កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ទម្លាយអារម្មណ៍ក្នុងចិត្ត ក្រោយទទួលគោរមងារជា «ឧកញ៉ា» បាន ៦ថ្ងៃ យ៉ាងដូច្នេះថា…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តអ្នកអានគ្រប់គ្នាបានជ្រាបរួចទៅហើយថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ កំពូលតារាចម្រៀនដ៏មានប្រជាប្រិយភាពមួយដួងនោះគឺលោក ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” រួចទៅហើយ ខណៈដែលដំណឹងដ៏ល្អមួយនេះបានធ្វើឱ្យបណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលរួមសម្ដែងការត្រេងអរជំនួសលោកផងដែរ។

IMG_20220505_142603_995

ទោះយ៉ាងណាក្រោយទទួលបានងារជា អ្នកឧកញ៉ា បាន ៦ថ្ងៃ ពោលគឺនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើការបង្ហោះសារដ៏មានអត្ថន័យនៅលើកគណនីហ្វេសប៊ុកផេករបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងថា៖ “ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមថ្លែងអំណរព្រះរាជគុណ ប្រកបដោយសមានចិត្តសប្បាយរីករាយបំផុត ដែលព្រះករុណាថ្លៃវិសេស ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ផ្តល់គោរមងារ «ឧកញ៉ា» ដល់ទូលព្រះបង្គំជាខ្ញុំ ”។

IMG_20220505_142559_440

“ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ អរគុណ ដ៍ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់ខ្ញុំបាទ ក្នុងការងារសង្គម និង សិល្ប: ។


IMG_20220505_142602_105

ខ្ញុំបាទ ព្រាប សុវត្ថិ និង ភរិយា សូមគោរពអរគុណ និង អរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន មិត្តភ័ក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរដល់ខ្ញុំបាទ ក្នុងឱកាសដ៍ថ្លៃថ្លានេះ”៕

IMG_20220505_142613_452

IMG_20220505_143013_499

ប្រភព៖ ហ្វេសប៊ុក