ទឹកចិត្តជាម្ដាយទោះសត្វក៏ចេះស្រឡាញ់កូន!! សត្វស្វាមួយក្បាល បានឱបកូនជាប់នឹងទ្រូង រត់ចូលទៅក្នុងគ្លីនិក សុំឱ្យលោកគ្រូពេទ្យជួយព្យាបាលរ.បួ.សឱ្យកូន….(មានវីដេអូ)

ក្រៅស្រុក ៖ កាល​ពី​​ថ្ងៃ​ទី ០៨ ខែ​មិថុនា ឆ្នាំ ២០២២ កន្លង​ទៅ សត្វ​ស្វា​ញី​មួយ​ក្បាល​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ឥណ្ឌា ក្រោយ​វា​រត់​ទាំង​មាន​កូន​ឱប​នឹង​ទ្រូង ចូល​ក្នុង​គ្លីនិក Medico របស់​លោក​វេជ្ជបណ្ឌិត Ahmed នៅ​ទីក្រុង Sasaram រដ្ឋ Bihar ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា។

១ 6

បើ​តាម​លោក​វេជ្ជបណ្ឌិត Ahmed បាន​និយាយ​ថា ដំបូង​ឡើយ​លោក​មាន​ការ​ភ័យ​ខ្លាច​បន្តិច​ដែរ នៅ​ពេល​សត្វ​ស្វា​រត់​ចូល​មក​បែប​នេះ ប៉ុន្តែ​ក្រោយ​ពី​ឃើញ​របួស​លើ​ផ្ទៃ​មុខ​របស់​វា ក៏​លោក​បាន​ហៅ​ឱ្យ​វា​ចូល​ឡើង​លើ​កៅអី ដើម្បី​ពិនិត្យ។ សត្វ​ស្វា​មួយ​ក្បាល​នោះ​ចេះ​ណាស់ វា​ហាក់​ស្ដាប់​បាន​សម្ដី​មនុស្ស ភ្លាមៗ​វា​ក៏​បាន​ឡើង​ទៅ​លើ​កៅអី ហើយ​អង្គុយ​យ៉ាង​ស្ងៀម​ដើម្បី​ឱ្យ​ពេទ្យ​ព្យាបាល​របួស។ គួរ​ឱ្យ​ដឹង​ដែរ​ថា កូន​តូច​របស់​វា ក៏​មាន​របួស​ត្រង់​ជើង​ដូច​គ្នា។

២ 6


លោក​គ្រូ​ពេទ្យ ក៏​បាន​ពិនិត្យ​លើ​របួស​របស់​វា ហើយ​ក៏​បាន​ចាក់​ថ្នាំ​តេតាណូស និង លាប​ថ្នាំ​លើ​របួស​របស់​វា ខណៈ​កូន​តូច​វា​ក៏​បាន​ដាក់​ថ្នាំ​ព្យាបាល​ដូច​គ្នា។ ក្រោយ​ដាក់​ថ្នាំ​រួច​រាល់ វា​ក៏​បាន​ឡើង​ដេក​លើ​គ្រែ​ពេទ្យ​សម្រាក​ប្រៀប​ដូច​ជា​មនុស្ស​ដូច្នោះ​ដែរ។

៤ 6

៣៣