រិះហើយក៏ល្បីទៀត !! លោក អាចែ​ដែលលោកអ្នកស្គាល់ជាស្តេចល្បែងក្នុងរឿង តែបើនិយាយឲ្យអស់ទៅឃើញថាការចា យវា យមានចំនួន…

ហុងកុង ៖ កំពូល​តារា​សម្តែង Chow Yun-Fat ដែល​ប្រជាជន​កម្ពុជា​ស្គាល់​យ៉ាង​ច្បាស់​ថា «​ស្តេច​ល្បែ.ង​អា​ចែ​» ត្រូវ​បាន​ទទួលស្គាល់​ស្ថិត​ក្នុង​បញ្ជី​តារា​សម្តែង​ហុងកុង​មានទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ជាមួយ​ទ្រព្យ​ប្រមាណ​ជាង​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​បើ​និយាយ​អំពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​លោក ហា ក់​ខុ ស​ឆ្ងាយ​ស្រឡះ​តែ​ម្តង​ពី​មិត្ត​រួម​អាជីព​ដទៃ​ផ្សេង​ទៀត​។

876uj (1)

ជាក់ស្តែង យោង​តាម​ប្រភព​ពី​គេហទំព័រ Goody Feed របស់​សិង្ហ​បុរី ដោយ​ដ កស្រង់​ចេញពី We Are Resonate ដែល​ជា​គេហទំព័រ​វប្បធម៌​អាស៊ី​បូព៌ា​ដ៏​ធំ​បំផុ ត​របស់​អឺរ៉ុប​បាន​ចេញផ្សាយ​ថា បើ​ទោះបីជា​មានទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ក៏​ពិតមែន ប៉ុន្តែ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​លោក Chow Yun-Fat ហាក់​ខុស​ពី​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​កម្រិត​មធ្យម​ទៅ​ទៀត​។

876uj (3)

តារា​សម្តែង​វ័យ​៦៧​ឆ្នាំ​រូប​នេះ ដែល​ធ្លាប់​សម្តែង​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ជា​ច្រើន​រឿង​ផង​ដែរ​នោះ បាន​ដឹកនាំ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដោយ​ការ​ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ជា​ប្រចាំ និង​ប្រើ​ទូរស័ព្ទ​ដៃ​ដែល​ប្រពន្ធ​របស់​គាត់​គឺ​លោកស្រី Jasmine Tan (​ប្រពន្ធ​ទី​២) ជនជាតិ​សិង្ហ​បុរី បាន​ផ្តល់​ឱ្យ​គាត់​គឺ​ទូរស័ព្ទ Nokia ស៊េរី​ចាស់​អស់​ពេល​ជាង​១៧​ឆ្នាំ មុន​ប្តូរ​ទៅ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន បន្ទាប់​ពី​អាចា​ស់លែង​ដំណើរការ​។ លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ លោក​អាច​រស់នៅ​បាន​ដោយ​ចាយវាយ​ក្រោម ៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ឬ ១០២​ដុល្លារ​ក្នុង​មួយ​ខែ​។ ហើយ​លោក​បន្ត​ការ​ចាយវាយ​បែប​នេះ រហូត​មក​ទល់​សព្វថ្ងៃ​។

876uj (2)

ឆ្លើយ​តប​ជាមួយ​ការ​សន្សំ​សំចៃ​ប្រាក់​យ៉ាង​សម្បើម​របស់​តារា​សម្តែង​កម្ពស់ ១,៨៥​ម៉ែត្រ ដែល​សម្តែង​ក្នុង​ខ្សែភាពយន្ត​ច្រើន​ជាង ១២០​រឿង និង​រឿង​ភាគ​ទូរទស្សន៍​ចំនួន ២៤​រឿង​នោះ​។

លោក Chow បាន​បង្ហាញ​គម្រោង​ដ៏​ភ្ញាក់ផ្អើល​បំផុត​មួយ ដោយ​នឹង​ផ្តល់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​គាត់​ដល់​អង្គការ​សប្បុរសធម៌​។ ខណៈ​ដែល​របាយការណ៍​ចុង​ក្រោយ​នៅ​ឆ្នាំ ២០២២ បាន​បង្ហាញ​ថា លោក Chow មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៧១៨​លាន​ដុល្លារ​។


876uj (4)

គេ​ចង់​ចាំ​ពាក្យ​សម្តី​ដ៏​មាន​អត្ថន័យ​របស់​លោក Chow ដែល​ធ្លាប់​លើក​ឡើង​កន្លង​មក​ថា «​លុយ​មិនមែន​ជា​ឫសគល់​នៃ​សុភមង្គល​របស់ខ្ញុំ​ទេ​។ ក្តី​សុបិន​របស់ខ្ញុំ​គឺ​ធ្វើ​ជា​មនុស្ស​ធម្មតា​ម្នាក់ ដែល​ពោរពេញ​ដោយ​ភាព​រីករាយ​។ អ្វី​ដែល​ពិបាក​បំផុត​ក្នុង​ជីវិត មិនមែន​ស្ថិត​នៅ​លើ​ចំណូល​ដែល​អ្នក​រកបាន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​រក្សា​ការ​គិត​ប្រកបដោយ​សន្តិភាព និង​រស់នៅ​ពេញ​មួយ​ជីវិត​របស់​អ្នក​តាម​របៀប​សាមញ្ញ និង​គ្មាន​កង្វល់​»​។

876uj (5)

គួរ​បញ្ជាក់​ថា លោក Chow Yun-Fat កើត​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​១៩៥៥ បាន​បោះ​ជំហាន​ចូល​វិស័យ​ភាពយន្ត​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៧៣​។ ហើយ​លោក​បាន​ទាក់ទាញ​ចំណី​អារម្មណ៍​ប្រជាជន​កម្ពុជា​តាម​រយៈ​ខ្សែភាពយន្ត «God of Gamblers» ដោយ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​ស្តេច​ល្បែ.ង​អា​ចែ ឬ​អា​ចែ​» រហូត​មក​ទល់​ពេល​សព្វ​ថ្ងៃនេះ​៕ (​ដកស្រង់​ចេញពី Goody Feed និង Suggest)

876uj (6)

876uj (9)

876uj (8)

876uj (7)