លោក ខាត់ ចំរើន កំពុងត្រូវការឈា ម !! សម្រាកនៅមន្ទីរពេទ្យមធ្យមទេងំត្រង់ កើតមានរោ គមកពីរជាមួយគ្នាផងដែរ ក្រិ នថ្លើ មនិង…

ពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះ តាមរយៈគណនីហ្វេសផ្លូវការរបស់លោក អ៊ឹម ជីវ៉ា បានចេញបង្ហោះថា ពេលនេះតារាចម្រៀងលោក ខាត់ ចំរើន ប្អូនប្រុសបង្កើតរបស់តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម កំពុងតែស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

Y6588765 (1)

បើយោងតាមរយៈការបង្ហោះសាររបស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា ៖ «សូមជូនដំណឹង តារាកំប្លែង នាយ ខាត់ ចំរើន កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ហើយកំពុងត្រូវការឈាម។ បើតាមការបង្ហើបឱ្យដឹងពីញាតិមិត្តបានប្រាប់ថា តារាកំប្លែង ខាត់ ចំរើន មានជំងឺខូចក្រលៀន និង ក្រិនថ្លើម។ សូមជំរាបជូនដល់សិល្បករឱ្យជ្រាបជាដំណឹង។ សូមជូនពរបងប្រុសខាត់ចំរើនឆាប់ជាសះស្បើយ»។

Y6588765 (2)

ងាកទៅមើលអ្នកគាំទ្រ បន្ទាប់ពីឃើញបែបនោះម្នាក់ៗពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនោះដែរ គេក៏ឃើញមានការបញ្ចេញ​ជូនពរឱ្យតារាប្រុសរូបនេះឆ្លងផុតគ្រោះថ្នាក់ និង ឆាប់ជាពីជំងឺផងដែរ៕ប្រភព ប្រជាប្រិយ


Y6588765 (4)

Y6588765 (3)

Y6588765 (5)

Y6588765 (6)