យីមិនទាន់អស់ចិត្តទៀតតា!! លោក អ៊ិន សុភិន ស្ថានិក MGC បានបង្ហោះសារត្អូញត្អែរថា ខំប្រឹងធ្វេីលេីរឿងនេះមិនហ៊ានសម្រាកផង តែលទ្ធផលបានមកវិញគឺត្រឹមតែជាការខកចិត្តសោះ…

ក្នុងស្រុក ៖ ប្រិយមិត្តភាគច្រើនបានជ្រាបហើយថា កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 នេះ បានរងមតិរិះគន់ពីសំណាក់មហាជនជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់ មិនថាពាក់ព័ន្ធនឹងឈុតតំណាងខេត្ត-ក្រុង ឈុតរាត្រីសមោសរ រហូតត្រូវបានក្រសួងពាក់ព័ន្ធកោះហៅប្រជុំណែនាំហើយឱ្យស្ថាប័ន Miss Grand ចេញលិខិតសុំទោសជាសាធារណៈទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដ្បិតថាកម្មវិធីប្រកួសសម្រស់ដ៏ធំខាងលើបានប្រកាសរកឃើញម្ចាស់ជ័យលាភីគ្រងកមុដកាលពីរាត្រីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២ ដោយបានទៅលើបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបេក្ខនារីមកពីខេត្តព្រះសីហនុហើយក្ដី ប៉ុន្ដែថ្មីៗនេះ កម្មវិធី Miss Grand Cambodia នៅតែជួបពាក្យរិះគន់ដូចព្យុះក្រោយសម្រេចជ្រើសរើសឈុត «គោព្រៃ» ជាឈុតតំណាងជាតិសម្រាប់យកទៅប្រកួតលើឆាកអន្តរជាតិក្នុងពេលខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

5 (4)

បន្ទាប់ពីមានការរិះគន់ហូរហែអស់ពីរឿងមួយចូលរឿងមួយ ស្រាប់តែលោក អ៊ិន សុភិន ដែលជាស្ថានិកកម្មវិធី Miss Grand Cambodia បានបង្ហោះសារខកចិត្តឡើងថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«និយាយមិនចេញទេពេលដឹងថារឿងវាទៅជាយ៉ាងនេះ! ខំណាស់មិនហ៊ានសម្រាក ឬទៅណាឆ្ងាយទេ ទីបំផុតបានត្រឹមតែការខកចិត្ត»។

5 (6)

ក្រៅពីបង្ហាញអារម្មណ៍ខកចិត្តនៅលើហ្វេសប៊ុក លោក អ៊ិន សុភិន ក៏បានលើកឡើងថា កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ឆ្នាំ ២០២២ នេះធ្វើឱ្យលោកស្គាល់មនុស្សល្អ និង អ្នកបោកលោកជាច្រើន។ លើសពីនេះលោកនៅបន្តទៀតថា ក្រោយរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់ លោកសុំពេលសម្រាកសិនហើយ៕

5 (1)


5 (3)

5 (7)

5 (8)

5 (5)

5 (10)

5 (2)