មើលទៅសមសួន ថ្លៃថ្នូរណាស់ !! ចូលពិធីបុណ្យភ្ជុំថ្ងៃបិណ្ឌ១ភ្លាម នី រតនា នាំភរិយា​ និងកូនស្រី តែងខ្លួនក្នុងឈុតប្រពៃណីខ្មែរ បែបនេះ …(មានរូបភាពច្រើន)

ពិតណាស់ តារាចម្រៀងដ៏ល្បីឈ្មោះ លោក នី រតនា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol កាលពីពេលកន្លងទៅនោះ ខណ:ពេលដែលលោកបានរៀបការរួច ប្រជាប្រិយភាព និងសន្ទុះនិងការគាំទ្រលើលោករូបពីសំណាក់ហ្វេនៗក៏មានច្រើនណាស់ដែរ ។

1 (1)

យ៉ាងណាមិញ បើងាកមកមើលជីវិតរស់នៅក្នុងគ្រួសារ លោក នី រតនា វិញ បន្ទាប់ពីមានកូនស្រី រូបលោក និងភរិយា តែងតែថតរូបបង្ហោះជុំគ្រួសារ បង្ហាញពីសុភមង្គល និងស្នាមញញឹមនៅបណ្ដាញសង្គមជានិច្ច។ ទន្ទឹមនឹងមានសុភមង្គលមកដល់ពេលនេះ កូនស្រីតារារូបនេះ ក៏ជាចំណែកមួយដ៏ធំសម្រាប់ជីវិតប្ដីប្រពន្ធ តារាចម្រៀងរូបនេះផងដែរ។

1 (2)

ភរិយា លោក នី រតនា “ ស្រឡាញ់ឈុតបុរាណខ្មែរ ស្រគត់ ស្រគំ ថ្លៃថ្នូរ មើលកាន់តែយូរ កាន់តែលង់ មិនចេះជិនណាយ ” ។ ដើម្បីជ្រាបបន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗរបស់ នី រតនា និងក្រុមគ្រួសារ ដែលទើបផុសមុននេះបន្តិច ទំាងអស់គ្នា ៖

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)


1 (9)

1 (10)

1 (11)

1 (12)

1 (13)

1 (14)

1 (15)

1 (16)

1 (17)

1 (18)

1 (19)