ក្រុមហ៊ុន ព្រីនស៍ គ្រុប ក្លាយជាម្ចាស់​ឧបត្ថម្ភ​ធំនៅ​ក្នុង​ កម្មវិធី​ប្រកួត​វាយ​កូន​ហ្គោល​ Chambers & Friends Golf Tournament

ក្រុម​ហ៊ុន ព្រីនស៍ ហូល​ឌីង​ គ្រុប​ មានមោទនភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភធំ​នៃ​កម្មវិធី​​ប្រកួតកីឡាវាយកូនហ្គោល Chambers & Friends Golf ដែលជាការប្រកួតកីឡាវាយកូនហ្គោលប្រចាំឆ្នាំសម្រាប់សភាពាណិជ្ជកម្ម និងថ្នាក់​ដឹកនាំ​មក​ពី​ស្ថាប័ន​ផ្សេងៗ​ក្នុងប្រទេសកម្ពុជា។​ ​រៀបចំដោយសភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​ (IndoCham) កម្មវិធីនេះ​ត្រូវ​បាន​ប្រារព្ធធ្វើ​ឡើង​កាលពីថ្ងៃទី5 ខែឧសភា នៅក្លឹបវាយកូនហ្គោលហ្គាឌិន​ស៊ីធី។ ពាន​រង្វាន់ Prince Cup ដែល​ជា​ពាន​រង្វាន់​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប ត្រូវ​បាន​ប្រគល់​ជូន​ដល់​សមាជិកនៃ​​សភា​ពាណិជ្ជកម្ម​កូរ៉េ (The Korean Chamber of Commerce Cambodia)​ នៅ​វគ្គ​​បញ្ចប់នៃ​​ការ​ប្រកួតដែល​មាន​​រយៈពេល​មួយ​ថ្ងៃ។

Screen Shot 2022 05 06 At 3.33.59 PM

ការប្រកួតនេះមានការអញ្ជើញ​ចូលរួមជាកិត្តិយស​ពី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកទេស​ និង​នវានុវត្តន៍  ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះជនពិកាដោយសារមីន ព្រមទាំងតំណាងសមាជិកសភាពាណិជ្ជកម្មទាំងប្រាំនៅកម្ពុជាផងដែរ។

លោក​ Dalton Wong ប្រធានសភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​ ជា​អគ្គនាយក​ក្រុម​ហ៊ុន Speedwind Group បាន​មាន​ប្រសាសន៍​ថា​៖ «យើងសូមថ្លែង​អំណរ​គុណ​ចំពោះ ក្រុម​ហ៊ុន ព្រីនស៍ គ្រុប​ ដែល​បាន​ធ្វើ​ការ​គាំទ្រ​ដល់​​ការប្រកួតមួយ​នេះ ដែល​បាន​ធ្វើឲ្យ​អ្នក​ដឹក​នាំ​មក​ពី​ស្ថាប័ន​និង​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជាបាន​​​មក​ជួបជុំ​និង​បង្កើត​ទំនាក់​ទង​ល្អ​ជាមួយ​គ្នា។​ ក្រុម​ហ៊ុន​ ព្រីនស៍ គ្រុប គឺជាកម្លាំងចលករ​មួយដ៏​មាន​សារៈសំខាន់​ ​​ ដែល​បាន​​ជួយទៅ​ដល់​អាជីវកម្មអន្តរជាតិនៅក្នុងប្រទេសកម្ពុជាឲ្យកាន់​តែ​​រីកចម្រើន»។​

Screen Shot 2022 05 06 At 3.33.40 PM

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បាន​ធ្វើ​ការ​ប្រគល់​ពាន​រង្វាន់ Prince Cup ទៅ​ដល់​ជ័យ​លាភី​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​។​

លោក​ Gabriel Tan បាន​មាន​ប្រសាសន៍​ថា​៖ «ក្រុម​ហ៊ុន​ ព្រីនស៍ គ្រុប មានមោទនភាពក្នុងការឧបត្ថម្ភទៅ​ដល់ការប្រកួតមួយ​នេះ​ ដែលជា​កម្មវិធីផ្តល់ឱកាស​ឲ្យ​ពួក​យើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាអបអរ​ចំពោះ​ភាព​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​​ក្នុង​ការ​បើកព្រំដែនឡើងវិញ តាម​រយៈ​កម្មវិធីដ៏​ឱឡារិក​មួយ​នេះ​។ ក្នុងនាមយើង​ជាពហុក្រុមហ៊ុនរីកចម្រើនបំផុតមួយ​ ដែលមានបំណងធ្វើការជាមួយសហគមន៍ផ្សេងៗគ្នា និងជំរុញឲ្យ​មានសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា យើងត្រេក​អរ​ចំពោះ​ការ​សហការ​និង​សាមគ្គីភាពនៅក្នុងវិស័យសាជីវកម្ម ដែល​ជា​ការ​រួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា»។

សមាជិកក្រុម​ហ៊ុន​ជាច្រើនផ្សេងទៀត​ដូចជា ធនាគារ ព្រីនស៍ និង Prince Brewing ក៏បានបង្ហាញពីការគាំទ្រសម្រាប់ព្រឹត្តិការណ៍នេះតាមរយៈការផ្តល់រង្វាន់ និងភោជនាយអាហារក្នុង​កម្មវិធី​ផងដែរ៕​