់មុខ ធ្វើសក់ តុបតែងខ្លួនលំអរដល់នាងខ្ញុំក្នុងវិស័យសិល្បះ ភាពយន្តខ្មែរ ១៩៩០ រហូតដល់ឆ្នាំ ២០១៨”។
សូមជម្រាបផងដែរថា អ្នកស្រី អម្ពរ ទេវី គឺជាតារាសម្ដែងខ្មែរដែលមានសកម្មភាពក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយក៏ជាតារាមួយដួងដែលមានភាពប៉ិនប្រសបក្នុងការសម្ដែងរហូតទទួលបានភាពល្បីល្បាញខ្លាំងមកទល់នាពេលបច្ចុប្បន្ននេះ៕
ប្រភព៖ Ampor Tevi Hap