លោក​ជំទាវ ហ៊ុន ស៊ី​ណាត !! លា តត្រដា ង​រឿង​មួយ ដែល​បុគ្គល​ម្នាក់ ​បានបង្ហោះរូបភាព​របស់​ក្មេង​ៗ​កំ ព្រា ដើម្បីធ្វើ​សប្បុរសធម៌មានអីចំលោក ជំទាវភ្លា មដាក់ចំៗថា…

​ភ្នំពេញ ៖ ការ​ផ្តល់​អំណោយ​ដល់​មនុស្សធម៌ វា​ជា​រឿង​ដ៏​ល្អ​អស្ចារ្យ ប៉ុន្តែ​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​តូច តែងតែ​យក​រូបភាព​របស់​ក្មេង​ៗ​ទុគ្គត មក​បង្ហោះ​ដើម្បី​ស្វែងរកជំនួយពីបងប្អូន ព្រោះផលប្រយោជន៍ផ្ទាល់​ខ្លួន គួរដឹងផងដែរ រឿងធ្វើ​សប្បុរសធម៌មួយ ត្រូវ​បាន​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លើកយកមក​លាតត្រដាង​ការ​ពិតហើយ ។លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​អ្នកសិល្បៈ និង​អ្នកគាំទ្រ​ដាក់​រហ័ស​នាម​ថា «​អ្នក​ម៉ែ​ចិត្តធម៌​» នៅ​ថ្ងៃ​ទី​២៩ សីហា ២០២២​នេះ បានពោលពាក្យយ៉ាង​ដូច្នេះ​ថា

GHTYT6543245678 (5)

«​សូម​ជម្រាប​ដល់​មិត្ត​រួម​ហ្វេ​ស​ប៊ុ​កថា ប៉ុន្មាន​ថ្ងៃនេះ​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ បាន​អំពាវនាវ​ដល់​សប្បុរសជន ឲ្យ​ជួយ​ដល់​ក្មេង ៣​នាក់ លោក​ជំទាវ​បាន​ចាត់​ឲ្យ​លោកក្មួយ ប៊ុត ម៉ក់ ប្រធាន​អធិការកិច្ច ខេត្តបាត់ដំបង ចុះ​ស្រាវជ្រាវ រក​ឲ្យ​លោក​ជំទាវ ដើម្បី​យក​មក​ចិញ្ចឹម​ក្នុង​មណ្ឌលកុមារ​កំព្រា (​អង្គការ​សប្បុរសធម៌​កម្ពុជ​កុលបុត្រ​) របស់​កូនស្រី នឹម វណ្ណៈ ដោយ​ឃើញ​អ្នក​បង្ហោះ​នោះ​ថា ឪពុក​ម្ដាយ​របស់​ក្មេង​ទាំង​៣​នាក់​នេះ ស្លា..ប់ ​ចោល​អស់​! សូម​ជម្រាប​ថា រឿង​នេះ​មិន​ពិត​ទេ ឪពុក​នៅ​រស់​ទេ ។ ហើយ​ក៏​សូម​អរគុណ​ដល់​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត

GHTYT6543245678 (4)

បាន​សហការ​ជាមួយ​លោកក្មួយ ប៊ុត ម៉ក់ ក្នុង​រឿង​នេះ ផង​ដែរ » ។លោក​ជំទាវ លាតត្រដាង​បែប​នេះ ក្រោយ​ពី​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា (​ខ្ញុំបាទ​រ៉ា​ហ្វី​ន​ដែល​ជា​យុវជន​មូ​ស្លី​ម​កម្ពុជា​) តែងតែ​រូបភាព​ទុគ្គត​ជន អ្នកមាន​ជំងឺ និង​ក្មេង​កំព្រា​ជាដើម ដោយ​សរសេរ​សារ​បែប​អាណិតអាសូរ​ដែល​ស្រ​ដៀង​ៗ​គ្នា​ថា «​កំពុង​តែ​ជួប​ការ​លំបាក​, កំពុង​តែ​ឈឺ​, កំពុង​វះកាត់​, គ្មាន​សម្លៀក​បំពាក់​, គ្មាន​លុយ​ដឹក​សព​ទៅ​ផ្ទះ​នៅ​ខេត្ត​, គ្មាន​មឈូស​ស្រាប់​ដាក់​សព​, ត្រូវ​ម្ដាយ​ឪពុក​ស្លាប់​ចោល​អស់​, គ្មាន​ផ្ទះ​រស់នៅ ។​ល​។ និង​។​ល​។


GHTYT6543245678 (3)

សូម​អំពាវនាវ​ដល់​សប្បុរស​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ជួយ​ផង​! សូម​បងប្អូន បើសិនជា​បានឃើញ​ហើយ​សូម​ជួយ​សែរ ដើម្បី​អោយ​បងប្អូន​យើង​បានឃើញ និង​បាន​ជួយ​ដល់​គាត់​ផង 10000 រៀល​ក្ដី 20000 រៀល​ក្ដី ដើម្បី​អោយ​គាត់​មាន​កម្លាំង​បន្ត​ទៀត​ផង​បងប្អូន​មនុស្ស​ម្នាក់​ៗ គ្មាន​អ្នក​ណា​ម្នាក់​មើលឃើញ វាសនា​ថា ទៅ​ថ្ងៃមុន​ទេ បើសិនជា​បងប្អូន​ជួយ​ឧបត្ថម្ភ សូម​ទំនាក់ទំនង​មក 081641318 យើង​រួម​គ្នា ដើម្បី​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា​ណា​បងប្អូន​» ។

GHTYT6543245678 (2)

GHTYT6543245678 (1)