តារាOriginal Songលោក ចេន !! ក្រោយពី តិចម៉េង បានទទួលពានរួចមក លោក ចេន ក៏បានបង្ហោះសារចា ក់ដោ តមួយទៅកាន់idolយើងថា…

នំពេញ​ ៖ នៅក្នុងរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ និង ជារាត្រីដ៏រំភើបចិត្តសម្រាប់អ្នកគាំទ្រវិស័យចម្រៀង ដែលកម្មវិធីនឹងស្វែងរកឃើញនូវម្ចាស់ជ័យលាភីនៃកម្មវិធីប្រចាំរដូវកាលថ្មីនេះ។

ងដថង៥៧៦៤៥៦៧៨ (1)

ក្នុងរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រនេះដែរ ក្រោយបេក្ខភាពជើងខ្លាំងទាំង ៤ រូបធ្វើការប្រឡងប្រជែងបង្ហាញសមត្ថភាពរៀងៗខ្លួនហើយ មុននេះបន្តិចកម្មវិធីបានប្រកាសលទ្ធផលជាផ្លូវការហើយនូវម្ចាស់ជ័យលាភីពានរង្វាន់ក្នុងរដូវកាលថ្មីនេះ គឺបានទៅលើបេក្ខភាព លីម តិចម៉េង។

ងដថង៥៧៦៤៥៦៧៨ (2)

ចេន តារាចម្រៀង Original Song ផ្តែផ្ដាំ ទៅកាន់ តិចម៉េង ប្រសិនបើចង់បានភាពល្បីល្បាញយូរអង្វែងពីមហាជន ហាមដាច់ខាតរឿងទាំងនេះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ចេន បានចូលរួមអបអរសាទរ និងបានលើកទឹកចិត្តពាក្យពេចន៍មួយចំនួនទៅអោយ តិចម៉េង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បងអបអរសាទរប្អូន តិច ម៉េង ដោយក្តីស្រលាញ់នឹងការខិតខំតស៊ូជីវិតរហូតដល់ពេលនេះតិចម៉េងអាចធ្វើបាន សប្បាយឱ្យអស់ពីចិត្តរយៈពេលខ្លីបានហើយប្អូនប្រុស

ងដថង៥៧៦៤៥៦៧៨ (7)

ហើយឆាប់ត្រឡប់មករៀបចំខ្លួនឱ្យបានល្អ ព្រោះនេះវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះផ្លូវនៅវែងឆ្ងាយណាស់លើកទី១ដែលបងនិយាយ ព្រោះបងស្រលាញ់ ការតស៊ូប្អូន បងចង់អោយប្អូនជោគជ័យយូរៗល្បីឈ្មោះមានអ្នកស្រលាញ់គាំទ្រជារៀងរហូត ដើម្បីជាធនធានសម្រាប់ប្អូនៗជំនាន់ក្រោយ៖


-ព្យាយាមចេញបទនិពន្ធថ្មីរបស់ខ្លួនឯងជារៀងរហូតដោយមិនច្រៀងបទចម្លងពីបរទេស

-ចិត្តធ្ងន់ អំណត់ មិនតបត មានតែក្តីស្រលាញ់សម្រាប់អ្នកគាំទ្រ

ងដថង៥៧៦៤៥៦៧៨ (8)

-សុជីវធម៌ សីលធម៌គោរពចាស់ទុំ

-គ្មានអំនួត គ្មានការច្រណែន មានតែអបអសាទរមិត្តរួមអាជីព

-សំខាន់បំផុតថ្ងៃក្រោយម៉េងទៅដល់លំដាប់ណាក៏ដោយសូមកុំបោះបង់អាជីពច្រៀងអោយសោះព្រោះថ្ងៃដែលយើងគ្មានអ្នកត្រូវការខ្លួនទទេមានតែវាប៉ុណ្ណោះដែលនៅជាមួយយើង។

ងដថង៥៧៦៤៥៦៧៨ (4)

ងដថង៥៧៦៤៥៦៧៨ (3)