សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្លែកៗ

ជ្រើសរើសនំខេកមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីអត្តចរិតរបស់អ្នក ដូចកូនក្មេងប៉ុន្មានភាគរយ?

By Shield

July 24, 2022

១. នំខេកទី១ < ៧៥% >

អ្នកគឺជាមនុស្សសាមញ្ញ មិនចូលចិត្តគិតអ្វីដែលរញ៉េរញ៉ៃច្រើនទេ គឺមានន័យថា អ្នកមានចរិតដូចកូនក្មេង ដល់ទៅ ៧៥% ឯណោះ។ អាចនិយាយបានថា ពេលខ្លះ អ្នកមានភាពខ្ជិលច្រអូសដូចកូនក្មេងអ៊ីចឹង ចូលចិត្តតែភាពស្រណុកសុខស្រួល ចូលចិត្តធ្វើអ្វីដែលសប្បាយៗមិនសាំញ៉ាំច្រើនទេ ជាពិសេសគឺ អ្នកមិនមានមហិច្ឆតា មិនលោភលន់ សុំត្រឹមមានលុយចាយគ្រប់គ្រាន់គឺមិនបាន មិនចូលចិត្តការប្រកួតប្រជែងរញ៉េរញ៉ៃឡើយ។

២. នំខេកទី២ < ៥០% >

ចរិតរបស់អ្នកប្រែជាផ្ទុយពីគ្នា កាលនៅក្មេង អ្នកមានចរិត ចិត្តគំនិត ដូចមនុស្សចាស់ តែដល់ពេលធំឡើង អ្នកប្រែជាមានអត្តចរិតដូចកូនក្មេងទៅវិញ។ តែទោះជាយ៉ាងណា អ្នកជាមនុស្សដែលមានភាៈឆ្លាតវៃ និងឯករាជ្យ។ ដ្បិតថាពេលខ្លះអ្នកហាក់ដូចជាកូនក្មេង ជាពិសេសគឺ ពេលនៅក្បែរមនុស្សដែលអ្នកស្រឡាញ់ អ្នកតែងបង្ហាញពីកាយវិការដែលចង់ឱ្យគេយកចិត្តទុកដាក់ និងផ្គាប់ចិត្ត តែពេលដែលអ្នកប្រឡូកក្នុងសង្គម នៅក្នុងចំណោមមនុស្សម្នាផ្សេងៗ អ្នកតែងបង្ហាញពីភាពដឹងក្ដី ម៉ឹងម៉ាត់ មត់ចត់ ប្រាកដប្រជារបស់អ្នក ហើយអ្នកក៏ចូលចិត្តឈ្វេងយល់ពីអ្វីដែលថ្មីៗ និងរបៀបរស់នៅដែលមិនមានភាពរញ៉េរញ៉ៃ និងខ្វល់ខ្វាយច្រើនឡើយ។

៣. នំខេកទី៣ < ៩៥% >

អ្នកជាមនុស្សដែលមានអត្តចរិតដូចកូនក្មេងមិនទាន់ដឹងក្ដីដល់ទៅ ៩៥%ឯណោះ អាចនិយាយបានថា អ្នកនៅឡិឡក់ លេងច្រើនណាស់ អ្នកមិនទាន់ចេះចង់មានចង់បាននោះឡើយ អ្នកគិតតែម្យ៉ាងគឺ ធ្វើយ៉ាងណាឱ្យខ្លួនឯងបានសប្បាយចិត្ត ព្រោះអ្នកប្រកាន់នូវគំនិតមួយឃ្លាគឺ “ជីវិតមានតែមួយ ត្រូវតែសប្បាយឱ្យបានច្រើន”។ អ្នកមិនខ្វល់ទេថា ថ្ងៃមុខទៅជាយ៉ាងណា ឬត្រូវប្រើជីវិតបែបណា ព្រោះអ្នករវល់តែស្វែងរកនូវភាពសប្បាយតាមបែបក្មេងខ្ចី ហើយអ្នកក៏ជាមនុស្សដែលស្លូតត្រង់ ស្មោះត្រង់ដូចកូនក្មេងអ៊ីចឹ។ ម្យ៉ាងវិញទៀត អ្នកមិនរស់នៅក្រោមសម្ពាធលុយកាក់ យសសក្តិ មុខតំណែងអ្វីឡើយ ព្រោះអ្នកមិនខ្វល់ដល់របស់ទ្រព្យខាងក្រៅនោះទេ។

៤. នំខេកទី៤ < ២០% >

អ្នកជាមនុស្សដែលមានចិត្តគំនិតចាស់ទុំខ្លាំងណាស់ មិនថាអ្នកឈានដល់អាយុប៉ុន្មានទេ បើធៀបនឹងមិត្តភក្តិដែលមានវ័យស្របាលអ្នក គឺអ្នកចាស់ទុំជាងគេខ្លាំង មានការគិតល្អិតល្អន់ និងគិតបានវែងឆ្ងាយ រហូតពេលខ្លះ ធ្វើឱ្យអ្នកបាត់បង់ក្ដីសុខ ក្នុងភាពជាយុវវ័យរបស់អ្នក។ អ្នកហាក់មានជីវិតដែលត្រុវគិតគូរច្រើន លើសពីអាយុរបស់អ្នក អ្នកមិនសូវចូលចិត្តប្រឡូកក្នុងចំណោមមនុស្សច្រើនទេ និយាយជារួមគឺ អ្នកមិនចូលចិត្តសាងទំនាក់ទំនង ឬប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ក៏ព្រោះតែអ្នកមិនមានពេលសម្រាប់ការលេងសើច ឬជួបជុំអត់ប្រយោជន៍។ ជីវិតអ្នកកើតមកដើម្បីតែគិតគូរសម្រាប់ដំណើរជីវិតរបស់អ្នក ដូច្នេះ អ្នកនឹងខាតបង់នូវពេលវេលា និងភាពយុវវ័យរបស់អ្នកចោល ក៏ព្រោះតែបញ្ហា ការគិតរបស់អ្នក ភាពចាស់ទុំរបស់អ្នក ធ្វើឱ្យអ្នកជុំវិញ គេមិនហ៊ានចូលមកលេងសើចនឹងអ្នកដែរ។ ប៉ុន្តែពេលខ្លះ អ្នកគិតច្រើនហួស គិតសូម្បីតែរឿងដែលអត់ប្រយោជន៍ គិតដល់ថ្នាក់ធ្វើឱ្យជីវិតខ្លួនឯងគ្មានភាពស្រស់បំព្រង បើកភ្នែកមកមានតែភាពស្មុគស្មាញសម្រាប់គិតតែប៉ុណ្ណោះ៕

ប្រែសម្រួល ៖ ភី អេក _ ប្រភព ៖ iOne